អែសរ៉ា 4:23-24
អែសរ៉ា 4:23-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលគេបានអានរាជសាររបស់ព្រះបាទអើថាស៊ើកសេស នៅមុខរេហ៊ូម និងស្មៀនស៊ីមសាយ ព្រមទាំងសហការីរបស់គេរួចហើយ គេក៏ប្រញាប់ប្រញាល់ទៅជួបពួកសាសន៍យូដា នៅក្រុងយេរូសាឡិម ហើយបង្ខំឲ្យគេបញ្ឈប់ការសាងសង់ ដោយកម្លាំង និងអំណាច។ ដូច្នេះ កិច្ចការសាងសង់ព្រះដំណាក់របស់ព្រះដែលនៅក្រុងយេរូសាឡិម ក៏ត្រូវបានផ្អាក ហើយកិច្ចការនោះផ្អាករហូតដល់ឆ្នាំទីពីរនៃរជ្ជកាលព្រះបាទដារីយុស ជាស្តេចស្រុកពើស៊ី។
អែសរ៉ា 4:23-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលគេអានរាជសាររបស់ព្រះចៅអើថាស៊ើកសេសឲ្យលោករេហ៊ូម និងលោកស៊ីមសៃ ជាលេខា ព្រមទាំងសហការីគ្រប់រូប ស្ដាប់ហើយ អ្នកទាំងនោះក៏ប្រញាប់ប្រញាល់នាំគ្នាទៅក្រុងយេរូសាឡឹម ហើយប្រើកម្លាំងបង្ខំឲ្យជនជាតិយូដាបញ្ឈប់ការសាងសង់ជាបន្ទាន់។ ជនជាតិយូដាផ្អាកការសាងសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹម រហូតដល់ឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស ជាស្ដេចស្រុកពែរ្ស។
អែសរ៉ា 4:23-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលគេបានអានមើលព្រះរាជសាសន៍របស់ស្តេចអើថាស៊ើកសេស នៅមុខរេហ៊ូម នឹងស្មៀនស៊ីមសាយ ព្រមទាំងពួកគូកនគេស្រេចហើយ ស្រាប់តែគេទៅឯពួកសាសន៍យូដា នៅក្រុងយេរូសាឡិមជាប្រញាប់ ក៏បង្ខំឲ្យគេឈប់ ដោយកំឡាំងនឹងអំណាច ដូច្នេះ គេលែងស្អាងព្រះវិហារនៃព្រះដែលនៅក្រុងយេរូសាឡិមទៅ ហើយការនោះក៏ខានធ្វើដរាបដល់ឆ្នាំទី២ក្នុងរាជ្យដារីយុស ជាស្តេចពើស៊ី។