កាឡាទី 5:1-6

កាឡាទី 5:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌គ្រីស្ទ​បាន​ប្រោស​យើង​ឲ្យ​រួច​ហើយ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ឈរ​ឲ្យ​មាំ‌មួន​ក្នុង​សេរី‌ភាព​នេះ​ចុះ កុំ​បណ្តោយ​ឲ្យ​ជាប់​ចំណង​ជា​បាវ​បម្រើ​ទៀត​ឡើយ។ មើល៍! ខ្ញុំ ប៉ុល សូម​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​ទទួល​ពិធី​កាត់​ស្បែក នោះ​ព្រះ‌គ្រីស្ទ​គ្មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ទេ។ ខ្ញុំ​សូមធ្វើ​បន្ទាល់​ម្តង​ទៀត​ប្រាប់​អស់​អ្នក​ដែល​ទទួល​ពិធីកាត់​ស្បែក​ថា អ្នក​នោះ​មាន​កាតព្វកិច្ចតម្រូវ​ឲ្យ​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​គ្រប់​ជំពូក។ អ្នក​រាល់​គ្នា​ដែល​ចង់​ពឹង​លើ​ក្រឹត្យ‌វិន័យ ដើម្បី​ឲ្យ​បាន​រាប់​ជា​សុចរិត អ្នក​បាន​ផ្ដាច់​ខ្លួន​ចេញ​ពី​ព្រះ‌គ្រីស្ទ​ហើយ ក៏​បាន​ធ្លាក់​ចេញ​ពី​ព្រះ‌គុណ​ដែរ។ ដ្បិត​ដោយ​សារ​ជំនឿ យើង​ទន្ទឹង​រង់‌ចាំសេចក្ដី​សង្ឃឹម​នៃ​សេចក្ដីសុចរិត តាម​រយៈ​ព្រះ‌វិញ្ញាណ។ ព្រោះ​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ការ​កាត់​ស្បែក ឬ​មិន​កាត់​ស្បែក នោះ​មិន​សំខាន់​អ្វី​ទេ គឺ​មាន​តែ​ជំនឿដែល​ប្រព្រឹត្ត​ដោយ​សេចក្ដី​ស្រឡាញ់​ប៉ុណ្ណោះ ទើប​សំខាន់។

ចែក​រំលែក
អាន កាឡាទី 5

កាឡាទី 5:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌គ្រិស្ត*​បាន​រំដោះ​យើង​ឲ្យ​មាន​សេរី‌ភាព​ពិត​ប្រាកដ ហេតុ​នេះ ចូរ​រក្សា​សេរី‌ភាព​នេះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន កុំ​បណ្ដោយ​ខ្លួន​ធ្លាក់​ទៅ​ជា​ខ្ញុំ​បម្រើ​ទៀត​ឡើយ។ រីឯ​ខ្ញុំ ប៉ូល ខ្ញុំ​សូម​ជម្រាប​បងប្អូន​ថា ប្រសិន​បើ​បងប្អូន​ទទួល​ពិធី​កាត់​ស្បែក*​នោះ ព្រះ‌គ្រិស្ត​លែង​មាន​ប្រយោជន៍​អ្វី​ដល់​បងប្អូន​ទៀត​ហើយ។ ចំពោះ​អស់​អ្នក​ដែល​ចង់​ទទួល​ពិធី​កាត់​ស្បែក ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​ម្ដង​ទៀត​ថា ត្រូវ​តែ​កាន់​តាម​ក្រឹត្យ‌វិន័យ​ទាំង​ស្រុង​ផង​ទៅ។ ប្រសិន​បើ​បងប្អូន​ណា​ចង់​បាន​សុចរិត​ដោយ​ពឹង​ផ្អែក​លើ​ក្រឹត្យ‌វិន័យ បងប្អូន​នោះ​បែក​ចេញ​ពី​ព្រះ‌គ្រិស្ត ហើយ​ក៏​ដាច់​ចេញ​ពី​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ដែរ។ រីឯ​យើង​វិញ ដោយ​យើង​មាន​ជំនឿ ព្រះ‌វិញ្ញាណ​ជួយ​យើង​ឲ្យ​ទន្ទឹង​រង់‌ចាំ​ព្រះ‌ជាម្ចាស់​ប្រោស​យើង​ឲ្យ​សុចរិត ស្រប​តាម​សេចក្ដី​សង្ឃឹម​របស់​យើង​ជា​មិន​ខាន។ ចំពោះ​អ្នក​ដែល​រួម​រស់​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ ការ​កាត់​ស្បែក ឬ​មិន​កាត់​ស្បែក​នោះ មិន​សំខាន់​អ្វី​ឡើយ គឺ​មាន​តែ​ជំនឿ​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​ដោយ​ចិត្ត​ស្រឡាញ់​ប៉ុណ្ណោះ ទើប​សំខាន់។

ចែក​រំលែក
អាន កាឡាទី 5

កាឡាទី 5:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌គ្រីស្ទ​បាន​ប្រោស​យើង​ឲ្យ​រួច​ហើយ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ឈរ​ឲ្យ​មាំ‌មួន ក្នុង​សេរី‌ភាព​នោះ​ចុះ កុំ​ឲ្យ​ត្រូវ​ជាប់​ចំណង​ជា​បាវ​បំរើ​ទៀត​ឡើយ នែ ប៉ុល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក នោះ​ព្រះ‌គ្រីស្ទ​គ្មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​សោះ ហើយ​ខ្ញុំ​ធ្វើ​បន្ទាល់​ម្តង​ទៀត ដល់​អស់​មនុស្ស​ដែល​កាត់​ស្បែក​ហើយ ថា​អ្នក​នោះ​ឯង​ជា​អ្នក​ជំពាក់​ក្រិត្យ‌វិន័យ នឹង​ត្រូវ​ធ្វើ​តាម​គ្រប់​ជំពូក អ្នក​រាល់​គ្នា​ណា​ដែល​ពឹង​ដល់​ក្រិត្យ‌វិន័យ ឲ្យ​បាន​រាប់​ជា​សុចរិត នោះ​ត្រូវ​កាត់​ចេញ​ពី​ព្រះ‌គ្រីស្ទ អ្នក​បាន​ធ្លាក់​ចេញ​ពី​ព្រះ‌គុណ​ហើយ ដ្បិត​យើង​រាល់​គ្នា​អាង​សេចក្ដី​ជំនឿ ដើម្បី​នឹង​រង់‌ចាំ​ដោយ​នូវ​ព្រះ‌វិញ្ញាណ ឲ្យ​បាន​សេចក្ដី​សុចរិត​ដែល​យើង​សង្ឃឹម​ចង់​បាន​នោះ ពី​ព្រោះ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​កាត់​ស្បែក​ឬ​មិន​កាត់ នោះ​មិន​ជា​ប្រយោជន៍​អ្វី​ទេ មាន​ប្រយោជន៍​តែ​សេចក្ដី​ជំនឿ ដែល​ប្រព្រឹត្ត​ដោយ​សេចក្ដី​ស្រឡាញ់​ប៉ុណ្ណោះ

ចែក​រំលែក
អាន កាឡាទី 5

កាឡាទី 5:1-6

កាឡាទី 5:1-6 គខបកាឡាទី 5:1-6 គខបកាឡាទី 5:1-6 គខបកាឡាទី 5:1-6 គខបកាឡាទី 5:1-6 គខបកាឡាទី 5:1-6 គខបកាឡាទី 5:1-6 គខបកាឡាទី 5:1-6 គខប