អែសរ៉ា 1:1 - Compare All Versions

អែសរ៉ា 1:1 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

នៅ​ឆ្នាំ​ទី​មួយ​ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​ស៊ីរូស ជា​ស្តេច​ស្រុក​ពើស៊ី ព្រះ‌យេហូវ៉ា​បណ្ដាល​ចិត្តព្រះ​បាទ​ស៊ីរូស ជា​ស្តេច​ស្រុក​ពើស៊ី ឲ្យ​ចេញ​សេច​ក្ដី​ប្រកាស​ពាសពេញ​នគរ​របស់​ស្ដេច​ទាំង​មូល ដើម្បី​ឲ្យ​បាន​សម្រេច​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​មាត់​ហោរា​យេរេមា ហើយ​សេចក្ដី​នោះ​មាន​ចែង​ដូច​តទៅ៖

ចែក​រំលែក
អែសរ៉ា 1 គកស១៦

អែសរ៉ា 1:1 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ក្នុង​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​ព្រះចៅ​ស៊ីរូស ជា​ស្ដេច​ស្រុក​ពែរ្ស ព្រះ‌អម្ចាស់​បាន​ជំរុញ​ព្រះ‌ហឫទ័យ​ព្រះចៅ​ស៊ីរូស ឲ្យ​ចេញ​សេចក្ដី​ប្រកាស និង​រាជ​ក្រឹត្យ​ក្នុង​អាណា‌ចក្រ​របស់​ស្ដេច​ទាំង​មូល ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​ថ្លែង​តាម​រយៈ​លោក​យេរេមា មាន​សេចក្ដី​ដូច​ត​ទៅ៖

ចែក​រំលែក
អែសរ៉ា 1 គខប

អែសរ៉ា 1:1 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

នៅ​ឆ្នាំ​ទី​១ ក្នុង​រាជ្យ​ស៊ីរូស ស្តេច​ពើស៊ី នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល​ព្រះ‌ទ័យ​ស៊ីរូស ជា​ស្តេច​ពើស៊ី ឲ្យ​ទ្រង់​បាន​ចេញ​ព្រះ‌រាជ‌ឱង្ការ ផ្សាយ​ទៅ​គ្រប់​ក្នុង​នគរ​ទ្រង់ ដើម្បី​ឲ្យ​បាន​សំរេច​តាម​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល ដោយ‌សារ​មាត់​ហោរា​យេរេមា ក៏​បាន​កត់​សេចក្ដី​នោះ​ទុក​ថា

ចែក​រំលែក
អែសរ៉ា 1 ពគប