អែសរ៉ា 9:1-5

អែសរ៉ា 9:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ការ​ទាំង​នេះ​បាន​សម្រេច​ហើយ ពួក​មេ​ដឹក​នាំ​បាន​ចូល​មក​ប្រាប់​ខ្ញុំ​ថា "ប្រជា‌ជន​អ៊ីស្រា‌អែល ពួក​សង្ឃ និង​ពួក​លេវី មិន​បាន​ញែក​ខ្លួន​ចេញ​ពី​ពួក​អ្នក​ស្រុក​នេះ​ទេ គឺ​គេ​ប្រព្រឹត្ត​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ពួក​សាសន៍​កាណាន សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​យេប៊ូស សាសន៍​អាំម៉ូន សាសន៍​ម៉ូអាប់ សាសន៍​អេស៊ីព្ទ និង​សាសន៍​អាម៉ូរី​វិញ។ ដ្បិត​គេ​បាន​យក​កូន​ស្រី​សាសន៍​ទាំង​នោះ​មក​ធ្វើ​ជា​ប្រពន្ធ​សម្រាប់​ខ្លួន​គេ និង​សម្រាប់​កូន​ប្រុស​របស់​គេ ហើយ​ធ្វើ​ឲ្យ​ពូជ​បរិសុទ្ធ​បាន​លាយ‌ឡំ​ជាមួយ​ប្រជា‌ជន​នៅ​ស្រុក​នេះ។ ពួក​អ្នក​ដឹក​នាំ និង​ពួកគ្រប់​គ្រង​បាន​នាំ​អាទិ៍​អំពើ​រំលង​នេះ​មុន​គេ"។ កាល​ខ្ញុំ​ឮ​ដូច្នេះ ខ្ញុំ​ក៏​ហែក​សម្លៀក‌បំពាក់ និង​អាវ​ធំ​របស់​ខ្ញុំ ហើយ​បោច​សក់​ក្បាល និង​ពុក​ចង្កា​របស់​ខ្ញុំ ហើយ​អង្គុយ​ទាំង​ស្លុត​ចិត្ត។ គ្រា​នោះ អស់​អ្នក​ណា​ដែល​ញាប់‌ញ័រ​នឹង​ព្រះ‌បន្ទូល​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ក៏​នាំ​គ្នា​មក​ជុំ​វិញ​ខ្ញុំ ដោយ​ព្រោះ​អំពើ​ក្បត់​របស់​ពួក​អ្នក​ដែល​ចេញ​មក​ពី​សណ្ឋាន​ជា​ឈ្លើយ ក្នុង​កាល​ដែល​ខ្ញុំ​អង្គុ​យ​ស្លុត​ចិត្ត រហូត​ដល់​ពេល​តង្វាយ​ល្ងាច។ នៅ​ពេល​ថ្វាយ​តង្វាយ​ល្ងាច ខ្ញុំ​ក៏​ក្រោក​ចេញ​ពី​ភាព​សោក​សៅ​នោះ ទាំង​មាន​សម្លៀក​បំពាក់ និង​អាវ​ធំ​រហែក​នៅ​ជាប់​ខ្លួន រួចលុត​ជង្គង់​ចុះ ហើយ​លើក​ដៃ​ប្រទូល​ទៅ​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ

ចែក​រំលែក
អាន អែសរ៉ា 9

អែសរ៉ា 9:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​ពី​នោះ​មក ពួក​មេ​ដឹក​នាំ​មក​ប្រាប់​ខ្ញុំ​ថា “ប្រជា‌ជន​អ៊ីស្រា‌អែល ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី មិន​បាន​ញែក​ខ្លួន​ចេញ​ពី​ជាតិ​សាសន៍​នានា ដែល​នៅ​ក្នុង​ស្រុក​នោះ​ទេ។ ពួក​គេ​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដូច​សាសន៍​ទាំង​នោះ​ដែរ គឺ​មាន​ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​យេប៊ូស ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ម៉ូអាប់ ជន‌ជាតិ​អេស៊ីប និង​ជន‌ជាតិ​អាម៉ូរី។ ពួក​គេ និង​កូន​ប្រុស​របស់​គេ បាន​យក​កូន​ស្រី​របស់​ជន‌ជាតិ​ទាំង​នោះ​មក​ធ្វើ​ជា​ប្រពន្ធ ជា​ហេតុ​ធ្វើ​ឲ្យ​ជាតិ​ដ៏វិសុទ្ធ លាយ​ជា​មួយ​ជាតិ​សាសន៍​នៅ​ក្នុង​ស្រុក​នោះ។ ពួក​មេ​ដឹក​នាំ និង​ពួក​គ្រប់‌គ្រង​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ក្បត់​នេះ​មុន​គេ”។ ពេល​ឮ​ពាក្យ​ទាំង​នេះ ខ្ញុំ​ហែក​អាវ​ធំ និង​សម្លៀក‌បំពាក់​របស់​ខ្ញុំ ខ្ញុំ​បោច​សក់ និង​បោច​ពុក​ចង្កា​ខ្លួន​ឯង ហើយ​អង្គុយ​កើត​ទុក្ខ។ អស់​អ្នក​ដែល​ខ្លាច​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដាក់​ទោស​ជន‌ជាតិ​យូដា​ជាប់​ជា​ឈ្លើយ ដែល​ត្រឡប់​មក​វិញ ហើយ​ប្រព្រឹត្ត​អំពើ​ក្បត់​បែប​នេះ ក៏​នាំ​គ្នា​មក​អង្គុយ​ជុំ‌វិញ​ខ្ញុំ​ដែរ។ ខ្ញុំ​អង្គុយ​បែប​នេះ រហូត​ដល់​ពេល​ថ្វាយ​តង្វាយ​ល្ងាច។ លុះ​ដល់​ពេល​ថ្វាយ​តង្វាយ​ល្ងាច ខ្ញុំ​ក៏​ងើប​ពី​ភាព​សោក​សៅ។ ខ្ញុំ​នៅ​តែ​ស្លៀក​សម្លៀក‌បំពាក់ និង​ពាក់​អាវ​ធំ​រហែក​ដដែល​នោះ ខ្ញុំ​លុត​ជង្គង់​ចុះ ហើយ​លើក​ដៃ​ឆ្ពោះ​ទៅ​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ខ្ញុំ

ចែក​រំលែក
អាន អែសរ៉ា 9

អែសរ៉ា 9:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ការ​ទាំង​នោះ​បាន​សំរេច​អស់​ហើយ នោះ​ពួក​អ្នក​ជា​ប្រធាន ក៏​មក​ឯ​ខ្ញុំ​និយាយ​ថា ពួក​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​សង្ឃ នឹង​ពួក​លេវី មិន​បាន​ញែក​ខ្លួន​ចេញ​ពី​ពួក​អ្នក​ស្រុក​នេះ​ទេ គឺ​គេ​ប្រព្រឹត្ត​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ពួក​សាសន៍​កាណាន សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​យេប៊ូស សាសន៍​អាំម៉ូន សាសន៍​ម៉ូអាប់ សាសន៍​អេស៊ីព្ទ នឹង​សាសន៍​អាម៉ូរី​វិញ ដ្បិត​គេ​បាន​យក​កូន​ស្រី​ក្រមុំ​នៃ​សាសន៍​ទាំង​នោះ​សំរាប់​ខ្លួន​គេ នឹង​សំរាប់​កូន​ប្រុស​គេ​ដែរ យ៉ាង​នោះ​ពូជ​បរិសុទ្ធ​បាន​លាយ‌ឡំ​នឹង​ពួក​អ្នក​ស្រុក​ទាំង​នេះ ហើយ​គឺ​ពួក​អ្នក​ជា​ប្រធាន នឹង​ពួក​ចៅហ្វាយ​ជា​លេខ​១ ក្នុង​ការ​រំលង​នេះ​ដែរ កាល​ខ្ញុំ​បាន​ឮ​សេចក្ដី​នោះ ខ្ញុំ​ក៏​ហែក​សំលៀក‌បំពាក់ បោច​សក់​ក្បាល នឹង​ពុក‌ចង្កា​របស់​ខ្ញុំ ហើយ​ស្លុត​ចិត្ត​អង្គុយ​នៅ គ្រា​នោះ អស់​អ្នក​ណា​ដែល​ញាប់‌ញ័រ​ចំពោះ​ព្រះ‌បន្ទូល នៃ​ព្រះ​របស់​សាសន៍​អ៊ីស្រាអែល គេ​ក៏​មូល​គ្នា​មក​ឯ​ខ្ញុំ ដោយ​ព្រោះ​អំពើ​រំលង​របស់​ពួក​អ្នក ដែល​មក​ពី​ឈ្លើយ​នោះ តែ​ខ្ញុំ​ស្លុត​ចិត្ត​អង្គុយ​នៅ ដរាប​ដល់​ពេល​ដង្វាយ​ល្ងាច។ នៅ​ពេល​ថ្វាយ​ដង្វាយ​ល្ងាច នោះ​ខ្ញុំ​បាន​ក្រោក​ពី​ទុក្ខ​ព្រួយ​នោះ​ឡើង មាន​ទាំង​អាវ​ក្នុង នឹង​អាវ​ក្រៅ​រហែក រួច​ខ្ញុំ​ផ្តួល​ខ្លួន​ក្រាប​ចុះ លើក​ដៃ​ប្រទូល​ទៅ​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្ញុំទូល​ថា

ចែក​រំលែក
អាន អែសរ៉ា 9