អែសរ៉ា 1:1-2

អែសរ៉ា 1:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ឆ្នាំ​ទី​មួយ​ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​ស៊ីរូស ជា​ស្តេច​ស្រុក​ពើស៊ី ព្រះ‌យេហូវ៉ា​បណ្ដាល​ចិត្តព្រះ​បាទ​ស៊ីរូស ជា​ស្តេច​ស្រុក​ពើស៊ី ឲ្យ​ចេញ​សេច​ក្ដី​ប្រកាស​ពាសពេញ​នគរ​របស់​ស្ដេច​ទាំង​មូល ដើម្បី​ឲ្យ​បាន​សម្រេច​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​មាត់​ហោរា​យេរេមា ហើយ​សេចក្ដី​នោះ​មាន​ចែង​ដូច​តទៅ៖ «ព្រះ‌បាទ​ស៊ីរូស ជា​ស្តេច​ស្រុក​ពើស៊ី ទ្រង់​មាន​រាជ‌ឱង្ការ​ដូច្នេះ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​បាន​ប្រទាន​អស់​ទាំង​នគរ​នៅ​ផែន‌ដី​មក​យើង​ហើយ ក៏​បាន​បង្គាប់​ឲ្យ​យើង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌អង្គ នៅ​ក្រុង​យេរូ‌សាឡិម ក្នុង​ស្រុក​យូដា ។

ចែក​រំលែក
អាន អែសរ៉ា 1

អែសរ៉ា 1:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្នុង​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​ព្រះចៅ​ស៊ីរូស ជា​ស្ដេច​ស្រុក​ពែរ្ស ព្រះ‌អម្ចាស់​បាន​ជំរុញ​ព្រះ‌ហឫទ័យ​ព្រះចៅ​ស៊ីរូស ឲ្យ​ចេញ​សេចក្ដី​ប្រកាស និង​រាជ​ក្រឹត្យ​ក្នុង​អាណា‌ចក្រ​របស់​ស្ដេច​ទាំង​មូល ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​ថ្លែង​តាម​រយៈ​លោក​យេរេមា មាន​សេចក្ដី​ដូច​ត​ទៅ៖ «ព្រះចៅ​ស៊ីរូស ជា​ស្ដេច​ស្រុក​ពែរ្ស មាន​រាជ‌ឱង្ការ​ដូច​ត​ទៅ: ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ស្ថាន​បរម‌សុខ បាន​ប្រគល់​នគរ​ទាំង​អស់​នៅ​លើ​ផែនដី​មក​ឲ្យ​យើង​គ្រប់‌គ្រង។ ព្រះអង្គ​បញ្ជា​ឲ្យ​យើង​សង់​ព្រះ‌ដំណាក់​មួយ នៅ​ក្រុង​យេរូ‌សាឡឹម​ក្នុង​ស្រុក​យូដា ថ្វាយ​ព្រះអង្គ។

ចែក​រំលែក
អាន អែសរ៉ា 1

អែសរ៉ា 1:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ឆ្នាំ​ទី​១ ក្នុង​រាជ្យ​ស៊ីរូស ស្តេច​ពើស៊ី នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល​ព្រះ‌ទ័យ​ស៊ីរូស ជា​ស្តេច​ពើស៊ី ឲ្យ​ទ្រង់​បាន​ចេញ​ព្រះ‌រាជ‌ឱង្ការ ផ្សាយ​ទៅ​គ្រប់​ក្នុង​នគរ​ទ្រង់ ដើម្បី​ឲ្យ​បាន​សំរេច​តាម​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល ដោយ‌សារ​មាត់​ហោរា​យេរេមា ក៏​បាន​កត់​សេចក្ដី​នោះ​ទុក​ថា ស៊ីរូស ជា​ស្តេច​ពើស៊ី ទ្រង់​មាន​បន្ទូល​ដូច្នេះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ ទ្រង់​បាន​ប្រទាន​អស់​ទាំង​នគរ​នៅ​ផែនដី​មក​យើង​ហើយ ក៏​បាន​បង្គាប់​ឲ្យ​យើង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡិម ក្នុង​ស្រុក​យូដា

ចែក​រំលែក
អាន អែសរ៉ា 1