អែសរ៉ា 7:6
អែសរ៉ា 7:6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកអែសរ៉ានេះ ឡើងមកពីក្រុងបាប៊ីឡូន លោកជាស្មៀនស្ទាត់ជំនាញខាងក្រឹត្យវិន័យលោកម៉ូសេ ដែលព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលបានប្រទានឲ្យ ហើយដោយព្រោះព្រះហស្តរបស់ព្រះយេហូវ៉ាជាព្រះនៃលោក បានសណ្ឋិតលើលោក ទើបស្ដេចប្រទានអ្វីៗទាំងអស់ដែលលោកសូម។
អែសរ៉ា 7:6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកអែសរ៉ាមកពីស្រុកបាប៊ីឡូន លោកជាបណ្ឌិតខាងវិន័យ ហើយស្គាល់ក្រឹត្យវិន័យរបស់លោកម៉ូសេយ៉ាងជ្រៅជ្រះ គឺក្រឹត្យវិន័យដែលព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ប្រទានឲ្យ។ ព្រះអម្ចាស់ ជាព្រះរបស់លោក បានដាក់ព្រះហស្ដលើលោកហេតុនេះហើយ ទើបព្រះរាជាប្រទានអ្វីៗទាំងអស់ តាមសំណូមពររបស់លោក។
អែសរ៉ា 7:6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អែសរ៉ានេះ លោកឡើងមកពីក្រុងបាប៊ីឡូន លោកជាស្មៀនស្ទាត់ជំនាញខាងក្រិត្យវិន័យលោកម៉ូសេ ដែលព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលបានប្រទានមក ហើយដោយព្រោះព្រះហស្តនៃព្រះយេហូវ៉ា ជាព្រះនៃលោក បានសណ្ឋិតលើលោក បានជាស្តេចទ្រង់អនុញ្ញាតគ្រប់ទាំងសេចក្ដីដែលលោកសូម