កាឡាទី 1:22-24
កាឡាទី 1:22-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហើយក្រុមជំនុំក្នុងព្រះគ្រីស្ទ ដែលនៅស្រុកយូដា មិនបានស្គាល់មុខខ្ញុំទេ គេគ្រាន់តែឮពាក្យថា «អ្នកដែលធ្លាប់បៀតបៀនយើងពីដើម ឥឡូវនេះ កំពុងប្រកាសដំណឹងល្អអំពីជំនឿ ដែលគាត់បានព្យាយាមបំផ្លាញពីមុននោះទៅវិញ»។ គេក៏នាំគ្នាលើកតម្កើងព្រះព្រោះតែខ្ញុំ។
កាឡាទី 1:22-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តែក្រុមជំនុំនានាដែលជឿព្រះគ្រិស្តនៅស្រុកយូដា ពុំបានស្គាល់មុខខ្ញុំទេ។ បងប្អូនទាំងនោះគ្រាន់តែបានឮគេនិយាយថា “អ្នកដែលបៀតបៀនយើងកាលពីដើម ឥឡូវនេះ គាត់បែរជាផ្សព្វផ្សាយដំណឹងល្អអំពីជំនឿ ដែលគាត់ចង់កម្ទេចពីមុននោះទៅវិញ!”។ គេក៏នាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះតែខ្ញុំ។
កាឡាទី 1:22-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែពួកជំនុំក្នុងព្រះគ្រីស្ទ ដែលនៅស្រុកយូដា មិនបានស្គាល់មុខខ្ញុំទេ គេគ្រាន់តែឮថា អ្នកដែលធ្វើទុក្ខគេកាលពីដើម ឥឡូវនេះ កំពុងផ្សាយដំណឹងពីសេចក្ដីជំនឿ ដែលខ្លួនបានបំផ្លាញពីដើមនោះវិញ ហើយគេក៏សរសើរដំកើងដល់ព្រះដោយព្រោះខ្ញុំ។