អែសរ៉ា 9:5-6

អែសរ៉ា 9:5-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ពេល​ថ្វាយ​តង្វាយ​ល្ងាច ខ្ញុំ​ក៏​ក្រោក​ចេញ​ពី​ភាព​សោក​សៅ​នោះ ទាំង​មាន​សម្លៀក​បំពាក់ និង​អាវ​ធំ​រហែក​នៅ​ជាប់​ខ្លួន រួចលុត​ជង្គង់​ចុះ ហើយ​លើក​ដៃ​ប្រទូល​ទៅ​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ ហើយ​ទូល​ថា៖ «ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​មាន​សេចក្ដី​អាម៉ាស់ ហើយ​ខ្មាស​មិន​ហ៊ាន​ងើប​មុខ​សម្លឹង​ទៅ​រក​ព្រះ‌អង្គ ជា​ព្រះ​នៃ​ទូល‌បង្គំ​ទេ ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​បាន​ងើប​ឡើង ខ្ពស់​ជាង​ក្បាល​យើង​ខ្ញុំ​ហើយ ឯ​ទោស​របស់​យើង​ខ្ញុំ​ក៏​កើន​ឡើង រហូត​ដល់​ផ្ទៃ​មេឃ​ដែរ។

ចែក​រំលែក
អាន អែសរ៉ា 9

អែសរ៉ា 9:5-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​ដល់​ពេល​ថ្វាយ​តង្វាយ​ល្ងាច ខ្ញុំ​ក៏​ងើប​ពី​ភាព​សោក​សៅ។ ខ្ញុំ​នៅ​តែ​ស្លៀក​សម្លៀក‌បំពាក់ និង​ពាក់​អាវ​ធំ​រហែក​ដដែល​នោះ ខ្ញុំ​លុត​ជង្គង់​ចុះ ហើយ​លើក​ដៃ​ឆ្ពោះ​ទៅ​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ខ្ញុំ ដោយ​ទូល‌អង្វរ​ថា៖ «ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ! ទូលបង្គំ​អាម៉ាស់​មុខ​ខ្លាំង​ណាស់! ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​ខ្មាស​មិន​ហ៊ាន​សម្លឹង​ទៅ​រក​ព្រះអង្គ​ទេ ដ្បិត​កំហុស​របស់​យើង​ខ្ញុំ​កើន​កាន់​តែ​ច្រើន​ឡើង ខ្ពស់​ជាង​ក្បាល​យើង​ខ្ញុំ​ទៅ​ទៀត។ រីឯ​អំពើ​បាប​របស់​យើង​ខ្ញុំ​ក៏​គរ​ឡើង​ជា​ច្រើន រហូត​ដល់​ផ្ទៃ​មេឃ​ដែរ។

ចែក​រំលែក
អាន អែសរ៉ា 9