កាឡាទី 6:2-6

កាឡាទី 6:2-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ​ទើប​បាន​សម្រេច​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌គ្រីស្ទ។ ដ្បិត​ប្រសិន‌បើ​អ្នក​ណា​ស្មាន​ថា​ខ្លួន​ជា​អ្វី​មួយ តែ​មិន​មែន​ជា​អ្វី​សោះ អ្នក​នោះ​បញ្ឆោត​ខ្លួន​ឯង​ហើយ។ ចូរ​ឲ្យ​ម្នាក់ៗ​ពិសោធ​មើល​កិច្ច‌ការ​ដែល​ខ្លួន​ប្រព្រឹត្ត ហើយ​បើ​ឃើញ​ថា​ល្អ នោះ​នឹង​មាន​ហេតុ​អួត​ខ្លួន​ចំពោះ​ខ្លួន​ឯង​ផ្ទាល់ មិន​មែន​ប្រៀប​ធៀប​ជាមួយ​អ្នក​ដទៃ​ឡើយ។ ដ្បិត​ម្នាក់ៗ​ត្រូវ​ទទួល​បន្ទុក​របស់​ខ្លួន។ អ្នក​ណា​ដែល​មាន​គ្រូ​បង្រៀន​ខាង​ព្រះ‌បន្ទូល ត្រូវ​ចែក​គ្រប់​ទាំង​របស់​ល្អ​ដល់​គ្រូ​នោះ​ផង។

ចែក​រំលែក
អាន កាឡាទី 6

កាឡាទី 6:2-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ត្រូវ​ជួយ​រំលែក​ទុក្ខ‌ធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​យ៉ាង​នេះ ទើប​បងប្អូន​បំពេញ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌គ្រិស្ត*​ទាំង​ស្រុង។ ប្រសិន​បើ​នរណា​ម្នាក់​ស្មាន​ថា​ខ្លួន​ជា​មនុស្ស​សំខាន់ តែ​តាម​ពិត ខ្លួន​ជា​អ្នក​ឥត​បាន​ការ អ្នក​នោះ​បញ្ឆោត​ខ្លួន​ឯង​ហើយ។ ម្នាក់ៗ​ត្រូវ​ពិនិត្យ‌ពិច័យ​មើល​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត ប្រសិន​បើ​រក​ឃើញ​ហេតុ​ដែល​ធ្វើ​ឲ្យ​ខ្លួន​ឯង​ខ្ពស់​មុខ​នោះ គឺ​រក​ឃើញ​តែ​នៅ​ក្នុង​ខ្លួន​ឯង​ផ្ទាល់ មិន​មែន​ដោយ​ប្រៀប​ផ្ទឹម​ទៅ​នឹង​អ្នក​ដទៃ​ទេ ដ្បិត​ម្នាក់ៗ​ទទួល​ខុស​ត្រូវ​លើ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។ ចំពោះ​អ្នក​ដែល​ទទួល​ការ​អប់រំ​ខាង​ព្រះ‌បន្ទូល ត្រូវ​យក​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​មាន​មួយ​ចំណែក មក​ចែក​ដល់​អ្នក​ដែល​អប់រំ​ខ្លួន​នោះ​ផង។

ចែក​រំលែក
អាន កាឡាទី 6

កាឡាទី 6:2-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ ទើប​បាន​សំរេច​តាម​ក្រិត្យ‌វិន័យ​នៃ​ព្រះ‌គ្រីស្ទ ដ្បិត​បើ​អ្នក​ណា​គិត​ស្មាន​ថា​ខ្លួន​ជា​អ្វីៗ តែ​មិន​ជា​អ្វី​សោះ អ្នក​នោះ​ឈ្មោះ​ថា​បញ្ឆោត​ខ្លួន​ឯង​ហើយ ចូរ​ឲ្យ​គ្រប់​គ្នា​ល្បង​ល​ការ ដែល​ធ្វើ​រៀងៗ​ខ្លួន នោះ​នឹង​មាន​សេចក្ដី​អំនួត​ចំពោះ​តែ​ខ្លួន​ឯង មិន​មែន​ចំពោះ​អ្នក​ណា​ទៀត​ទេ ដ្បិត​គ្រប់​គ្នា​ត្រូវ​ទទួល​បន្ទុក​ជា​របស់​ផង​ខ្លួន។ អ្នក​ណា​ដែល​មាន​គ្រូ​បង្រៀន​ខាង​ព្រះ‌បន្ទូល នោះ​ត្រូវ​ចែក​គ្រប់​ទាំង​របស់​ល្អ​ដល់​គ្រូ​នោះ​ផង

ចែក​រំលែក
អាន កាឡាទី 6

កាឡាទី 6:2-6

កាឡាទី 6:2-6 គខបកាឡាទី 6:2-6 គខប