កាឡាទី 6:7-10

កាឡាទី 6:7-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​បងប្អូន​កុំ​យល់​ច្រឡំ គ្មាន​នរណា​មើល‌ងាយ​ព្រះ‌ជាម្ចាស់​បាន​ទេ។ បើ​មនុស្ស​ម្នាក់​សាប​ព្រោះ​គ្រាប់​ពូជ​ណា គេ​នឹង​ច្រូត​បាន​ផល តាម​ពូជ​នោះ​ឯង។ អ្នក​ណា​សាប​ព្រោះ​តាម​និស្ស័យ​លោកីយ៍​របស់​ខ្លួន អ្នក​នោះ​ក៏​នឹង​ច្រូត​យក​ផល​ដែល​តែងតែ​រលួយ​មក​ពី​លោកីយ៍​ដែរ។ រីឯ​អ្នក​ដែល​សាប​ព្រោះ​ខាង​ព្រះ‌វិញ្ញាណ​វិញ នឹង​ច្រូត​យក​ផល​ជា​ជីវិត​អស់‌កល្ប​ជានិច្ច មក​ពី​ព្រះ‌វិញ្ញាណ។ យើង​មិន​ត្រូវ​នឿយ‌ណាយ​នឹង​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ ដ្បិត​ប្រសិន​បើ​យើង​មិន​បាក់​ទឹក​ចិត្ត​ទេ​នោះ ដល់​ពេល​កំណត់ យើង​នឹង​ច្រូត​បាន​ផល​ជា​មិន​ខាន។ ហេតុ​នេះ ពេល​យើង​មាន​ឱកាស​នៅ​ឡើយ យើង​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់ ជា​ពិសេស ចំពោះ​បងប្អូន​រួម​ជំនឿ។

ចែក​រំលែក
អាន កាឡាទី 6

កាឡាទី 6:7-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សូម​កុំយល់​ច្រឡំ គ្មាន​អ្នក​ណា​បញ្ឆោត​ព្រះ​បាន​ទេ ដ្បិត​អ្នក​ណា​សាប​ព្រោះ​ពូជ​អ្វី គេ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង។ អ្នក​ណា​ដែល​សាប​ព្រោះ​ខាង​សាច់​ឈាម​របស់​ខ្លួន អ្នក​នោះ​នឹង​ច្រូត​បាន​ជា​សេចក្ដី​ពុក‌រលួយ​ពី​សាច់​ឈាម​នោះ តែ​អ្នក​ណា​ដែល​សាប​ព្រោះ​ខាង​ព្រះ‌វិញ្ញាណ អ្នក​នោះ​នឹង​ច្រូត​បាន​ជីវិត​អស់​កល្ប​ជានិច្ច ពី​ព្រះ‌វិញ្ញាណ​វិញ។ យើង​មិន​ត្រូវ​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​យើង​មិន​រសាយ​ចិត្ត​ទេ ដល់​ពេល​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ។ ដូច្នេះ ពេល​យើង​មាន​ឱកាស យើង​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ ជា​ពិសេសេ ដល់​បង‌ប្អូន​រួម​ជំនឿ។

ចែក​រំលែក
អាន កាឡាទី 6

កាឡាទី 6:7-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​បងប្អូន​កុំ​យល់​ច្រឡំ គ្មាន​នរណា​មើល‌ងាយ​ព្រះ‌ជាម្ចាស់​បាន​ទេ។ បើ​មនុស្ស​ម្នាក់​សាប​ព្រោះ​គ្រាប់​ពូជ​ណា គេ​នឹង​ច្រូត​បាន​ផល តាម​ពូជ​នោះ​ឯង។ អ្នក​ណា​សាប​ព្រោះ​តាម​និស្ស័យ​លោកីយ៍​របស់​ខ្លួន អ្នក​នោះ​ក៏​នឹង​ច្រូត​យក​ផល​ដែល​តែងតែ​រលួយ​មក​ពី​លោកីយ៍​ដែរ។ រីឯ​អ្នក​ដែល​សាប​ព្រោះ​ខាង​ព្រះ‌វិញ្ញាណ​វិញ នឹង​ច្រូត​យក​ផល​ជា​ជីវិត​អស់‌កល្ប​ជានិច្ច មក​ពី​ព្រះ‌វិញ្ញាណ។ យើង​មិន​ត្រូវ​នឿយ‌ណាយ​នឹង​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ ដ្បិត​ប្រសិន​បើ​យើង​មិន​បាក់​ទឹក​ចិត្ត​ទេ​នោះ ដល់​ពេល​កំណត់ យើង​នឹង​ច្រូត​បាន​ផល​ជា​មិន​ខាន។ ហេតុ​នេះ ពេល​យើង​មាន​ឱកាស​នៅ​ឡើយ យើង​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់ ជា​ពិសេស ចំពោះ​បងប្អូន​រួម​ជំនឿ។

ចែក​រំលែក
អាន កាឡាទី 6

កាឡាទី 6:7-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កុំ​ឲ្យ​ច្រឡំ​ឡើយ នឹង​បញ្ឆោត​ព្រះ​មិន​បាន​ទេ ដ្បិត​ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ អ្នក​ណា​ដែល​ព្រោះ​ខាង​ឯ​សាច់​ឈាម​របស់​ខ្លួន នឹង​ច្រូត​បាន​សេចក្ដី​ពុក‌រលួយ​ពី​សាច់​ឈាម​នោះ​ឯង តែ​អ្នក​ណា​ដែល​ព្រោះ​ខាង​ឯ​ព្រះ‌វិញ្ញាណ នោះ​នឹង​ច្រូត​បាន​ជីវិត​អស់​‌កល្ប​ជានិច្ច ពី​ព្រះ‌វិញ្ញាណ​វិញ កុំ​ឲ្យ​យើង​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​មិន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ ដូច្នេះ កាល​ណា​យើង​មាន​ឱកាស នោះ​ត្រូវ​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​គឺ​ដល់​ពួក​អ្នក​ជឿ​ជា​ដើម។

ចែក​រំលែក
អាន កាឡាទី 6

កាឡាទី 6:7-10

កាឡាទី 6:7-10 គខប