អែសរ៉ា 7:27-28
អែសរ៉ា 7:27-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«សូមសរសើរតម្កើងព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់យើង ដែលព្រះអង្គបានបណ្ដាលព្រះហឫទ័យរបស់ស្តេចដូច្នេះ ឲ្យតាក់តែងលម្អព្រះដំណាក់របស់ព្រះយេហូវ៉ា ដែលនៅក្រុងយេរូសាឡិម ព្រមទាំងប្រោសប្រទានសេចក្ដីសប្បុរសរបស់ព្រះអង្គដល់ខ្ញុំ នៅចំពោះស្តេច ពួកទីប្រឹក្សារបស់ស្ដេច និងនៅចំពោះមន្ត្រីដ៏មានអំណាចរបស់ស្តេចទៀតផង។ ខ្ញុំមានសេចក្ដីក្លាហាន ដ្បិតព្រះហស្តរបស់ព្រះយេហូវ៉ាជាព្រះនៃខ្ញុំ បានសណ្ឋិតលើខ្ញុំ ហើយខ្ញុំបានប្រមូលអស់លោកដែលជាមេដឹកនាំរបស់អ៊ីស្រាអែល ឲ្យឡើងទៅជាមួយខ្ញុំ»។
អែសរ៉ា 7:27-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកអែសរ៉ាបន្លឺសំឡេងថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់យើង ដែលព្រះអង្គជំរុញព្រះហឫទ័យព្រះរាជា ឲ្យមានបំណងលើកកិត្តិយសព្រះដំណាក់នៃព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម។ ព្រះអម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណាដល់ខ្ញុំ នៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ ចំពោះអស់លោកដែលជាទីប្រឹក្សា ព្រមទាំងនាម៉ឺនសព្វមុខមន្ត្រីរបស់ព្រះរាជាទៀតផង។ ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ បានដាក់ព្រះហស្ដលើខ្ញុំ ធ្វើឲ្យខ្ញុំមានកម្លាំង ហើយប្រមូលអស់លោក ដែលជាមេដឹកនាំរបស់អ៊ីស្រាអែលឲ្យចេញដំណើរទៅជាមួយខ្ញុំ»។
អែសរ៉ា 7:27-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សូមសរសើរដំកើងដល់ព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោយើងរាល់គ្នា ដែលទ្រង់បានបណ្តាលព្រះទ័យស្តេច ឲ្យសំរេចនឹងតាក់តែងព្រះវិហារនៃព្រះយេហូវ៉ា ដែលនៅក្រុងយេរូសាឡិមឲ្យល្អឡើងដូច្នេះ ព្រមទាំងប្រោសផ្តល់សេចក្ដីសប្បុរសរបស់ទ្រង់ ដល់ខ្ញុំនៅចំពោះស្តេច ពួកសេនាបតីទ្រង់ ហើយពួកអ្នកប្រធានដ៏មានអំណាចរបស់ស្តេចផង ខ្ញុំក៏មានកំឡាំងចំរើនឡើង ដោយនូវព្រះហស្តនៃព្រះយេហូវ៉ាជាព្រះនៃខ្ញុំ ដែលសណ្ឋិតលើខ្ញុំ ហើយខ្ញុំបានទៅប្រមូលពួកអ្នក ដែលជាកំពូលក្នុងសាសន៍អ៊ីស្រាអែល ឲ្យឡើងទៅជាមួយ។