លោកុប្បត្តិ 1:1-4
លោកុប្បត្តិ 1:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី។ ផែនដីគ្មានរូបរាង នៅទទេ មានតែភាពងងឹតនៅគ្របលើជម្រៅទឹក ហើយព្រះវិញ្ញាណ របស់ព្រះក៏រេរាពីលើផ្ទៃទឹក។ ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យមានពន្លឺ» នោះពន្លឺក៏មានឡើង ។ ព្រះទ្រង់ទតឃើញថា ពន្លឺនោះល្អហើយ ព្រះក៏ញែកពន្លឺចេញពីភាពងងឹត។
លោកុប្បត្តិ 1:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលពីដើមដំបូងបង្អស់ ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដី។ នៅគ្រានោះ ផែនដីគ្មានរូបរាង និងនៅទទេ មានតែភាពងងឹតពីលើទីជម្រៅទឹក ហើយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅរេរាពីលើផ្ទៃទឹក។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានពន្លឺ!» ពន្លឺក៏កើតមានឡើង។ ព្រះជាម្ចាស់ទតឃើញថា ពន្លឺនោះល្អប្រសើរហើយ ព្រះអង្គក៏បានញែកពន្លឺចេញពីភាពងងឹត។
លោកុប្បត្តិ 1:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃនឹងផែនដី។ ឯផែនដីបានខូច ហើយនៅទទេ មានសុទ្ធតែងងឹតនៅគ្របលើជំរៅទឹក ហើយព្រះវិញ្ញាណនៃព្រះក៏រេរានៅពីលើទឹក នោះព្រះទ្រង់មានបន្ទូលថា ចូរឲ្យមានពន្លឺឡើង ដូច្នេះពន្លឺក៏មានឡើង ព្រះទ្រង់ឃើញពន្លឺនោះក៏យល់ថាជាល្អហើយ រួចទ្រង់ញែកពន្លឺពីងងឹតចេញ