លោកុប្បត្តិ 11:1-3
លោកុប្បត្តិ 11:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ មនុស្សនៅលើផែនដីទាំងមូលមានភាសាតែមួយ មានពាក្យសម្ដីតែមួយ។ ពេលគេធ្វើដំណើរទៅស្រុកខាងកើត គេប្រទះឃើញវាលមួយនៅស្រុកស៊ីណើរ គេក៏តាំងទីលំនៅនៅទីនោះ។ គេនិយាយគ្នាទៅវិញទៅមកថា៖ «មកយើង នាំគ្នាធ្វើដុំឥដ្ឋ ហើយដុតវាឲ្យឆ្អិន»។ គេក៏ប្រើដុំឥដ្ឋជាថ្ម និងជ័រខ្មៅជាបាយអ។
លោកុប្បត្តិ 11:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រានោះ មនុស្សនៅលើផែនដីទាំងមូលនិយាយភាសាតែមួយ មានពាក្យសម្ដីតែមួយ។ ពេលគេធ្វើដំណើរពីទិសខាងកើតមកដល់វាលរាបមួយក្នុងស្រុកស៊ីណើរ គេក៏តាំងទីលំនៅក្នុងតំបន់នោះ។ គេនិយាយគ្នាទៅវិញទៅមកថា៖ «តោះយើងនាំគ្នាធ្វើដុំឥដ្ឋ ហើយដុតវា»។ គេប្រើដុំឥដ្ឋនោះជាថ្ម និងប្រើជ័រខ្មៅជាបាយអ។
លោកុប្បត្តិ 11:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯនៅផែនដីទាំងមូល នោះមានភាសាមានសំដីតែ១ទេ ហើយកំពុងដែលគេដើរដំណើរនៅស្រុកខាងកើត នោះក៏ប្រទះឃើញវាល១នៅស្រុកស៊ីណើរ ហើយគេនាំគ្នាតាំងទីលំនៅនៅទីនោះ គេនិយាយគ្នាទៅវិញទៅមកថា ចូរយើងធ្វើឥដ្ឋដុតឲ្យឆ្អិនទៅ នោះគេមានឥដ្ឋទុកជាថ្ម នឹងជ័រដីទុកជាបាយអ