កាឡាទី 3:5-7
កាឡាទី 3:5-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯព្រះដែលប្រទានព្រះវិញ្ញាណមកអ្នករាល់គ្នា និងធ្វើការអស្ចារ្យក្នុងចំណោមអ្នករាល់គ្នា តើដោយសារអ្នករាល់គ្នាប្រព្រឹត្តតាមក្រឹត្យវិន័យ ឬដោយសារឮ ហើយមានជំនឿ? លោកអ័ប្រាហាំ «បានជឿព្រះ ហើយព្រះអង្គបានរាប់លោកជាសុចរិតដោយសារជំនឿ» ។ ដូច្នេះ ចូរដឹងថា អស់អ្នកដែលមានជំនឿ គេជាពូជរបស់លោកអ័ប្រាហាំ។
កាឡាទី 3:5-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់បានប្រទានព្រះវិញ្ញាណមកបងប្អូន និងបញ្ចេញសកម្មភាព ដោយសម្តែងបាដិហារិយ៍ផ្សេងៗក្នុងចំណោមបងប្អូននោះ តើព្រះអង្គធ្វើដូច្នេះ មកពីបងប្អូនប្រព្រឹត្តតាមក្រឹត្យវិន័យ ឬមកពីបងប្អូនបានជឿដំណឹងល្អ ដែលបងប្អូនបានស្ដាប់? លោកអប្រាហាំជឿលើព្រះជាម្ចាស់ ហើយព្រះអង្គប្រោសលោកឲ្យសុចរិត ដោយយល់ដល់ជំនឿនេះ ។ ដូច្នេះ សូមបងប្អូនយល់ថា អ្នកណាមានជំនឿ អ្នកនោះហើយជាកូនចៅរបស់លោកអប្រាហាំ។
កាឡាទី 3:5-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯព្រះ ដែលទ្រង់ប្រទានព្រះវិញ្ញាណមកអ្នករាល់គ្នា ហើយធ្វើការឫទ្ធិបារមីក្នុងពួកអ្នករាល់គ្នា នោះតើដោយអ្នករាល់គ្នាប្រព្រឹត្តតាមក្រិត្យវិន័យ ឬដោយស្តាប់ ទាំងមានសេចក្ដីជំនឿវិញ ដូចជាលោកអ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្ដីនោះ បានរាប់ជាសេចក្ដីសុចរិតដល់លោក ដូច្នេះ ចូរដឹងថា ពួកអ្នកដែលមានសេចក្ដីជំនឿ នោះជាពូជលោកអ័ប្រាហាំហើយ