លោកុប្បត្តិ 10:1-11
លោកុប្បត្តិ 10:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាតំណវង្សនៃពួកកូនរបស់លោកណូអេ គឺសិម ហាំ និងយ៉ាផែត។ ក្រោយពីទឹកជំនន់មក អ្នកទាំងបីបានបង្កើតកូនចៅដូចតទៅ៖ កូនរបស់យ៉ាផែត គឺកូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក និងទីរ៉ាស។ កូនរបស់កូមើរ គឺអ័សក្នាស រីផាត និងតូកាម៉ា។ កូនរបស់យ៉ាវ៉ាន គឺអេលីសា តើស៊ីស គីទីម និងដូដានីម ។ គឺអ្នកទាំងនោះហើយដែលបានបែកទៅរស់នៅតាមតំបន់ឆ្នេរសមុទ្រ។ នេះជាតំណវង្សរបស់យ៉ាផែត តាមស្រុក តាមភាសា តាមអំបូរ និងតាមជាតិសាសន៍របស់គេ។ កូនរបស់ហាំ គឺគូស មីសរ៉ែម ពូត និងកាណាន។ កូនរបស់គូស គឺសេបា ហាវីឡា សាប់តា រ៉ាម៉ា និងសាប់តិកា។ កូនរបស់រ៉ាម៉ា គឺសេបា និងដេដាន់។ គូសក៏បង្កើតនីមរ៉ុឌ ដែលជាមនុស្សខ្លាំងពូកែទីមួយនៅលើផែនដី។ គាត់ជាព្រានព្រៃដ៏ខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា ហេតុនេះហើយបានជាមានពាក្យពោលថា «ដូចនីមរ៉ុឌ ជាព្រានព្រៃដ៏ខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា»។ នគរដំបូងរបស់គាត់ គឺបាបិល អេរេក អាកាឌ និងកាលនេ នៅស្រុកស៊ីណើរ។ គាត់ចេញពីស្រុកនោះ ទៅស្រុកអាសស៊ើរ ហើយសង់ក្រុងនីនីវេ រេហូបូត កាឡាស
លោកុប្បត្តិ 10:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាបញ្ជីរាយនាមកូនចៅរបស់សិម ហាំ និងយ៉ាផេត ដែលជាកូនរបស់លោកណូអេ។ ក្រោយទឹកជំនន់ធំ អ្នកទាំងបីបានបង្កើតកូនចៅដូចតទៅនេះ៖ កូនចៅរបស់លោកយ៉ាផេតមានកូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល ម៉េសេក និងទីរ៉ាស។ កូនចៅរបស់កូមើរមានអ័សក្នាស រីផាត និងតូការម៉ា។ កូនចៅរបស់យ៉ាវ៉ានមានអេលីសា តើស៊ីស គីទីម និងដូដានីម គឺអ្នកទាំងនោះហើយជាបុព្វបុរសរបស់ប្រជាជាតិនានា ដែលរស់នៅតាមតំបន់ឆ្នេរសមុទ្រ បែកចេញជាស្រុក តាមភាសា និងបែកចេញជាជាតិសាសន៍ តាមពូជអំបូររៀងៗខ្លួន។ កូនចៅរបស់លោកហាំមានគូស មីសរ៉ែម ពូថ និងកាណាន។ កូនចៅរបស់គូសមានសេបា ហាវីឡា សាបតា រ៉ាម៉ា និងសាបតិកា។ កូនចៅរបស់រ៉ាម៉ាមានសេបា និងដេដាន់។ លោកគូសក៏បានបង្កើតលោកនីមរ៉ូដដែរ គឺលោកនីមរ៉ូដនេះហើយដែលជាវីរបុរសទីមួយនៅលើផែនដី។ គាត់ជាអ្នកប្រមាញ់ដ៏ពូកែ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហេតុនេះហើយបានជាគេតែងពោលថា «អ្នកនេះជាអ្នកប្រមាញ់ដ៏ពូកែ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដូចនីមរ៉ូដ»។ មុនដំបូង គាត់គ្រប់គ្រងនៅក្រុងបាបិល ក្រុងអេរេក ក្រុងអាកាដ និងក្រុងកាល់ណេនៅស្រុកស៊ីណើរ។ បន្ទាប់មក គាត់ចាកចេញពីស្រុកនោះទៅស្រុកអាស៊ើរ ហើយកសាងក្រុងនីនីវេ ក្រុងរេហូបុត ក្រុងកាឡាស
លោកុប្បត្តិ 10:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្រោយពីគ្រាទឹកជន់លិចមក នោះពួកកូនណូអេបានបង្កើតកូនតទៅ ឯបញ្ជីដំណវង្សពីសិម ហាំ នឹងយ៉ាផែតជាកូនគាត់ នោះគឺដូច្នេះ ឯកូនរបស់យ៉ាផែតគឺកូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក នឹងទីរ៉ាស កូនរបស់កូមើរគឺ អ័សក្នាស រីផាត នឹងតូកាម៉ា កូនរបស់យ៉ាវ៉ានគឺ អេលីសា តើស៊ីស ពួកគីទីម នឹងពួកដូដានីម គឺពួកអ្នកទាំងនោះហើយដែលបានបែកទៅនៅក្នុងអស់ទាំងកោះរបស់នគរទាំងប៉ុន្មាន តាមស្រុក តាមភាសា តាមគ្រួ ហើយតាមនគររបស់គេ។ ឯកូនរបស់ហាំ គឺគូស មីសរ៉ែម ពូត នឹងកាណាន កូនរបស់គូស គឺសេបា ហាវីឡា សាប់តា រ៉ាម៉ា នឹងសាប់តិកា កូនរបស់រ៉ាម៉ា គឺសេបា នឹងដេដាន់ គូសក៏បង្កើតនីមរ៉ុឌ អ្នកនោះចាប់តាំងមានអំណាចនៅផែនដី គាត់ជាព្រានព្រៃខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា បានជាមានពាក្យប្រៀបថា «ដូចជានីមរ៉ុឌ ជាព្រានព្រៃខ្លាំងពូកែ នៅចំពោះព្រះយេហូវ៉ា» ដើមនគររបស់គាត់ នោះគឺបាបិល អេរេក អាកាឌ នឹងកាលនេ ជាទីក្រុងដែលនៅស្រុកស៊ីណើរ គឺពីស្រុកនោះហើយដែលគាត់ចេញទៅដល់ស្រុកអាសស៊ើរ ក៏សង់ទីក្រុងនីនីវេ រេហូបូត កាឡាស