កាឡាទី 2:3-5
កាឡាទី 2:3-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ សូម្បីតែលោកទីតុសដែលនៅជាមួយខ្ញុំ ទោះបីគាត់ជាសាសន៍ក្រិកក្តី ក៏គេមិនបានបង្ខំឲ្យគាត់កាត់ស្បែកដែរ។ តែដោយព្រោះពួកបងប្អូនក្លែងក្លាយបានជ្រៀតចូលមក ជាអ្នកដែលបានលបចូលមកអង្កេតមើលសេរីភាព ដែលយើងមាននៅក្នុងព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យយើងត្រឡប់ជាទាសករវិញ យើងមិនព្រមចុះចូលនឹងពួកគេឡើយ សូម្បីតែមួយភ្លែត ដើម្បីឲ្យសេចក្ដីពិតនៃដំណឹងល្អ បាននៅស្ថិតស្ថេរជាប់ជាមួយអ្នករាល់គ្នា។
កាឡាទី 2:3-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯលោកទីតុសដែលទៅជាមួយខ្ញុំ ទោះបីគាត់ជាសាសន៍ក្រិកក្ដី ក៏គេពុំបានបង្ខំគាត់ឲ្យទទួលពិធីកាត់ស្បែក*ដែរ ថ្វីដ្បិតតែមានពួកបងប្អូនក្លែងក្លាយជ្រៀតខ្លួនចូលមកក្នុងចំណោមយើង ដើម្បីឈ្លបមើលសេរីភាពដែលយើងមានក្នុងអង្គព្រះគ្រិស្តយេស៊ូ ក្នុងគោលបំណងធ្វើឲ្យយើងធ្លាក់ទៅជាទាសករវិញ។ យើងពុំបានសុខចិត្តធ្វើតាមពួកគេឡើយ សូម្បីតែមួយភ្លែតក៏មិនធ្វើតាមផង ដើម្បីរក្សាការពារសេចក្ដីពិតនៃដំណឹងល្អសម្រាប់បងប្អូន។
កាឡាទី 2:3-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
(តែគេមិនបង្ខំឲ្យទីតុស ជាសាសន៍ក្រេក ដែលនៅជាមួយនឹងខ្ញុំ បានកាត់ស្បែកទេ) ដែលបង្ហាញគេដូច្នេះ គឺដោយព្រោះពួកបងប្អូនក្លែងក្លាយ ដែលបានស៊កសៀតចូលមក ដោយលួចលាក់ គេបានលួចចូល ដើម្បីនឹងលបមើលសេរីភាពនៃយើងខ្ញុំ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ដោយចង់នាំឲ្យយើងខ្ញុំជាប់ចំណងវិញ តែយើងខ្ញុំមិនព្រមចុះចូលនឹងពួកនោះ សូម្បីតែ១ភ្លែតផង ដើម្បីឲ្យសេចក្ដីពិតរបស់ដំណឹងល្អ បាននៅស្ថិតស្ថេរជាប់នឹងអ្នករាល់គ្នា