លោកុប្បត្តិ 11:31
លោកុប្បត្តិ 11:31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ថេរ៉ាបានយកអាប់រ៉ាមជាកូន និងឡុតជាកូនរបស់ហារ៉ាន ព្រមទាំងនាងសារ៉ាយជាកូនប្រសាស្រី គឺប្រពន្ធរបស់អាប់រ៉ាមកូនរបស់គាត់ ចេញដំណើរជាមួយគ្នាពីក្រុងអ៊ើរ ស្រុកខាល់ដេ ឆ្ពោះទៅកាន់ស្រុកកាណាន។ កាលបានមកដល់ស្រុកខារ៉ាន គេក៏តាំងទីលំនៅនៅទីនោះ។
លោកុប្បត្តិ 11:31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកថេរ៉ាបាននាំលោកអាប់រ៉ាមជាកូន និងលោកឡុតដែលជាកូនរបស់លោកហារ៉ាន ហើយត្រូវជាចៅរបស់លោក ព្រមទាំងនាំនាងសារ៉ាយជាកូនប្រសាស្រី ដែលត្រូវជាភរិយារបស់លោកអាប់រ៉ាម កូនប្រុសរបស់លោក ចេញដំណើរជាមួយគ្នាពីក្រុងអ៊ើរនៃស្រុកខាល់ដេ ឆ្ពោះទៅកាន់ស្រុកកាណាន។ ពួកលោកបាននាំគ្នាមកដល់ស្រុកហារ៉ាន ហើយតាំងទីលំនៅក្នុងស្រុកនោះ។
លោកុប្បត្តិ 11:31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ថេរ៉ាគាត់យកអាប់រ៉ាម កូនគាត់ ឡុតជាកូនហារ៉ានត្រូវជាចៅគាត់ ហើយសារ៉ាយជាកូនប្រសា គឺប្រពន្ធអាប់រ៉ាមកូនគាត់ នាំគ្នាចេញពីអ៊ើរស្រុកខាល់ដេ ដើម្បីនឹងទៅឯស្រុកកាណាន លុះបានទៅដល់ខារ៉ានហើយ នោះក៏តាំងទីលំនៅនៅទីនោះ