កាឡាទី 2:9-10
កាឡាទី 2:9-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលលោកយ៉ាកុប លោកកេផាស និងលោកយ៉ូហាន ដែលគេរាប់ថាជាសសរទ្រូង បានឃើញព្រះគុណដែលព្រះប្រទានមកខ្ញុំ ពួកលោកក៏បានលូកដៃស្តាំនៃការប្រកបមកទទួលខ្ញុំ និងលោកបាណាបាស ដើម្បីឲ្យយើងទៅឯសាសន៍ដទៃ ហើយពួកលោកទៅឯពួកអ្នកកាត់ស្បែកវិញ។ ពួកលោកគ្រាន់តែផ្តាំឲ្យយើងនឹកចាំពីអ្នកក្រ ជាកិច្ចការដែលខ្ញុំខ្នះខ្នែងធ្វើស្រាប់ហើយ។
កាឡាទី 2:9-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលលោកយ៉ាកុប លោកកេផាស និងលោកយ៉ូហាន ដែលពួកបងប្អូនចាត់ទុកដូចជាបង្គោលរបស់ក្រុមជំនុំ បានទទួលស្គាល់ថា ព្រះជាម្ចាស់ប្រណីសន្ដោសដល់ខ្ញុំដូច្នេះ អស់លោកក៏បានចាប់ដៃខ្ញុំ និងចាប់ដៃលោកបារណាបាស ទុកជាសញ្ញាថា យើងរួបរួមគ្នា គឺលោកបារណាបាស និងខ្ញុំទៅផ្សាយដំណឹងល្អដល់សាសន៍ដទៃ រីឯពួកលោកវិញ លោកទៅផ្សាយដំណឹងល្អដល់សាសន៍យូដា។ ពួកលោកគ្រាន់តែសុំឲ្យយើងគិតគូរដល់ជនក្រីក្រ ជាកិច្ចការដែលខ្ញុំខ្នះខ្នែងបំពេញស្រាប់ហើយ។
កាឡាទី 2:9-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយកាលបានឃើញព្រះគុណ ដែលទ្រង់ប្រទានមកខ្ញុំ នោះលោកយ៉ាកុប លោកកេផាស នឹងលោកយ៉ូហាន ដែលគេរាប់ទុកជាសសរទ្រូង លោកបានលូកដៃស្តាំមកទទួលខ្ញុំ នឹងបាណាបាស ក្នុងសេចក្ដីប្រកបគ្នា ដើម្បីឲ្យយើងខ្ញុំទៅឯសាសន៍ដទៃ ហើយលោកទៅឯពួកកាត់ស្បែកវិញ លោកផ្តាំឲ្យតែយើងខ្ញុំនឹងចាំពីពួកអ្នកក្រ ជាការដែលខ្ញុំឧស្សាហ៍ខំធ្វើដែរ។