លោកុប្បត្តិ 10:1-32
លោកុប្បត្តិ 10:1-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាតំណវង្សនៃពួកកូនរបស់លោកណូអេ គឺសិម ហាំ និងយ៉ាផែត។ ក្រោយពីទឹកជំនន់មក អ្នកទាំងបីបានបង្កើតកូនចៅដូចតទៅ៖ កូនរបស់យ៉ាផែត គឺកូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក និងទីរ៉ាស។ កូនរបស់កូមើរ គឺអ័សក្នាស រីផាត និងតូកាម៉ា។ កូនរបស់យ៉ាវ៉ាន គឺអេលីសា តើស៊ីស គីទីម និងដូដានីម ។ គឺអ្នកទាំងនោះហើយដែលបានបែកទៅរស់នៅតាមតំបន់ឆ្នេរសមុទ្រ។ នេះជាតំណវង្សរបស់យ៉ាផែត តាមស្រុក តាមភាសា តាមអំបូរ និងតាមជាតិសាសន៍របស់គេ។ កូនរបស់ហាំ គឺគូស មីសរ៉ែម ពូត និងកាណាន។ កូនរបស់គូស គឺសេបា ហាវីឡា សាប់តា រ៉ាម៉ា និងសាប់តិកា។ កូនរបស់រ៉ាម៉ា គឺសេបា និងដេដាន់។ គូសក៏បង្កើតនីមរ៉ុឌ ដែលជាមនុស្សខ្លាំងពូកែទីមួយនៅលើផែនដី។ គាត់ជាព្រានព្រៃដ៏ខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា ហេតុនេះហើយបានជាមានពាក្យពោលថា «ដូចនីមរ៉ុឌ ជាព្រានព្រៃដ៏ខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា»។ នគរដំបូងរបស់គាត់ គឺបាបិល អេរេក អាកាឌ និងកាលនេ នៅស្រុកស៊ីណើរ។ គាត់ចេញពីស្រុកនោះ ទៅស្រុកអាសស៊ើរ ហើយសង់ក្រុងនីនីវេ រេហូបូត កាឡាស និងរេសែន ដែលនៅកណ្ដាលក្រុងនីនីវេ និងក្រុងកាឡាស ដែលជាក្រុងដ៏ធំ។ មីសរ៉ែមបង្កើតពួកលូឌីម ពួកអ័ណាមីម ពួកលេហាប៊ីម ពួកណាបធូហ៊ីម ពួកប៉ាទ្រូស៊ីម ពួកកាសលូហ៊ីម (ដែលពួកភីលីស្ទីនកើតពីពួកនោះមក) និងពួកកាប់ថោរីម។ កាណានបង្កើតស៊ីដូនជាកូនច្បង និងហេត ព្រមទាំងពួកយេប៊ូស ពួកអាម៉ូរី ពួកគើកាស៊ី ពួកហេវី ពួកអើគី ពួកស៊ីនី ពួកអើវ៉ាឌីត ពួកសេម៉ារីត និងពួកហាម៉ាធីត។ ក្រោយមក អំបូរកាណានក៏បែកខ្ញែកគ្នា។ ទឹកដីរបស់ពួកកាណានលាតសន្ធឹងចាប់តាំងពីក្រុងស៊ីដូន ទៅខាងក្រុងកេរ៉ា រហូតដល់ក្រុងកាសា ទៅខាងក្រុងសូដុម កូម៉ូរ៉ា អាត់ម៉ា និងសេបោម រហូតដល់ក្រុងឡាសា។ នេះជាតំណវង្សរបស់ហាំ តាមអំបូរ តាមភាសា តាមស្រុក និងជាតិសាសន៍របស់គេ។ ឯសិមដែលជាឪពុករបស់ពួកកូនចៅហេប៊ើរ ហើយជាបងយ៉ាផែតក៏មានកូនដែរ។ កូនរបស់សិម គឺអេឡាំ អាសស៊ើរ អើប៉ាក់សាឌ លូឌ និងអើរ៉ាម។ កូនរបស់អើរ៉ាម គឺអ៊ុស ហ៊ុល កេធើរ និងម៉ាស។ អើប៉ាក់សាឌបង្កើតសេឡា ហើយសេឡាបង្កើតហេប៊ើរ។ ហេប៊ើរបង្កើតបានកូនប្រុសពីរ មួយឈ្មោះផាលេក ដ្បិតនៅជំនាន់របស់គាត់ ផែនដីបានបែកខ្ញែក ហើយប្អូនប្រុសរបស់គាត់ឈ្មោះ យ៉ុកថាន។ យ៉ុកថានបង្កើតអាល់ម៉ូដាឌ សេលែប ហាសាម៉ាវែត យេរ៉ា ហាដូរ៉ាម អ៊ូសាល ឌីកឡា អូបាល អ័ប៊ីម៉ែល សេបា អូភា ហាវីឡា និងយ៉ូបាប់។ អ្នកទាំងនេះសុទ្ធតែជាកូនរបស់យ៉ុកថាន។ ទឹកដីដែលគេរស់នៅ លាតសន្ធឹងចាប់តាំងពីមេសា ទៅខាងសេផា រហូតដល់តំបន់ភ្នំខាងកើត។ នេះជាតំណវង្សរបស់សិម តាមអំបូរ តាមភាសា តាមស្រុក និងជាតិសាសន៍របស់គេ។ នោះសុទ្ធតែជាពូជអំបូររបស់កូនចៅលោកណូអេ តាមខ្សែស្រឡាយ តាមជាតិសាសន៍របស់គេ ហើយអ្នកទាំងនោះបានបែកខ្ញែក ចេញទៅជាសាសន៍ផ្សេងៗលើផែនដី ក្រោយទឹកជំនន់។
លោកុប្បត្តិ 10:1-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាបញ្ជីរាយនាមកូនចៅរបស់សិម ហាំ និងយ៉ាផេត ដែលជាកូនរបស់លោកណូអេ។ ក្រោយទឹកជំនន់ធំ អ្នកទាំងបីបានបង្កើតកូនចៅដូចតទៅនេះ៖ កូនចៅរបស់លោកយ៉ាផេតមានកូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល ម៉េសេក និងទីរ៉ាស។ កូនចៅរបស់កូមើរមានអ័សក្នាស រីផាត និងតូការម៉ា។ កូនចៅរបស់យ៉ាវ៉ានមានអេលីសា តើស៊ីស គីទីម និងដូដានីម គឺអ្នកទាំងនោះហើយជាបុព្វបុរសរបស់ប្រជាជាតិនានា ដែលរស់នៅតាមតំបន់ឆ្នេរសមុទ្រ បែកចេញជាស្រុក តាមភាសា និងបែកចេញជាជាតិសាសន៍ តាមពូជអំបូររៀងៗខ្លួន។ កូនចៅរបស់លោកហាំមានគូស មីសរ៉ែម ពូថ និងកាណាន។ កូនចៅរបស់គូសមានសេបា ហាវីឡា សាបតា រ៉ាម៉ា និងសាបតិកា។ កូនចៅរបស់រ៉ាម៉ាមានសេបា និងដេដាន់។ លោកគូសក៏បានបង្កើតលោកនីមរ៉ូដដែរ គឺលោកនីមរ៉ូដនេះហើយដែលជាវីរបុរសទីមួយនៅលើផែនដី។ គាត់ជាអ្នកប្រមាញ់ដ៏ពូកែ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហេតុនេះហើយបានជាគេតែងពោលថា «អ្នកនេះជាអ្នកប្រមាញ់ដ៏ពូកែ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដូចនីមរ៉ូដ»។ មុនដំបូង គាត់គ្រប់គ្រងនៅក្រុងបាបិល ក្រុងអេរេក ក្រុងអាកាដ និងក្រុងកាល់ណេនៅស្រុកស៊ីណើរ។ បន្ទាប់មក គាត់ចាកចេញពីស្រុកនោះទៅស្រុកអាស៊ើរ ហើយកសាងក្រុងនីនីវេ ក្រុងរេហូបុត ក្រុងកាឡាស និងក្រុងរេសែនដែលជាក្រុងមួយដ៏ធំនៅចន្លោះក្រុងនីនីវេ និងក្រុងកាឡាស។ មីសរ៉ែមបង្កើតជនជាតិលូឌ ជនជាតិអណាមីម ជនជាតិលេហាប៊ីម ជនជាតិណាប់ធូហ៊ីម ជនជាតិប៉ាទ្រូស៊ីម ជនជាតិកាសលូហ៊ីម ដែលជាដូនតារបស់ជនជាតិភីលីស្ទីន និងជនជាតិកាប់ថោរីម។ លោកកាណានបង្កើតបានស៊ីដូន ជាកូនច្បង និងហេត ព្រមទាំងជនជាតិយេប៊ូស ជនជាតិអាម៉ូរី ជនជាតិគើកាស៊ី ជនជាតិហេវី ជនជាតិអើគី ជនជាតិស៊ីនី ជនជាតិអើវ៉ាឌីត-សេម៉ារីត ជនជាតិសេម៉ារី ជនជាតិហាម៉ាធីត។ បន្ទាប់មក អំបូរកាណានក៏បានបែកខ្ញែកគ្នា។ ទឹកដីរបស់ជនជាតិកាណានលាតសន្ធឹងចាប់តាំងពីក្រុងស៊ីដូន ដែលនៅជិតក្រុងកេរ៉ា រហូតដល់ក្រុងកាសា និងរហូតដល់ក្រុងសូដុម ក្រុងកូម៉ូរ៉ា ក្រុងអាដម៉ា និងក្រុងសេបោម ហើយរហូតទៅដល់ក្រុងឡាសា។ គឺជនជាតិទាំងនោះហើយដែលជាពូជពង្សរបស់លោកហាំ តាមពូជអំបូរ តាមភាសា តាមស្រុក និងតាមជាតិសាសន៍របស់គេ។ រីឯលោកសិមដែលជាបងបង្អស់របស់លោកយ៉ាផែត ក៏មានកូនជាច្រើនដែរ។ គាត់ជាបុព្វបុរសរបស់ជនជាតិហេប៊ើរ។ កូនរបស់លោកសិមមានអេឡាំ អាសស៊ើរ អើប៉ាកសាឌ លូឌ និងអើរ៉ាម។ កូនរបស់អើរ៉ាមមានអ៊ូស ហ៊ូល កេធើរ និងម៉ាស។ អើប៉ាកសាឌបង្កើតសេឡា ហើយសេឡាបង្កើតហេប៊ើរ។ ហេប៊ើរបង្កើតបានកូនប្រុសពីរនាក់ មួយឈ្មោះផាឡេក ដ្បិតនៅជំនាន់នោះ មនុស្សនៅលើផែនដីបានបែកខ្ញែកគ្នា ប្អូនរបស់គាត់ឈ្មោះ យ៉ុកថាន។ យ៉ុកថានបង្កើតបានអាល់ម៉ូដាដ សេឡេប ហាសារម៉ាវ៉េត យេរ៉ា ហាដូរ៉ាម អ៊ូសាល ឌីកឡា អូបាល អប៊ីម៉ែល សេបា អូភារ ហាវីឡា និងយ៉ូបាប។ អ្នកទាំងនោះសុទ្ធតែជាកូនរបស់លោកយ៉ុកថាន។ គេរស់នៅចាប់តាំងពីស្រុកមេសា ប៉ែកខាងសេផាររហូតទៅដល់តំបន់ភ្នំខាងកើត។ នេះហើយជាពូជពង្សរបស់លោកសិម តាមពូជអំបូរ តាមភាសា តាមស្រុក និងតាមជាតិសាសន៍របស់គេ។ នេះហើយជាពូជអំបូររបស់កូនចៅលោកណូអេ តាមខ្សែស្រឡាយ តាមជាតិសាសន៍របស់គេ។ អ្នកទាំងនោះជាដើមកំណើតជាតិសាសន៍ទាំងឡាយ ដែលបែកខ្ញែកលើផែនដីក្រោយទឹកជំនន់ធំ។
លោកុប្បត្តិ 10:1-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្រោយពីគ្រាទឹកជន់លិចមក នោះពួកកូនណូអេបានបង្កើតកូនតទៅ ឯបញ្ជីដំណវង្សពីសិម ហាំ នឹងយ៉ាផែតជាកូនគាត់ នោះគឺដូច្នេះ ឯកូនរបស់យ៉ាផែតគឺកូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក នឹងទីរ៉ាស កូនរបស់កូមើរគឺ អ័សក្នាស រីផាត នឹងតូកាម៉ា កូនរបស់យ៉ាវ៉ានគឺ អេលីសា តើស៊ីស ពួកគីទីម នឹងពួកដូដានីម គឺពួកអ្នកទាំងនោះហើយដែលបានបែកទៅនៅក្នុងអស់ទាំងកោះរបស់នគរទាំងប៉ុន្មាន តាមស្រុក តាមភាសា តាមគ្រួ ហើយតាមនគររបស់គេ។ ឯកូនរបស់ហាំ គឺគូស មីសរ៉ែម ពូត នឹងកាណាន កូនរបស់គូស គឺសេបា ហាវីឡា សាប់តា រ៉ាម៉ា នឹងសាប់តិកា កូនរបស់រ៉ាម៉ា គឺសេបា នឹងដេដាន់ គូសក៏បង្កើតនីមរ៉ុឌ អ្នកនោះចាប់តាំងមានអំណាចនៅផែនដី គាត់ជាព្រានព្រៃខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា បានជាមានពាក្យប្រៀបថា «ដូចជានីមរ៉ុឌ ជាព្រានព្រៃខ្លាំងពូកែ នៅចំពោះព្រះយេហូវ៉ា» ដើមនគររបស់គាត់ នោះគឺបាបិល អេរេក អាកាឌ នឹងកាលនេ ជាទីក្រុងដែលនៅស្រុកស៊ីណើរ គឺពីស្រុកនោះហើយដែលគាត់ចេញទៅដល់ស្រុកអាសស៊ើរ ក៏សង់ទីក្រុងនីនីវេ រេហូបូត កាឡាស នឹងរេសែន ដែលនៅកណ្តាលនីនីវេ នឹងកាឡាស ឯទីក្រុងនោះធំណាស់។ មីសរ៉ែម គាត់បង្កើតពួកលូឌីម ពួកអ័ណាមីម ពួកលេហាប៊ីម ពួកណាបធូហ៊ីម ពួកប៉ាទ្រូស៊ីម ពួកកាសលូហ៊ីម (ដែលពួកភីលីស្ទីនកើតពីពួកនោះមក) ហើយពួកកាប់ថោរីម។ ឯកាណាន គាត់បង្កើតស៊ីដូនជាកូនច្បង នឹងហេតដែរ ព្រមទាំងពួកយេប៊ូស ពួកអាម៉ូរី ពួកគើកាស៊ី ពួកហេវី ពួកអើគី ពួកស៊ីនី ពួកអើវ៉ាឌីត ពួកសេម៉ារីត នឹងពួកហាម៉ាធីត រួចក្រោយមក អស់ទាំងគ្រួពួកកាណានក៏បែកគ្នាសុសសាយ ឯព្រំស្រុកនៃពួកកាណាន គឺចាប់តាំងពីស៊ីដូនទៅខាងកេរ៉ា ហើយតាមកាសាទៅខាងសូដុំម កូម៉ូរ៉ា អាត់ម៉ា នឹងសេបោម រហូតដល់ឡាសា នោះហើយជាពូជហាំតាមគ្រួ តាមភាសានៅអស់ទាំងស្រុកនឹងនគររបស់គេ។ ឯសិម ដែលជាឪពុកនៃពួកកូនចៅហេប៊ើរ ហើយជាបងយ៉ាផែត នោះក៏មានកូនដែរ ឯកូនរបស់សិម គឺអេឡាំ អាសស៊ើរ អើប៉ាក់សាឌ លូឌ នឹងអើរ៉ាម កូនរបស់អើរ៉ាម គឺអ៊ុស ហ៊ុល កេធើរ នឹងម៉ាស អើប៉ាក់សាឌគាត់បង្កើតសេឡា ហើយសេឡាបង្កើតហេប៊ើរ ហេប៊ើរនោះបង្កើតបានកូនប្រុស២ មួយឈ្មោះផាលេក ដ្បិតនៅជាន់អ្នកនោះផែនដីបានបែកគ្នា ហើយប្អូនគាត់ឈ្មោះយ៉ុកថាន ឯយ៉ុកថាន គាត់បង្កើតអាល់ម៉ូដាឌ សេលែប ហាសាម៉ាវែត យេរ៉ា ហាដូរ៉ាម អ៊ូសាល ឌិកឡា អូបាល អ័ប៊ីម៉ែល សេបា អូភា ហាវីឡា នឹងយ៉ូបាប់ នោះសុទ្ធតែជាកូនរបស់យ៉ុកថាន ឯទីលំនៅរបស់គេ គឺចាប់តាំងពីមេសាទៅខាងសេផា ជាភ្នំដែលនៅខាងកើត នោះហើយជាពួកកូនរបស់សិម តាមគ្រួ តាមភាសា តាមអស់ទាំងស្រុក នឹងនគររបស់គេ នោះសុទ្ធតែជាគ្រួ ទាំងប៉ុន្មានរបស់ពួកកូនចៅណូអេ តាមពូជដំណនៅនគរគេ គឺជាពួកអ្នកទាំងនោះហើយ ដែលបានបែកខ្ញែកគ្នា ចេញទៅសាសន៍ផ្សេងៗ នៅផែនដីក្រោយទឹកជន់លិច។