កាឡាទី 5:16-18

កាឡាទី 5:16-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្ដែ ខ្ញុំសូមជម្រាប​ថា ចូរ​ដើរ​ដោយ​ព្រះ‌វិញ្ញាណ មិន​ត្រូវ​បំពេញ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​សាច់​ឈាម​ឡើយ។ ដ្បិត​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម តែង​តែ​ទាស់​នឹង​ព្រះ‌វិញ្ញាណ ហើយ​សេចក្ដី​ប៉ង​ប្រាថ្នារបស់​ព្រះ‌វិញ្ញាណ ក៏​ទាស់​នឹង​សាច់​ឈាម​ដែរ ព្រោះ​ទាំង​ពីរ​នេះ​ប្រឆាំង​គ្នា ក៏​រាំង​រា​អ្នក​រាល់​គ្នា​មិន​ឲ្យ​ធ្វើ​ការ ដែល​អ្នក​រាល់​គ្នា​ចង់​ធ្វើ​ទៅ​កើត។ ប៉ុន្ដែ ប្រសិន‌បើ​ព្រះ‌វិញ្ញាណដឹក​នាំ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​បន្ទុក​ក្រឹត្យ‌វិន័យ​ទៀត​ឡើយ។

ចែក​រំលែក
អាន កាឡាទី 5

កាឡាទី 5:16-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​សូម​ជម្រាប​ថា ចូរ​រស់​នៅ​ឲ្យ​ស្រប​តាម​ព្រះ‌វិញ្ញាណ នោះ​បងប្អូន​នឹង​មិន​បំពេញ​តាម​បំណង​ចិត្ត​លោភ‌លន់​របស់​និស្ស័យ​លោកីយ៍​ទៀត​ឡើយ ដ្បិត​បំណង​លោភ‌លន់​របស់​និស្ស័យ​លោកីយ៍ តែងតែ​ទាស់​នឹង​ព្រះ‌វិញ្ញាណ ហើយ​ព្រះ‌វិញ្ញាណ​ក៏​មាន​បំណង​ទាស់​នឹង​និស្ស័យ​លោកីយ៍​ដែរ។ និស្ស័យ​លោកីយ៍ និង​ព្រះ‌វិញ្ញាណ​ផ្ទុយ​គ្នា​ទាំង​ស្រុង ដូច្នេះ បងប្អូន​ពុំ​អាច​ធ្វើ​អ្វី​ដែល​បងប្អូន​ចង់​ធ្វើ​នោះ​ឡើយ។ ប្រសិន​បើ​ព្រះ‌វិញ្ញាណ​ណែ‌នាំ​បងប្អូន បងប្អូន​លែង​នៅ​ក្រោម​អំណាច​របស់​ក្រឹត្យ‌វិន័យ​ទៀត​ហើយ។

ចែក​រំលែក
អាន កាឡាទី 5

កាឡាទី 5:16-18

កាឡាទី 5:16-18 គខប