លោកុប្បត្តិ 10:1-5

លោកុប្បត្តិ 10:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​តំណ​វង្ស​នៃ​ពួក​កូន​របស់​លោក​ណូ​អេ គឺ​សិម ហាំ និង​យ៉ា​ផែត។ ក្រោយ​ពី​ទឹក​ជំនន់​មក អ្នក​ទាំង​បី​បាន​បង្កើត​កូន​ចៅ​ដូច​ត​ទៅ៖ កូន​របស់​យ៉ាផែត គឺ​កូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក និង​ទីរ៉ាស។ កូន​របស់​កូមើរ គឺ​អ័សក្នាស រីផាត និង​តូកា‌ម៉ា។ កូន​របស់​យ៉ាវ៉ាន គឺ​អេលី‌សា តើស៊ីស គីទីម និង​ដូដា‌នីម ។ គឺ​អ្នក​ទាំង​នោះ​ហើយ​ដែល​បាន​បែក​ទៅ​រស់​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ។ នេះ​ជា​តំណ​វង្ស​របស់​យ៉ាផែត តាម​ស្រុក តាម​ភាសា តាម​អំបូរ និង​តាម​ជាតិ​សាសន៍​របស់​គេ។

លោកុប្បត្តិ 10:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​សិម ហាំ និង​យ៉ាផេត ដែល​ជា​កូន​របស់​លោក​ណូអេ។ ក្រោយ​ទឹក​ជំនន់​ធំ អ្នក​ទាំង​បី​បាន​បង្កើត​កូន​ចៅ​ដូច​ត​ទៅ​នេះ៖ កូន​ចៅ​របស់​លោក​យ៉ាផេត​មាន​កូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល ម៉េសេក និង​ទីរ៉ាស។ កូន​ចៅ​របស់​កូមើរ​មាន​អ័ស‌ក្នាស រីផាត និង​តូការ‌ម៉ា។ កូន​ចៅ​របស់​យ៉ាវ៉ាន​មាន​អេលី‌សា តើស៊ីស គីទីម និង​ដូដា‌នីម គឺ​អ្នក​ទាំង​នោះ​ហើយ​ជា​បុព្វបុរស​របស់​ប្រជា‌ជាតិ​នានា ដែល​រស់​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ បែក​ចេញ​ជា​ស្រុក តាម​ភាសា និង​បែក​ចេញ​ជា​ជាតិ​សាសន៍ តាម​ពូជ​អំបូរ​រៀងៗ​ខ្លួន។