លោកុប្បត្តិ 11:3-5
លោកុប្បត្តិ 11:3-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គេនិយាយគ្នាទៅវិញទៅមកថា៖ «មកយើង នាំគ្នាធ្វើដុំឥដ្ឋ ហើយដុតវាឲ្យឆ្អិន»។ គេក៏ប្រើដុំឥដ្ឋជាថ្ម និងជ័រខ្មៅជាបាយអ។ បន្ទាប់មក គេពោលថា៖ «មកយើង សង់ទីក្រុងមួយសម្រាប់យើង និងប៉មមួយដែលខ្ពស់ដល់មេឃ ដើម្បីឲ្យយើងបានកេរ្តិ៍ឈ្មោះ ក្រែងយើងត្រូវខ្ចាត់ខ្ចាយទៅពាសពេញលើផែនដី»។ ប៉ុន្ដែ ព្រះយេហូវ៉ាយាងចុះមកទតមើលទីក្រុង និងប៉មដែលពួកកូនមនុស្សបានសង់។
លោកុប្បត្តិ 11:3-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គេនិយាយគ្នាទៅវិញទៅមកថា៖ «តោះយើងនាំគ្នាធ្វើដុំឥដ្ឋ ហើយដុតវា»។ គេប្រើដុំឥដ្ឋនោះជាថ្ម និងប្រើជ័រខ្មៅជាបាយអ។ បន្ទាប់មក គេពោលថា៖ «តោះយើងនាំគ្នាសង់ក្រុងមួយ និងប្រាសាទមួយ ដែលមានកំពូលខ្ពស់ដល់មេឃ ដើម្បីឲ្យយើងមានឈ្មោះល្បី ហើយយើងនឹងមិនបែកខ្ញែកគ្នាទៅពាសពេញលើផែនដីឡើយ»។ ព្រះអម្ចាស់យាងចុះមកទតមើលទីក្រុង និងប្រាសាទដែលមនុស្សលោកបានសង់
លោកុប្បត្តិ 11:3-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គេនិយាយគ្នាទៅវិញទៅមកថា ចូរយើងធ្វើឥដ្ឋដុតឲ្យឆ្អិនទៅ នោះគេមានឥដ្ឋទុកជាថ្ម នឹងជ័រដីទុកជាបាយអ រួចនិយាយគ្នាថា ចូរយើងសង់ទីក្រុង១សំរាប់យើង នឹងប៉ម១ដែលខ្ពស់ដល់ផ្ទៃមេឃ ដើម្បីឲ្យយើងបានកេរ្តិ៍ឈ្មោះ ក្រែងយើងរាល់គ្នាត្រូវខ្ចាត់ខ្ចាយទៅគ្រប់លើផែនដីទៅ នោះព្រះយេហូវ៉ាទ្រង់យាងចុះមក ដើម្បីទតមើលទីក្រុង ហើយនឹងប៉មដែលពួកមនុស្សជាតិកំពុងធ្វើ