កាឡាទី 2:19-21

កាឡាទី 2:19-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​ដោយ‌សារ​ក្រឹត្យ‌វិន័យ ខ្ញុំ​បាន​ស្លាប់​ខាង​ឯ​ក្រឹត្យ‌វិន័យ ដើម្បី​ឲ្យ​ខ្ញុំ​អាច​រស់​ខាង​ឯ​ព្រះ​វិញ។ ខ្ញុំ​បាន​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌គ្រីស្ទ ដូច្នេះ មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​រស់​នៅ គឺ​ព្រះ‌គ្រីស្ទ​វិញទេ​តើ​ដែល​រស់​នៅ​ក្នុង​ខ្ញុំ ហើយ​ដែល​ខ្ញុំ​រស់​ក្នុង​សាច់​ឈាម​ឥឡូវ​នេះ គឺខ្ញុំ​រស់​ដោយ​ជំនឿ​ដល់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ហើយ​បាន​ប្រគល់​ព្រះ‌អង្គ​ទ្រង់​សម្រាប់​ខ្ញុំ។ ខ្ញុំ​មិន​លើក​ព្រះ‌គុណ​របស់​ព្រះ​ចោល​ឡើយ តែ​ប្រសិន‌បើ​សេចក្ដី​សុចរិត​មក​ដោយ‌សារ​ក្រឹត្យ‌វិន័យ នោះ​ព្រះ‌គ្រីស្ទ​បាន​សុគត​ជា​ឥត​ប្រយោជន៍។

ចែក​រំលែក
អាន កាឡាទី 2

កាឡាទី 2:19-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដោយ‌សារ​ក្រឹត្យ‌វិន័យ ខ្ញុំ​បាន​រួច​ពី​អំណាច​របស់​ក្រឹត្យ‌វិន័យ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ជីវិត​រស់​នៅ​សម្រាប់​ព្រះ‌ជាម្ចាស់។ ខ្ញុំ​បាន​ជាប់​ឆ្កាង​រួម​ជា​មួយ​ព្រះ‌គ្រិស្ត ដូច្នេះ មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​រស់​នៅ គឺ​ព្រះ‌គ្រិស្ត​ទេ​តើ ដែល​មាន​ព្រះ‌ជន្ម​រស់​នៅ​ក្នុង​រូប​កាយ​ខ្ញុំ។ រីឯ​ជីវិត​ដែល​ខ្ញុំ​រស់​ជា​មនុស្ស​នា​បច្ចុប្បន្ន​កាល​នេះ ខ្ញុំ​រស់​ដោយ​មាន​ជំនឿ​ទៅ​លើ​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ដែល​បាន​ស្រឡាញ់​ខ្ញុំ និង​បាន​បូជា​ព្រះ‌ជន្ម​សម្រាប់​ខ្ញុំ។ ខ្ញុំ​មិន​លុប​បំបាត់​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ឡើយ ប្រសិន​បើ​មនុស្ស​យើង​បាន​សុចរិត​ដោយ‌សារ​ក្រឹត្យ‌វិន័យ​នោះ បាន​សេចក្ដី​ថា ព្រះ‌គ្រិស្ត​សោយ​ទិវង្គត​ឥត​បាន​ការ​អ្វី​ទេ!។

ចែក​រំលែក
អាន កាឡាទី 2

កាឡាទី 2:19-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពី​ព្រោះ​ខ្ញុំ​បាន​ស្លាប់​ខាង​ឯ​ក្រិត្យ‌វិន័យ ដោយ‌សារ​ក្រិត្យ‌វិន័យ​នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​រស់​ខាង​ឯ​ព្រះ​វិញ ខ្ញុំ​បាន​ជាប់​ឆ្កាង​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ ប៉ុន្តែ​ខ្ញុំ​រស់​នៅ មិន​មែន​ជា​ខ្ញុំ​ទៀត គឺ​ជា​ព្រះ‌គ្រីស្ទ​ទ្រង់​រស់​ក្នុង​ខ្ញុំ​វិញ ហើយ​ដែល​ខ្ញុំ​រស់​ក្នុង​សាច់​ឈាម​ឥឡូវ​នេះ នោះ​គឺ​រស់​ដោយ​សេចក្ដី​ជំនឿ ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ក៏​បាន​ប្រគល់​ព្រះ‌អង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ ខ្ញុំ​មិន​លើក​ព្រះ‌គុណ​នៃ​ព្រះ​ចោល​ទេ ដ្បិត​បើ​សិន​ជា​សេចក្ដី​សុចរិត​មក​ដោយ‌សារ​ក្រិត្យ‌វិន័យ នោះ​ព្រះ‌គ្រីស្ទ​បាន​សុគត​ជា​ឥត​ប្រយោជន៍​សោះ។

ចែក​រំលែក
អាន កាឡាទី 2

កាឡាទី 2:19-21

កាឡាទី 2:19-21 គខបកាឡាទី 2:19-21 គខបកាឡាទី 2:19-21 គខប