កាឡាទី 4:17-18
កាឡាទី 4:17-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នកទាំងនោះគេយកចិត្តទុកដាក់នឹងអ្នករាល់គ្នាណាស់ តែមិនមានបំណងល្អទេ គឺគេចង់បំបែកអ្នករាល់គ្នាពីយើង ដើម្បីឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់នឹងគេវិញ។ ការដែលយកចិត្តទុកដាក់ឲ្យមានបំណងល្អជានិច្ច នោះត្រឹមត្រូវហើយ មិនមែនតែនៅពេលដែលខ្ញុំនៅជាមួយប៉ុណ្ណោះឡើយ។
កាឡាទី 4:17-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯពួកគេវិញ គេយកចិត្តទុកដាក់នឹងបងប្អូនណាស់ តែក្នុងគោលបំណងមិនល្អទេ គេចង់បំបែកបងប្អូនចេញពីយើង ដើម្បីឲ្យបងប្អូនយកចិត្តទុកដាក់ចំពោះគេវិញតែប៉ុណ្ណោះ។ ការយកចិត្តទុកដាក់ដោយមានគោលបំណងល្អគ្រប់ពេលវេលានោះ ត្រឹមត្រូវហើយ គឺមិនគ្រាន់តែនៅពេលដែលខ្ញុំនៅជាមួយប៉ុណ្ណោះទេ។
កាឡាទី 4:17-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គេមានសេចក្ដីឧស្សាហ៍ដល់អ្នករាល់គ្នាណាស់ តែមិនល្អទេ គឺគេចង់តែឲ្យអ្នករាល់គ្នាចោលយើងខ្ញុំចេញ ដើម្បីឲ្យអ្នករាល់គ្នាប្រឹងសង្វាតទៅតាមគេវិញ គួរឲ្យមានសេចក្ដីសង្វាតខាងការល្អជាដរាបទៅ មិនមែនតែក្នុងកាលដែលខ្ញុំនៅជាមួយប៉ុណ្ណោះឡើយ