កាឡាទី 5:22-24 - Compare All Versions

កាឡាទី 5:22-24 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

រីឯ​ផល​ផ្លែ​របស់​ព្រះ‌វិញ្ញាណ​វិញ គឺ​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ​សាន្ត សេចក្ដី​អត់‌ធ្មត់ សេចក្ដី​សប្បុរស ចិត្ត​សន្ដោស ភាព​ស្មោះ‌ត្រង់ ចិត្ត​ស្លូត‌បូត និង​ការ​ចេះ​គ្រប់​គ្រង​ចិត្ត គ្មាន​ក្រឹត្យ‌វិន័យ​ណា​ទាស់​នឹង​សេចក្ដី​ទាំង​នេះ​ឡើយ។ អស់​អ្នក​ដែល​ជា​របស់​ព្រះ‌គ្រីស្ទ​យេស៊ូវ បាន​ឆ្កាង​សាច់​ឈាម ព្រម​ទាំង​តណ្ហា និង​សេចក្ដី​ប៉ង‌ប្រាថ្នា​ផ្សេងៗ​របស់​សាច់​ឈាម​នោះ​ចោល​ហើយ។

ចែក​រំលែក
កាឡាទី 5 គកស១៦

កាឡាទី 5:22-24 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

រីឯ​ផល​ដែល​កើត​មក​ពី​ព្រះ‌វិញ្ញាណ​វិញ គឺ​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ‌សាន្ត ចិត្ត​អត់‌ធ្មត់ ចិត្ត​សប្បុរស ចិត្ត​សន្ដោស​មេត្តា ជំនឿ ចិត្ត​ស្លូត‌បូត ចេះ​ទប់​ចិត្ត​ខ្លួន​ឯង។ គ្មាន​វិន័យ​ណា​ជំទាស់​នឹង​សេចក្ដី​ទាំង​នេះ​ទេ។ អស់​អ្នក​ដែល​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ​បាន​ឆ្កាង​តណ្ហា និង​បំណង​លោភ‌លន់​ផ្សេងៗ​របស់​និស្ស័យ​លោកីយ៍​នោះ​ចោល​ហើយ។

ចែក​រំលែក
កាឡាទី 5 គខប

កាឡាទី 5:22-24 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

តែ​ឯ​ផល​ផ្លែ​នៃ​ព្រះ‌វិញ្ញាណ​វិញ នោះ​គឺ​សេចក្ដី​ស្រឡាញ់ អំណរ​អរ មេត្រី‌ភាព អត់‌ធ្មត់ សុភាព សប្បុរស ស្មោះ‌ត្រង់ ស្លូត‌បូត ហើយ​ដឹង​ខ្នាត គ្មាន​ក្រិត្យ‌វិន័យ​ណា​ទាស់​នឹង​សេចក្ដី​យ៉ាង​នោះ​ទេ ហើយ​អស់​អ្នក​ដែល​ជា​របស់​ផង​ព្រះ‌គ្រីស្ទ នោះ​បាន​ឆ្កាង​សាច់​ឈាម​ហើយ ព្រម​ទាំង​សេចក្ដី​រំជួល នឹង​សេចក្ដី​ប៉ង‌ប្រាថ្នា​ទាំង​ប៉ុន្មាន​ផង

ចែក​រំលែក
កាឡាទី 5 ពគប