កាឡាទី 1:9-11
កាឡាទី 1:9-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូចយើងបាននិយាយពីមុនមកហើយ ឥឡូវនេះ ខ្ញុំនិយាយម្តងទៀតថា ប្រសិនបើអ្នកណាប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នា ខុសពីដំណឹងល្អដែលអ្នករាល់គ្នាបានទទួល សូមឲ្យអ្នកនោះត្រូវបណ្ដាសាចុះ។ ដ្បិតឥឡូវនេះ តើខ្ញុំចង់ផ្គាប់ចិត្តមនុស្ស ឬធ្វើឲ្យគាប់ព្រះហឫទ័យព្រះ? ឬមួយខ្ញុំព្យាយាមបំពេញចិត្តមនុស្ស? ប្រសិនបើខ្ញុំនៅតែព្យាយាមបំពេញចិត្តមនុស្ស នោះខ្ញុំមិនមែនជាអ្នកបម្រើរបស់ព្រះគ្រីស្ទទេ។ បងប្អូនអើយ ខ្ញុំចង់ប្រាប់អ្នករាល់គ្នាឲ្យដឹងច្បាស់ថា ដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់ មិនមែនជាដំណឹងល្អរបស់មនុស្សទេ
កាឡាទី 1:9-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូចយើងបានជម្រាបមកស្រាប់ហើយ តែខ្ញុំក៏សូមជម្រាបម្ដងទៀតថា ប្រសិនបើនរណាម្នាក់នាំដំណឹងល្អផ្សេងមកជូនបងប្អូន ខុសប្លែកពីដំណឹងល្អដែលបងប្អូនធ្លាប់ទទួល សូមឲ្យអ្នកនោះត្រូវបណ្ដាសាចុះ!។ ឥឡូវនេះ តើខ្ញុំចង់ផ្គាប់ចិត្តមនុស្ស ឬធ្វើឲ្យគាប់ព្រះហឫទ័យព្រះជាម្ចាស់? តើខ្ញុំស្វែងរកឲ្យមនុស្សពេញចិត្តឬ? ប្រសិនបើខ្ញុំនៅតែចង់ឲ្យមនុស្សពេញចិត្តនោះ មានន័យថា ខ្ញុំលែងជាអ្នកបម្រើរបស់ព្រះគ្រិស្តទៀតហើយ!។ បងប្អូនអើយ ខ្ញុំសូមជម្រាបបងប្អូនថា ដំណឹងល្អ*ដែលខ្ញុំបាននាំមកជូនបងប្អូន មិនមែនមានប្រភពចេញមកពីមនុស្សលោកទេ
កាឡាទី 1:9-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯសេចក្ដីដែលខ្ញុំទើបនឹងនិយាយអម្បាញ់មិញនេះ នោះខ្ញុំនិយាយម្តងទៀតថា បើអ្នកណាប្រាប់ដំណឹងណា ខុសអំពីដំណឹងល្អ ដែលអ្នករាល់គ្នាបានទទួលហើយ នោះឲ្យគេត្រូវបណ្តាសាចុះ ដ្បិតតើខ្ញុំរកបញ្ចុះបញ្ចូលអ្នកណា តើជាមនុស្ស ឬព្រះ ឬចង់បំពេញចិត្តមនុស្សឬអី បើសិនជាខ្ញុំចង់បំពេញចិត្តមនុស្ស នោះខ្ញុំមិនមែនជាបាវបំរើរបស់ព្រះគ្រីស្ទទេ។ បងប្អូនអើយ ខ្ញុំចង់ប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ដំណឹងល្អដែលខ្ញុំបានថ្លែងប្រាប់ នោះមិនមែនតាមមនុស្សទេ