កាឡាទី 1:8-9
កាឡាទី 1:8-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ប្រសិនបើយើងខ្ញុំ ឬទេវតាពីស្ថានសួគ៌ ប្រាប់ដំណឹងណាមកអ្នករាល់គ្នា ខុសពីដំណឹងល្អដែលយើងបានប្រកាសប្រាប់អ្នករាល់គ្នា សូមឲ្យអ្នកនោះត្រូវបណ្ដាសាចុះ។ ដូចយើងបាននិយាយពីមុនមកហើយ ឥឡូវនេះ ខ្ញុំនិយាយម្តងទៀតថា ប្រសិនបើអ្នកណាប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នា ខុសពីដំណឹងល្អដែលអ្នករាល់គ្នាបានទទួល សូមឲ្យអ្នកនោះត្រូវបណ្ដាសាចុះ។
កាឡាទី 1:8-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើមាននរណាម្នាក់ ទោះបីយើងក្ដី ឬទេវតា*ណាមួយពីស្ថានបរមសុខ*ក្ដី នាំដំណឹងល្អណាផ្សេងមកប្រាប់បងប្អូន ខុសប្លែកពីដំណឹងល្អដែលយើងបាននាំមកជូនបងប្អូន សូមឲ្យអ្នកនោះត្រូវបណ្ដាសាទៅចុះ! ដូចយើងបានជម្រាបមកស្រាប់ហើយ តែខ្ញុំក៏សូមជម្រាបម្ដងទៀតថា ប្រសិនបើនរណាម្នាក់នាំដំណឹងល្អផ្សេងមកជូនបងប្អូន ខុសប្លែកពីដំណឹងល្អដែលបងប្អូនធ្លាប់ទទួល សូមឲ្យអ្នកនោះត្រូវបណ្ដាសាចុះ!។
កាឡាទី 1:8-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែ បើយើងខ្ញុំ ឬទេវតាពីស្ថានសួគ៌ នឹងប្រាប់ដំណឹងណាមកអ្នករាល់គ្នា ខុសពីដំណឹងល្អ ដែលយើងខ្ញុំបានប្រាប់ហើយ នោះឲ្យគេត្រូវបណ្តាសាចុះ ឯសេចក្ដីដែលខ្ញុំទើបនឹងនិយាយអម្បាញ់មិញនេះ នោះខ្ញុំនិយាយម្តងទៀតថា បើអ្នកណាប្រាប់ដំណឹងណា ខុសអំពីដំណឹងល្អ ដែលអ្នករាល់គ្នាបានទទួលហើយ នោះឲ្យគេត្រូវបណ្តាសាចុះ