អែសរ៉ា 5:1-2
អែសរ៉ា 5:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯហោរាហាកាយ និងហោរាសាការី ជាកូនអ៊ីដោ បានថ្លែងទំនាយក្នុងព្រះនាមព្រះនៃសាសន៍អ៊ីស្រាអែល ទៅកាន់ពួកយូដាដែលនៅស្រុកយូដា និងនៅក្រុងយេរូសាឡិម។ គ្រានោះ សូរ៉ូបាបិល ជាកូនសាលធាល និងយេសួរ ជាកូនយ៉ូសាដាក ក៏នាំគ្នាចាប់ផ្ដើមសង់ព្រះដំណាក់របស់ព្រះដែលនៅក្រុងយេរូសាឡិមឡើងវិញ ដោយមានពួកហោរារបស់ព្រះរួមជាមួយ ជួយគាំទ្រផង។
អែសរ៉ា 5:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្យាការីហាកាយ និងព្យាការីសាការី ជាកូនរបស់លោកអ៊ីដោ បាននាំព្រះបន្ទូលរបស់ព្រះនៃជនជាតិអ៊ីស្រាអែល ទៅថ្លែងប្រាប់ជនជាតិយូដានៅក្រុងយេរូសាឡឹម និងនៅស្រុកយូដា។ គ្រានោះ លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងលោកយេសួរ ជាកូនរបស់លោកយ៉ូសាដាក ក៏នាំគ្នាងើបឡើង សង់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើងវិញ ដោយមានព្យាការីរបស់ព្រះជាម្ចាស់ជួយគាំទ្រផង។
អែសរ៉ា 5:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯហោរាហាកាយ នឹងហោរាសាការី ជាកូនអ៊ីដោ ក៏ទាយដោយនូវព្រះនាមព្រះនៃសាសន៍អ៊ីស្រាអែល ដល់ពួកយូដាដែលនៅស្រុកយូដា នឹងក្រុងយេរូសាឡិម គ្រានោះ សូរ៉ូបាបិល ជាកូនសាលធាល នឹងយេសួរ ជាកូនយ៉ូសាដាក ក៏នាំគ្នាចាប់តាំងស្អាងព្រះវិហារដែលនៅក្រុងយេរូសាឡិម ក៏មានពួកហោរានៃព្រះជួយគ្នាដែរ