អែសរ៉ា 2:1-70

អែសរ៉ា 2:1-70 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​ចំនួន​ប្រជា‌ជន​របស់​ខេត្ត​នោះ ដែល​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ ក្នុង​ចំណោម​អស់​អ្នក​ដែល​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ី‌ឡូន បាន​នាំ​ជា​ឈ្លើយ​ទៅ​ស្រុក​បាប៊ី‌ឡូន។ ពួក​គេ​បាន​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា​វិញ មក​កាន់​ទីក្រុង​របស់​គេ​រៀង​ៗ​ខ្លួន។ អ្នក​ទាំង​នោះបាន​វិល​ត្រឡប់​មក​វិញ ជា​មួយ​សូរ៉ូ‌បា‌បិល យេសួរ នេហេមា សេ‌រ៉ាយ៉ា រេអេ‌ឡាយ៉ា ម៉ាដេ‌កាយ ប៊ីល‌សាន មីសផា ប៊ីក‌វ៉ាយ រេហ៊ូម និង​ប្អាណា។ ចំនួនប្រជា‌ជន​អ៊ីស្រា‌អែល​មាន​ដូច​តទៅៈ កូន​ចៅ​ប៉ារ៉ូស​មាន ២ ១៧២ នាក់ កូន​ចៅ​សេ‌ផាធា​មាន ៣៧២ នាក់ កូន​ចៅ​អើរ៉ាស​មាន ៧៧៥ នាក់ កូន​ចៅ​ផាហាត-ម៉ូអាប់ ពោល​គឺ កូន​ចៅ​យេសួរ និង​យ៉ូអាប់​មាន ២ ៨១២ នាក់ កូន​ចៅ​អេឡាំ​មាន ១ ២៥៤ នាក់ កូន​ចៅ​សាធូរ​មាន ៩៤៥ នាក់ កូន​ចៅ​សាកាយ​មាន ៧៦០ នាក់ កូន​ចៅ​បានី​មាន ៦៤២ នាក់ កូន​ចៅ​បេបាយ​មាន ៦២៣ នាក់ កូន​ចៅ​អាសកាឌ​មាន ១ ២២២ នាក់ កូន​ចៅ​អ័ដូ‌នីកាម​មាន ៦៦៦ នាក់ កូន​ចៅ​ប៊ីកវ៉ាយ​មាន ២ ០៥៦ នាក់ កូន​ចៅ​អេឌីន​មាន ៤៥៤ នាក់ កូន​ចៅ​អេធើ ខាង​ហេ‌សេ‌គា​មាន ៩៨ នាក់ កូន​ចៅ​បេសាយ​មាន ៣២៣ នាក់ កូន​ចៅ​យ៉ូរ៉ា​មាន ១១២ នាក់ កូន​ចៅ​ហាស៊ូម​មាន ២២៣ នាក់ កូន​ចៅ​គីបារ​មាន ៩៥ នាក់ កូន​ចៅ​អ្នក​ក្រុង​បេ‌ថ្លេ‌ហិម​មាន ១២៣ នាក់ កូន​ចៅ​អ្នក​ក្រុង​នថូផា​មាន ៥៦ នាក់ កូនចៅអ្នកក្រុង​អាណា‌ថោត​មាន ១២៨ នាក់ កូន​ចៅ​អាស‌ម៉ាវែត​មាន ៤២ នាក់ កូន​ចៅ​គារ‌យ៉ាត់-អើរីម កេភីរ៉ា និង​ប្អៀរ៉ុត មាន ៧៤៣ នាក់ កូន​ចៅ​រ៉ាម៉ា និង​កេបា មាន ៦២១ នាក់ អ្នក​ក្រុង​មីក‌ម៉ាស​មាន ១២២ នាក់ អ្នក​ក្រុង​បេត-អែល និង​អៃយ មាន ២២៣ នាក់ កូន​ចៅ​នេបូរ​មាន ៥២ នាក់ កូន​ចៅ​ម៉ាក‌ប៊ីស​មាន ១៥៦ នាក់ កូន​ចៅ​អ្នក​ក្រុង​អេឡាំ​ម្នាក់​ទៀត​មាន ១ ២៥៤ នាក់ កូន​ចៅ​ហារីម​មាន ៣២០ នាក់ កូន​ចៅ​ឡូឌ ហាឌីឌ និង​អូណូរ មាន ៧២៥ នាក់ កូន​ចៅ​អ្នក​ក្រុង​យេរីខូរ​មាន ៣៤៥ នាក់ កូន​ចៅ​សេ‌ណាអា​មាន ៣ ៦៣០ នាក់។ ឯ​ពួក​សង្ឃ គឺ​កូន​ចៅ​យេ‌ដាយ៉ា ពូជ​ពង្ស​របស់​យេសួរ​មាន ៩៧៣ នាក់។ កូន​ចៅ​អ៊ីមមើរ​មាន ១ ០៥២ នាក់ កូន​ចៅ​ផាស‌ហ៊ើរ​មាន ១ ២៤៧ នាក់ កូន​ចៅ​ហារីម​មាន ១ ០១៧ នាក់។ ចំណែក​ឯ​ពួក​លេវី ជា​កូន​ចៅ​យេសួរ និង​កាឌ‌មាល កូន​ចៅ​ហូ‌ដាវា មាន ៧៤ នាក់ ពួក​ចម្រៀង ជា​កូន​ចៅ​អេសាភ មាន ១២៨ នាក់ កូន​ចៅ​របស់​ពួក​អ្នក​ឆ្មាំ​ទ្វារ​មាន កូន​ចៅ​សាលូម កូន​ចៅ​អេធើ កូន​ចៅ​ថាលម៉ូន កូន​ចៅ​អ័កគូប កូន​ចៅ​ហាធីថា និង​កូន​ចៅ​សូបាយ រួម​ទាំង​អស់​មាន ១៣៩ នាក់។ ពួក​អ្នក​បម្រើ​ព្រះ​វិហារ មាន​កូន​ចៅ​ស៊ីហា កូន​ចៅ​ហា‌ស៊ូផា កូន​ចៅ​ថា‌បាអូត កូន​ចៅ​កេរ៉ូស កូន​ចៅ​ស៊ី‌យ៉ាហា កូន​ចៅ​ផាដូន កូន​ចៅ​លេ‌បាណា កូន​ចៅ​ហាកាបា កូន​ចៅ​អ័កគូប កូន​ចៅ​ហាកាប កូន​ចៅ​សាល‌ម៉ាយ កូន​ចៅ​ហាណាន កូន​ចៅ​គីដេល កូន​ចៅ​កាហារ កូន​ចៅ​រីអា‌យ៉ា កូន​ចៅ​រេស៊ីន កូន​ចៅ​នេកូដា កូន​ចៅ​កាសាម កូន​ចៅ​អ៊ូសា កូន​ចៅ​ផាសេហា កូន​ចៅ​បេសាយ កូន​ចៅ​អាសណា កូន​ចៅ​មេហ៊ូ‌នីម កូន​ចៅ​នេភូ‌ស៊ីម កូន​ចៅ​បាកប៊ូក កូន​ចៅ​ហា‌គូផា កូន​ចៅ​ហាហ៊ើរ កូន​ចៅ​បាសលូត កូន​ចៅ​មេហ៊ីដា កូន​ចៅ​ហាសា កូន​ចៅ​បាកូស កូន​ចៅ​ស៊ី‌សេរ៉ា កូន​ចៅ​ថាម៉ា កូន​ចៅ​នេ‌ស៊ីយ៉ា និង​កូន​ចៅ​ហា‌ធីផា។ រី​ឯ​កូន​ចៅ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សា‌ឡូ‌ម៉ូន​មានៈ កូន​ចៅ​សូថាយ កូន​ចៅ​សូ‌ផេរេត កូន​ចៅ​ពេរូដា កូន​ចៅ​យ្អាឡា កូន​ចៅ​ដាកុន កូន​ចៅ​គីដេល កូន​ចៅ​សេ‌ផាធា កូន​ចៅ​ហាធីល កូន​ចៅ​ផូ‌កេរេត ពី‌សេបែម និង​កូន​ចៅ​អាំម៉ូន។ សរុប​ពួក​អ្នក​បម្រើ​ព្រះ​វិហារ និង​កូន​ចៅ​របស់​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សា‌ឡូ‌ម៉ូន ទាំង​អស់​មាន ៣៩២ នាក់។ ឯ​អស់​អ្នក​ដែល​មក​ពី​ក្រុង​ធេល-មែឡា ក្រុង​ធេល-ហា‌រេសា ក្រុង​កេរូប ក្រុង​អ័ដាន និង​ក្រុង​អ៊ីមមើរ គេ​ពុំ​អាច​ប្រាប់​ពី​វង្សា‌នុវង្ស​របស់​ឪពុក ឬ​ពី​ដូន​តា​របស់​ខ្លួន ឲ្យ​ដឹង​ថា​ជា​ពូជ​អ៊ីស្រា‌អែល ឬ​មិន​មែន​បាន​ទេ អ្នក​ទាំង​នោះ​មានៈ កូន​ចៅ​ដេ‌ឡាយ៉ា កូន​ចៅ​ថូប៊ីយ៉ា និង​កូន​ចៅ​នេ‌កូដា រួម​ទាំង​អស់​មាន ៦៥២ នាក់។ ចំណែក​កូន​ចៅ​ពួក​សង្ឃ​មាន កូន​ចៅ​ហា‌បាយ៉ា កូន​ចៅ​ហាកូស កូន​ចៅ​បារស៊ី‌ឡាយ (ដែល​យក​កូន​ស្រី​របស់​បារ‌ស៊ីឡាយ ជា​អ្នក​ស្រុក​កាឡាត​ធ្វើ​ជា​ប្រពន្ធ ហើយ​ក៏​ត្រូវ​ហៅ​តាម​ឈ្មោះ​គេ)។ អ្នក​ទាំង​នេះ​បាន​ស្វែង​រក​បញ្ជី‌ជាតិ​របស់​ខ្លួន ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​រាប់​តាម​ពង្សា‌វតារ តែ​រក​ពុំ​ឃើញ ដូច្នេះ គេចាត់​ទុក​អ្នក​ទាំង​នោះ​ថា​មាន​សៅ‌ហ្មង ហើយ​ត្រូវ​ដក​ចេញ​ពី​ការ‌ងារ​ជា​សង្ឃ។ លោក​ទេសាភិបាល​ហាម​ពួក​គេ​ថា មិន​ត្រូវ​បរិ‌ភោគ​ពី​របស់​បរិសុទ្ធ​បំផុត​ឡើយ រហូត​ទាល់​តែ​មាន​សង្ឃ​ម្នាក់​សុំ​ការ​បង្ហាញ​ពី​យូរីម និង​ធូមីម។ ក្រុម​ជំនុំ​ទាំង​មូល​មាន​ចំនួន ៤២ ៣៦០ នាក់ មិន​រាប់​អ្នក​បម្រើ​ប្រុស​ស្រី​របស់​គេ​ដែល​មាន ៧ ៣៣៧ នាក់​ទៀត​ទេ ហើយ​ក្នុង​ចំណោម​គេ​មាន​ពួកអ្នក​ចម្រៀង​ប្រុស​ស្រី ២០០ នាក់។ សេះ​របស់​គេ​មាន ៧៣៦ ក្បាល លា​កាត់​មាន ២៤៥ ក្បាល សត្វ​អូដ្ឋមាន ៤៣៥ ក្បាល និង​លា​មាន ៦ ៧២០ ក្បាល។ ពេល​គេ​មក​ដល់​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម មាន​ពួក​មេដឹក​នាំ​ក្រុម​គ្រួសារ បាន​ថ្វាយ​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត សម្រាប់​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ នៅ​កន្លែង​ដើម​ឡើង​វិញ។ គេ​ថ្វាយ​ជាមាស​ប្រាំ​មួយ​ម៉ឺន​មួយ​ពាន់​ដារីក ប្រាក់​ប្រាំ​ពាន់​ម៉ានេ និង​សម្លៀក‌បំពាក់​ពួក​សង្ឃ​មួយ​រយ​សម្រាប់ ដាក់​ក្នុង​ឃ្លាំង​សម្រាប់​ការ​ងារ​នោះ តាម​សមត្ថ‌ភាព​របស់​ខ្លួន។ ពួក​សង្ឃ ពួក​លេវី ប្រជា‌ជន​មួយ​ចំនួន ពួក​ចម្រៀង ពួក​ឆ្មាំ​ទ្វារ និង​ពួក​អ្នក​បម្រើ​ព្រះ‌វិហារ បានរស់​នៅ​តាម​ទី​ក្រុង​របស់​គេ​រៀងៗ​ខ្លួន ហើយ​ពួក​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ក៏​បាន​រស់​នៅ​ក្នុង​ទី​ក្រុង​របស់​គេ​រៀង​ៗ​ខ្លួន​ដែរ។

ចែក​រំលែក
អាន អែសរ៉ា 2

អែសរ៉ា 2:1-70 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្នុង​ចំណោម​អស់​អ្នក​ដែល​ព្រះចៅ​នេប៊ូ‌ក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ចាប់​ទៅ​ជា​ឈ្លើយ​នោះ មាន​មួយ​ចំនួន​វិល​មក​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា​វិញ ហើយ​ទៅ​រស់​នៅ​តាម​ស្រុក​ភូមិ​របស់​គេ​រៀងៗ​ខ្លួន។ អ្នក​ទាំង​នោះ​វិល​ត្រឡប់​មក​វិញ ក្រោម​ការ​ដឹក​នាំ​របស់​លោក​សូរ៉ូ‌បាបិល លោក​យេសួរ លោក​នេហេមា លោក​សេរ៉ាយ៉ា លោក​រេអេ‌ឡាយ៉ា លោក​ម៉ាដេ‌កាយ លោក​ប៊ីល‌សាន លោក​មីស‌ផា លោក​ប៊ីគ‌វ៉ាយ លោក​រេហ៊ូម និង​លោក​បាណា។ ចំនួន​មនុស្ស​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល​មាន​ដូច​ត​ទៅ: កូន​ចៅ​របស់​លោក​ប៉ារ៉ូស​មាន ២ ១៧២​នាក់ កូន​ចៅ​របស់​លោក​សេផា‌ធា​មាន ៣៧២​នាក់ កូន​ចៅ​របស់​លោក​អើរ៉ាស​មាន ៧៧៥​នាក់ កូន​ចៅ​របស់​លោក​ប៉ាហាត់-‌ម៉ូអាប់ កូន​ចៅ​របស់​លោក​យេសួរ និង​កូន​ចៅ​របស់​លោក​យ៉ូអាប់​មាន ២ ៨១២​នាក់ កូន​ចៅ​របស់​លោក​អេឡាំ​មាន ១ ២៥៤​នាក់ កូន​ចៅ​របស់​លោក​សាធូ​មាន ៩៤៥​នាក់ កូន​ចៅ​របស់​លោក​សាកាយ​មាន ៧៦០​នាក់ កូន​ចៅ​របស់​លោក​បានី​មាន ៦៤២​នាក់ កូន​ចៅ​របស់​លោក​បេបាយ​មាន ៦២៣​នាក់ កូន​ចៅ​របស់​លោក​អាស‌កាដ​មាន ១ ២២២​នាក់ កូន​ចៅ​របស់​លោក​អដូ‌នី‌កាំ​មាន ៦៦៦​នាក់ កូន​ចៅ​របស់​លោក​ប៊ីគ‌វ៉ាយ​មាន ២ ០៥៦​នាក់ កូន​ចៅ​របស់​លោក​អេឌីន​មាន ៤៥៤​នាក់ កូន​ចៅ​របស់​លោក​អេធើ ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ហេ‌សេគា​មាន ៩៨​នាក់ កូន​ចៅ​របស់​លោក​បេសាយ​មាន ៣២៣​នាក់ កូន​ចៅ​របស់​លោក​យ៉ូរ៉ា​មាន ១១២​នាក់ កូន​ចៅ​របស់​លោក​ហាស៊ូម​មាន ២២៣​នាក់ កូន​ចៅ​របស់​លោក​គីបារ​មាន ៩៥​នាក់ អ្នក​ភូមិ​បេថ្លេ‌ហិម​មាន ១២៣​នាក់ អ្នក​ភូមិ​នថូ‌ផា​មាន ៥៦​នាក់ អ្នក​ភូមិ​អាណា‌ថោត​មាន ១២៨​នាក់ អ្នក​ភូមិ​អាសម៉ា‌វែត​មាន ៤២​នាក់ អ្នក​ក្រុង​គារយ៉ាត-‌អើរីម កេភី‌រ៉ា និង​បៀ‌រ៉ូត​មាន ៧៤៣​នាក់ អ្នក​ក្រុង​រ៉ាម៉ា និង​កេបា​មាន ៦២១​នាក់ អ្នក​ក្រុង​មីក‌ម៉ាស​មាន ១២២​នាក់ អ្នក​ក្រុង​បេត‌អែល និង​អៃ​មាន ២២៣​នាក់ អ្នក​ភូមិ​នេបូរ​មាន ៥២​នាក់ កូន​ចៅ​របស់​លោក​ម៉ាក‌ប៊ីស​មាន ១៥៦​នាក់ កូន​ចៅ​របស់​លោក​អេឡាំ​ម្នាក់​ទៀត មាន ១ ២៥៤​នាក់ កូន​ចៅ​របស់​លោក​ហារីម​មាន ៣២០​នាក់ អ្នក​ក្រុង​ឡូដ ហាឌីដ និង​អូណូ​មាន ៧២៥​នាក់ អ្នក​ក្រុង​យេរីខូ​មាន ៣៤៥​នាក់ អ្នក​ក្រុង​សេណា‌អា​មាន ៣ ៦៣០​នាក់ ក្រុម​បូជា‌ចារ្យ ជា​កូន​ចៅ​លោក​យេដា‌យ៉ា ក្នុង​ក្រុម​គ្រួសារ​របស់​លោក​យេសួរ​មាន ៩៧៣​នាក់ កូន​ចៅ​របស់​លោក​អ៊ីម‌មើរ​មាន ១ ០៥២​នាក់ កូន​ចៅ​របស់​លោក​ផាស‌ហ៊ើរ​មាន ១ ២៤៧​នាក់ កូន​ចៅ​របស់​លោក​ហា‌រីម​មាន ១ ០១៧​នាក់។ ក្រុម​លេវី ជា​កូន​ចៅ​របស់​លោក​យេសួរ កូន​ចៅ​របស់​លោក​កាឌ‌មាល និង​កូន​ចៅ​របស់​លោក​ហូដា‌វា​មាន ៧៤​នាក់ ក្រុម​ចម្រៀង​ជា​កូន​ចៅ​របស់​លោក​អេសាភ​មាន​១២៨​នាក់ ក្រុម​យាម​ទ្វារ​ជា​កូន​ចៅ​របស់​លោក​សា‌លូម កូន​ចៅ​របស់​លោក​អេធើរ កូន​ចៅ​របស់​លោក​ថាល់‌ម៉ូន កូន​ចៅ​របស់​លោក​អ័ក‌គូប កូន​ចៅ​របស់​លោក​ហាធី‌ថា និង​កូន​ចៅ​របស់​លោក​សូបាយ​មាន ១៣៩​នាក់ ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ ជា​កូន​ចៅ​របស់​លោក​ស៊ីហា កូន​ចៅ​របស់​លោក​ហាស៊ូ‌ផា កូន​ចៅ​របស់​លោក​ថាបា‌អូត កូន​ចៅ​របស់​លោក​កេរ៉ូស កូន​ចៅ​របស់​លោក​ស៊ីយ៉ា‌ហា កូន​ចៅ​របស់​លោក​ផាដូន កូន​ចៅ​របស់​លោក​លេបាណា កូន​ចៅ​របស់​លោក​ហាកា‌បា កូន​ចៅ​របស់​លោក​អ័ក‌គូប កូន​ចៅ​របស់​លោក​ហាកាប កូន​ចៅ​របស់​លោក​សាល‌ម៉ាយ កូន​ចៅ​របស់​លោក​ហាណាន កូន​ចៅ​របស់​លោក​គីដេល កូន​ចៅ​របស់​លោក​កាហារ កូន​ចៅ​របស់​លោក​រីអា‌យ៉ា កូន​ចៅ​របស់​លោក​រេស៊ីន កូន​ចៅ​របស់​លោក​នេកូ‌ដា កូន​ចៅ​របស់​លោក​កាសាម កូន​ចៅ​របស់​លោក​អ៊ូសា កូន​ចៅ​របស់​លោក​ផាសេ‌ហា កូន​ចៅ​របស់​លោក​បេសាយ កូន​ចៅ​របស់​លោក​អាស‌ណា កូន​ចៅ​របស់​លោក​មេហូ‌នីម កូន​ចៅ​របស់​លោក​នេភូ‌ស៊ីម កូន​ចៅ​របស់​លោក​បាក‌ប៊ូក កូន​ចៅ​របស់​លោក​ហាគូ‌ផា កូន​ចៅ​របស់​លោក​ហា‌ហ៊ើរ កូន​ចៅ​របស់​លោក​បាស‌លូត កូន​ចៅ​របស់​លោក​មេហ៊ី‌ដា កូន​ចៅ​របស់​លោក​ហាសា កូន​ចៅ​របស់​លោក​បារកូស កូន​ចៅ​របស់​លោក​ស៊ី‌សេ‌រ៉ា កូន​ចៅ​របស់​លោក​ថាម៉ា កូន​ចៅ​របស់​លោក​នេស៊ី‌យ៉ា កូន​ចៅ​របស់​លោក​ហាធី‌ផា កូន​ចៅ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន គឺ​កូន​ចៅ​របស់​លោក​សូថាយ កូន​ចៅ​របស់​លោក​សូផេ‌រេត កូន​ចៅ​របស់​លោក​ពេរូ‌ដា កូន​ចៅ​របស់​លោក​យ៉ាឡា កូន​ចៅ​របស់​លោក​ដារ‌កុន កូន​ចៅ​របស់​លោក​គីដេល កូន​ចៅ​របស់​លោក​សេផា‌ធា កូន​ចៅ​របស់​លោក​ហាធីល កូន​ចៅ​របស់​លោក​ផូកេ‌រេត ពីសេ‌បែម និង​កូន​ចៅ​របស់​លោក​អាំម៉ូន។ សរុប​ទាំង​អស់​ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ និង​កូន​ចៅ​ពួក​អ្នក​បម្រើ​ព្រះ‌បាទ​សាឡូម៉ូន​មាន ៣៩២​នាក់។ រីឯ​អស់​អ្នក​ដែល​មក​ពី​ធេល-‌មែឡា ធេល-‌ហារេ‌សា កេរូប-‌អដាន និង​អ៊ីម‌មើរ ហើយ​ពុំ​ស្គាល់​ញាតិ‌សន្ដាន និង​ដូនតា​របស់​ខ្លួន ដើម្បី​បញ្ជាក់​ថា គេ​ពិត​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​មែន​នោះ​គឺ កូន​ចៅ​របស់​លោក​ដេឡា‌យ៉ា កូន​ចៅ​របស់​លោក​ថូប៊ី‌យ៉ា និង​កូន​ចៅ​របស់​លោក​នេកូ‌ដា ដែល​មាន​ចំនួន ៦៥២​នាក់។ ក្នុង​ចំណោម​ក្រុម​បូជា‌ចារ្យ មាន​កូន​ចៅ​របស់​លោក​ហាបា‌យ៉ា កូន​ចៅ​របស់​លោក​ហាកូស កូន​ចៅ​របស់​លោក​បាស៊ី‌ឡាយ ដែល​បាន​រៀបការ​ជា​មួយ​កូន​ស្រី​របស់​លោក​បាស៊ី‌ឡាយ​ជា​អ្នក​ស្រុក​កាឡាដ ហើយ​ដាក់​ឈ្មោះ​ខ្លួន​ដូច​ឪពុក​ក្មេក។ អ្នក​ទាំង​នោះ​រក​នាម​ត្រកូល​ពូជ‌ពង្ស​របស់​ខ្លួន​ពុំ​ឃើញ​ទេ ដូច្នេះ គេ​ចាត់​ទុក​អ្នក​ទាំង​នោះ​មិន​បរិសុទ្ធ* ដែល​ពុំ​អាច​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ​បាន​ឡើយ។ លោក​ទេសា‌ភិបាល​ហាម​ពួក​គេ​បរិភោគ​អាហារ​ដ៏​សក្ការៈ​បំផុត រហូត​ទាល់​តែ​បូជា‌ចារ្យ​ណា​ម្នាក់​សាក​សួរ​យូរីម និង​ធូមីម*​ជា​មុន​សិន។ សហគមន៍​ទាំង​មូល​មាន​ចំនួន ៤២ ៣៦០​នាក់ ដោយ​ឥត​រាប់​បញ្ចូល​អ្នក​បម្រើ​ប្រុស​ស្រី​របស់​ពួក​គេ​ដែល​មាន​ចំនួន​៧ ៣៣៧​នាក់​ទេ។ ក្នុង​ចំណោម​ពួក​គេ​មាន​អ្នក​ចម្រៀង​ប្រុស​ស្រី ២០០​នាក់។ មាន​សេះ​ទាំង​អស់ ៧៣៦​ក្បាល លា​កាត់ ២៤៥​ក្បាល អូដ្ឋ​៤៣៥​ក្បាល និង​លា ៦ ៧២០​ក្បាល។ ពេល​មក​ដល់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម មាន​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​មួយ​ចំនួន​ធំ​បាន​ថ្វាយ​តង្វាយ​ស្ម័គ្រ​ចិត្ត សម្រាប់​ការ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ នៅ​កន្លែង​ដើម​ឡើង​វិញ។ ពួក​គេ​ថ្វាយ​សម្រាប់​ការ​សង់​ព្រះ‌វិហារ តាម​សមត្ថ‌ភាព​របស់​ខ្លួន គឺ​មាន​មាស​ចំនួន​ប្រាំ​មួយ​ម៉ឺន​មួយ​ពាន់​តម្លឹង និង​ប្រាក់​ប្រាំ​ពាន់​ណែន ព្រម​ទាំង​សម្លៀក‌បំពាក់​បូជា‌ចារ្យ​ចំនួន​មួយ​រយ​សាម‌សិប​សម្រាប់។ ក្រុម​បូជា‌ចារ្យ ក្រុម​លេវី ប្រជា‌ជន ក្រុម​ចម្រៀង ក្រុម​យាម​ទ្វារ ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល នាំ​គ្នា​ទៅ​រស់​នៅ​តាម​ក្រុង​របស់​គេ​រៀងៗ​ខ្លួន​វិញ។

ចែក​រំលែក
អាន អែសរ៉ា 2

អែសរ៉ា 2:1-70 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ពួក​អ្នក​របស់​ខេត្ត​នោះ ដែល​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ ឡើង​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នឹង​ស្រុក​យូដា​គ្រប់​គ្នា ដល់​ទី​ក្រុង​របស់​គេ​រៀង​ខ្លួន ក្នុង​ពួក​អ្នក​ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​នាំ​ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​បាប៊ីឡូន គឺ​ជា​ពួក​អ្នក​ដែល​មក​ជា​មួយ​នឹង​សូរ៉ូ‌បា‌បិល យេសួរ នេហេមា សេរ៉ាយ៉ា រេអេ‌ឡាយ៉ា ម៉ាដេ‌កាយ ប៊ីល‌សាន មីសផា ប៊ីកវ៉ាយ រេហ៊ូម នឹង​ប្អាណា នោះ​មាន​ចំនួន​សាសន៍​អ៊ីស្រាអែល​ដូច្នេះ គឺ​ពួក​ប៉ារ៉ូស មាន​២១៧២​នាក់ ពួក​សេផាធា មាន​៣៧២​នាក់ ពួក​អើរ៉ាស មាន​៧៧៥​នាក់ ពួក​ផាហាត-ម៉ូអាប់​ខាង​កូន​ចៅ​យេសួរ នឹង​យ៉ូអាប់ មាន​២៨១២​នាក់ ពួក​អេឡាំ មាន​១២៥៤​នាក់ ពួក​សាធូរ មាន​៩៤៥​នាក់ ពួក​សាកាយ មាន​៧៦០​នាក់ ពួក​បានី មាន​៦៤២​នាក់ ពួក​បេបាយ មាន​៦២៣​នាក់ ពួក​អាស‌កាឌ មាន​១២២២​នាក់ ពួក​អ័ដូ‌នី‌កាម មាន​៦៦៦​នាក់ ពួក​ប៊ីកវ៉ាយមាន​២០៥៦​នាក់ ពួក​អេឌីន មាន​៤៥៤​នាក់ ពួក​អេធើ ខាង​ហេសេគា មាន​៩៨​នាក់ ពួក​បេសាយ មាន​៣២៣​នាក់ ពួក​យ៉ូរ៉ា មាន​១១២​នាក់ ពួក​ហាស៊ូម មាន​២២៣​នាក់ ពួក​គីបារ មាន​៩៥​នាក់ ពួក​បេថ្លេ‌ហិម មាន​១២៣​នាក់ ពួក​នថូផា មាន​៥៦​នាក់ ពួក​អាន៉ា‌ថោត មាន​១២៨​នាក់ ពួក​អាស‌ម៉ាវែត មាន​៤២​នាក់ ពួក​គារ‌យ៉ាត់-អើរីម កេភីរ៉ា នឹង​ប្អៀរ៉ុត មាន​៧៤៣​នាក់ ពួក​រ៉ាម៉ា នឹង​កេបា មាន​៦២១​នាក់ ពួក​មីក‌ម៉ាស មាន​១២២​នាក់ ពួក​បេត-អែល នឹង​អៃយ មាន​២២៣​នាក់ ពួក​នេបូរ មាន​៥២​នាក់ ពួក​ម៉ាក‌ប៊ីស មាន​១៥៦​នាក់ ពួក​នៅ​ក្រុង​អេឡាំ​១​ទៀត មាន​១២៥៤​នាក់ ពួក​ហារីម មាន​៣២០​នាក់ ពួក​ឡូឌ ហាឌីឌ នឹង​អូណូរ មាន​៧២៥​នាក់ ពួក​យេរីខូរ មាន​៣៤៥​នាក់ ពួក​សេណាអា មាន​៣៦៣០​នាក់។ ឯ​ពួក​សង្ឃ នោះ​ក្នុង​ពួក​កូន​ចៅ​យេដាយ៉ា​ខាង​វង្ស​របស់​យេសួរ មាន​៩៧៣​នាក់ ពួក​កូន​ចៅ​អ៊ីមមើរ មាន​១០៥២​នាក់ ពួក​កូន​ចៅ​ផាស‌ហ៊ើរ មាន​១២៤៧​នាក់ ពួក​កូន​ចៅ​ហារីម មាន​១០១៧​នាក់។ ចំណែក​ពួក​លេវី នោះ​ក្នុង​ពួក​កូន​ចៅ​យេសួរ នឹង​កាឌមាល ខាង​វង្ស​របស់​ហូដាវា មាន​៧៤​នាក់ ឯ​ពួក​ចំរៀង ជា​ពួក​កូន​ចៅ​អេសាភ នោះ​មាន​១២៨​នាក់ ឯ​ពួក​កូន​ចៅ​របស់​ពួក​អ្នក​ឆ្មាំ​ទ្វារ ខាង​វង្ស​របស់​សាលូម អេធើ ថាលម៉ូន អ័កគូប ហាធីថា នឹង​សូបាយ រួម​ទាំង​អស់​មាន​១៣៩​នាក់។ ឯ​ពួក​នេធីនិម គឺ​ពួក​កូន​ចៅ​ស៊ីហា កូន​ចៅ​ហាស៊ូផា កូន​ចៅ​ថាបាអូត កូន​ចៅ​កេរ៉ូស កូន​ចៅ​ស៊ី‌យ៉ាហា កូន​ចៅ​ផាដូន កូន​ចៅ​លេបាណា កូន​ចៅ​ហាកាបា កូន​ចៅ​អ័កគូប កូន​ចៅ​ហាកាប កូន​ចៅ​សាល‌ម៉ាយ កូន​ចៅ​ហាណាន កូន​ចៅ​គីដេល កូន​ចៅ​កាហារ កូន​ចៅ​រីអាយ៉ា កូន​ចៅ​រេស៊ីន កូន​ចៅ​នេកូដា កូន​ចៅ​កាសាម កូន​ចៅ​អ៊ូសា កូន​ចៅ​ផាសេហា កូន​ចៅ​បេសាយ កូន​ចៅ​អាសណា កូន​ចៅ​មេហ៊ូ‌នីម កូន​ចៅ​នេភូ‌ស៊ីម កូន​ចៅ​បាកប៊ូក កូន​ចៅ​ហាគូផា កូន​ចៅ​ហាហ៊ើរ កូន​ចៅ​បាស‌លូត កូន​ចៅ​មេហ៊ីដា កូន​ចៅ​ហាសា កូន​ចៅ​បាកូស កូន​ចៅ​ស៊ីសេរ៉ា កូន​ចៅ​ថាម៉ា កូន​ចៅ​នេស៊ីយ៉ា នឹង​កូន​ចៅ​ហាធីផា។ រីឯ​ពួក​កូន​ចៅ របស់​ពួក​មហា‌តលិក​នៃ​សាឡូម៉ូន គឺ​កូន​ចៅ​សូថាយ កូន​ចៅ​សូផេ‌រេត កូន​ចៅ​ពេរូដា កូន​ចៅ​យ្អាឡា កូន​ចៅ​ដាកុន កូន​ចៅ​គីដេល កូន​ចៅ​សេផាធា កូន​ចៅ​ហាធីល កូន​ចៅ​ផូកេ‌រេត ពីសេ‌បែម នឹង​កូន​ចៅ​អាំម៉ូន ឯ​ពួក​នេធីនិម នឹង​ពួក​កូន​ចៅ​របស់​ពួក​មហា‌តលិក​នៃ​ស្តេច​សាឡូម៉ូន រួម​ទាំង​អស់​មាន​ចំនួន​ជា​៣៩២​នាក់។ ឯ​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​បាន​ចេញ​ពី​ក្រុង​ធេល-មែឡា ក្រុង​ធេល-ហា‌រេសា ក្រុង​កេរូប ក្រុង​អ័ដាន នឹង​ក្រុង​អ៊ីមមើរ​ឡើង​ទៅ តែ​ពុំ​អាច​នឹង​ប្រាប់​ពី​ជំនួរ​វង្ស ឬ​ពី​ពូជ‌ពង្ស​របស់​ខ្លួន ឲ្យ​ដឹង​ជា​ពូជ​អ៊ីស្រាអែល​ឬ​មិន​មែន​បាន​ទេ នោះ​គឺ​ពួក​កូន​ចៅ​ដេឡាយ៉ា កូន​ចៅ​ថូប៊ីយ៉ា នឹង​កូន​ចៅ​នេកូដា រួម​ទាំង​អស់ មាន​៦៥២​នាក់ ហើយ​ខាង​កូន​ចៅ​ពួក​សង្ឃ មាន​កូន​ចៅ​ហាបាយ៉ា កូន​ចៅ​ហាកូស កូន​ចៅ​បារស៊ី‌ឡាយ ជា​អ្នក​ដែល​យក​កូន​ស្រី​បារស៊ី‌ឡាយ ជា​អ្នក​ស្រុក​កាឡាត​ធ្វើ​ជា​ប្រពន្ធ ហើយ​ក៏​ត្រូវ​ហៅ​តាម​ឈ្មោះ​គេ ពួក​អ្នក​ទាំង​នោះ​បាន​រក​បញ្ជី‌ជាតិ​របស់​ខ្លួន ក្នុង​ពួក​អ្នក​ដែល​បាន​រាប់​តាម​ពង្សាវតារ តែ​រក​មិន​ឃើញ​សោះ​ឡើយ ដូច្នេះ គេ​ត្រូវ​រាប់​ទុក​ដូច​ជា​មាន​សៅ‌ហ្មង​ហើយ ក៏​ត្រូវ​បណ្តេញ​ចេញ​ពី​ការ‌ងារ​ជា​សង្ឃ​ទៅ ហើយ​លោក​ចៅហ្វាយ​បាន​ហាម​គេ​ថា មិន​ត្រូវ​បរិភោគ​ពី​របស់​បរិសុទ្ធ​បំផុត​ឡើយ ដរាប​ដល់​គ្រា​មាន​សង្ឃ​ម្នាក់​តាំង​ឡើង ដែល​មាន​យូរីម នឹង​ធូមីម។ រីឯ​ពួក​ជំនុំ​ទាំង​អស់ រួម​គ្នាមាន​៤​ម៉ឺន​២​ពាន់​៣៦០​នាក់ ឥត​រាប់​ពួក​បាវ​ប្រុស​ស្រី​របស់​គេ ដែល​មាន​៧៣៣៧​នាក់​ទៀត​ឡើង ហើយ​ក្នុង​ពួក​គេ​ក៏​មាន​ពួក​ចំរៀង​ប្រុស​ស្រី​២០០​នាក់​ដែរ ឯ​សេះ​របស់​គេ មាន​៧៣៦ លា​កាត់ មាន​២៤៥ សត្វ​អូដ្ឋ មាន​៤៣៥ នឹង​លា មាន​៦៧២០។ ឯ​ពួក​អ្នក​ខ្លះ ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ កាល​បាន​មក​ដល់​ព្រះ​វិហារ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម​ហើយ នោះ​គេ​ក៏​ថ្វាយ​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត សំរាប់​នឹង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ នៅ​កន្លែង​ចាស់​ឡើង​វិញ គឺ​គេ​ថ្វាយ​មាស​៦​ម៉ឺន​១​ពាន់​ដារីក ប្រាក់​៥​ពាន់​ម៉ានេ នឹង​សំលៀក‌បំពាក់​ពួក​សង្ឃ​១០០​សំរាប់ ដាក់​ក្នុង​ឃ្លាំង​សំរាប់​ការ​នោះ តាម​កំឡាំង​រៀង​ខ្លួន ដូច្នេះ ពួក​សង្ឃ ពួក​លេវី ពួក​ជន​ខ្លះ ពួក​ចំរៀង ពួក​ឆ្មាំ​ទ្វារ នឹង​ពួក​នេធីនិម ក៏​បាន​នៅ​ក្នុង​ទី​ក្រុង​ខ្លួន ហើយ​ពួក​អ៊ីស្រាអែល​ទាំង​អស់​បាន​នៅ​ក្នុង​ទី​ក្រុង​របស់​ខ្លួន​ដែរ។

ចែក​រំលែក
អាន អែសរ៉ា 2