កាឡាទី 4:1-3
កាឡាទី 4:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំចង់និយាយដូច្នេះថា ដរាបណាអ្នកដែលត្រូវទទួលមត៌កនៅក្មេងនៅឡើយ នោះមិនខុសពីបាវបម្រើទេ ទោះបើអ្នកនោះជាម្ចាស់លើទ្រព្យសម្បត្តិទាំងអស់ក៏ដោយ តែកូននោះស្ថិតនៅក្រោមការឃុំគ្រងរបស់អ្នកថែរក្សា និងអ្នកមើលខុសត្រូវ រហូតដល់ពេលដែលឪពុកបានកំណត់។ ឯយើងវិញក៏ដូច្នោះដែរ កាលយើងនៅក្មេងនៅឡើយ យើងនៅជាប់ក្រោមគោលការណ៍ផ្សេងៗខាងបឋមសិក្សារបស់លោកីយ៍នេះ។
កាឡាទី 4:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំសូមជម្រាបថា ដរាបណាកូនដែលត្រូវទទួលមត៌កនៅក្មេងនៅឡើយ គេមិនខុសពីខ្ញុំបម្រើទេ ថ្វីដ្បិតតែគេជាម្ចាស់លើទ្រព្យសម្បត្តិទាំងអស់ក៏ដោយ ក៏កូននោះនៅក្រោមការឃុំគ្រងរបស់អ្នកអាណាព្យាបាល និងអ្នកមើលខុសត្រូវលើទ្រព្យសម្បត្តិ រហូតដល់ពេលដែលឪពុកបានកំណត់ទុក។ រីឯយើងវិញក៏ដូច្នោះដែរ កាលនៅក្មេងខ្ចីនៅឡើយ យើងធ្វើជាខ្ញុំបម្រើនៃអ្វីៗជាអរូប ដែលមានឥទ្ធិពលលើលោកីយ៍នេះ
កាឡាទី 4:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំនិយាយដូច្នេះថា កាលអ្នក ដែលត្រូវគ្រងមរដក នៅក្មេងនៅឡើយ នោះមិនផ្សេងពីបាវបំរើប៉ុន្មានទេ ទោះបើជាម្ចាស់លើទាំងអស់ក៏ដោយ ដ្បិតត្រូវនៅក្នុងអំណាចភីលៀង នឹងអ្នកត្រួតត្រា ដរាបដល់វេលា ដែលឪពុកបានកំណត់ជាមុន ឯយើងរាល់គ្នាក៏ដូច្នោះដែរ កាលយើងនៅក្មេងនៅឡើយ នោះយើងត្រូវជាប់ចំណង ក្នុងអំណាចនៃអស់ទាំងបថមសិក្សារបស់លោកីយ