កាឡាទី 2:11-12
កាឡាទី 2:11-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ពេលលោកកេផាសបានមកដល់ក្រុងអាន់ទីយ៉ូក ខ្ញុំបានជំទាស់នឹងលោកនៅចំពោះមុខ ព្រោះលោកគួរឲ្យបន្ទោសបាន។ ដ្បិតមុនពេលលោកយ៉ាកុបចាត់អ្នកខ្លះឲ្យមក លោកបានបរិភោគជាមួយពួកសាសន៍ដទៃ តែពេលពួកគេមកដល់ហើយ លោកក៏ដកខ្លួនថយចេញដោយឡែក ដោយខ្លាចពួកកាត់ស្បែក។
កាឡាទី 2:11-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ នៅពេលលោកពេត្រុសបានមកដល់ក្រុងអន់ទីយ៉ូក ខ្ញុំក៏បានជំទាស់នឹងលោកនៅមុខគេឯងទាំងអស់គ្នា ព្រោះលោកបានធ្វើខុស។ លោកយ៉ាកុបបានចាត់អ្នកខ្លះឲ្យមក ហើយមុនពេលដែលអ្នកទាំងនោះមកដល់ លោកពេត្រុសតែងបរិភោគរួមជាមួយពួកបងប្អូនសាសន៍ដទៃ តែពេលអ្នកទាំងនោះមកដល់ លោកបែរជាដកខ្លួនថយចេញដាច់ឡែកពីបងប្អូនសាសន៍ដទៃ ព្រោះលោកខ្លាចបងប្អូនសាសន៍យូដា។
កាឡាទី 2:11-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែ កាលលោកពេត្រុសបានមកដល់អាន់ទីយ៉ូក នោះខ្ញុំបានទាស់ទទឹងនឹងលោកនៅប្រទល់មុខ ពីព្រោះលោកគួរឲ្យបន្ទោសបាន ដ្បិតមុនដែលមានអ្នកខ្លះមកពីលោកយ៉ាកុប នោះលោកបានបរិភោគជាមួយនឹងពួកសាសន៍ដទៃ តែលុះគេមកដល់ហើយ នោះលោកដកខ្លួនថយចេញ ដោយកោតខ្លាចដល់ពួកកាត់ស្បែក