អេសេគាល 9:5-6
អេសេគាល 9:5-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហើយព្រះអង្គមានព្រះបន្ទូលដល់ប្រាំនាក់ឯទៀតនៅត្រចៀកខ្ញុំថា៖ «ចូរអ្នករាល់គ្នាដើរបង្ហូតទីក្រុងតាមអ្នកមួយនោះ ហើយប្រហារទៅ កុំឲ្យភ្នែកអ្នកប្រណី ឬអាណិតអាសូរឡើយ។ ត្រូវសម្លាប់ទាំងពួកចាស់ ពួកកំលោះ ពួកក្រមុំ ពួកក្មេង និងពួកស្រីៗឲ្យអស់រលីងទៅ ប៉ុន្តែ កុំចូលទៅជិតមនុស្សណាដែលមានទីសម្គាល់នៅខ្លួនឡើយ ហើយត្រូវចាប់ផ្តើមពីទីបរិសុទ្ធរបស់យើងផង»។ ដូច្នេះ អ្នកទាំងនោះក៏ផ្តើមពីពួកចាស់ទុំដែលនៅមុខព្រះវិហារ
អេសេគាល 9:5-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ខ្ញុំឮព្រះអង្គមានព្រះបន្ទូលទៅអ្នកឯទៀតៗថា៖ «ចូរដើរតាមក្រោយគាត់ ហើយប្រហារអ្នកក្រុងនេះទៅ កុំអាណិតមេត្តា និងត្រាប្រណីពួកគេឡើយ! ចូរសម្លាប់ពួកគេទាំងអស់គ្នាឲ្យផុតពូជ គឺទាំងចាស់ ទាំងកំលោះ ទាំងក្រមុំ ទាំងក្មេង ទាំងស្ត្រី តែកុំប៉ះពាល់អស់អ្នកដែលមានសញ្ញាជើងក្អែកឡើយ។ ចូរចាប់ផ្ដើមពីទីសក្ការៈរបស់យើងទៅ!»។ អ្នកទាំងនោះក៏ចាប់ផ្ដើមសម្លាប់ពួកព្រឹទ្ធាចារ្យ* ដែលនៅខាងមុខព្រះដំណាក់។
អេសេគាល 9:5-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយទ្រង់មានបន្ទូលដល់៥នាក់ឯទៀតនៅត្រចៀកខ្ញុំថា ចូរឯងរាល់គ្នាដើរបង្ហូតទីក្រុងតាមអ្នក១នោះ ហើយប្រហារទៅ កុំឲ្យភ្នែកឯងប្រណី ឬអាណិតអាសូរឡើយ ត្រូវឲ្យសំឡាប់ទាំងពួកចាស់ ពួកកំឡោះ ពួកក្រមុំ ពួកក្មេង នឹងពួកស្រីៗឲ្យអស់រលីងទៅ ប៉ុន្តែកុំឲ្យចូលទៅជិតមនុស្សណា ដែលមានទីសំគាល់ នៅខ្លួនឡើយ ហើយត្រូវឲ្យចាប់ផ្តើមការ តាំងពីទីបរិសុទ្ធរបស់អញផង ដូច្នេះ អ្នកទាំងនោះក៏ផ្តើមការ ចាប់តាំងពីពួកចាស់ទុំដែលនៅមុខព្រះវិហារ