អេសេគាល 8:11-12
អេសេគាល 8:11-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក៏មានពួកចាស់ទុំនៃពួកអ៊ីស្រាអែលចិតសិបនាក់ ឈរនៅមុខរូបទាំងនោះ ហើយមានយ្អាសានាជាកូនសាផាន ឈរនៅកណ្ដាលគេ គ្រប់គ្នាកាន់ជើងពាន ហើយផ្សែងពីគ្រឿងក្រអូបក៏ហុយឡើងយ៉ាងក្រាស់។ ព្រះអង្គមានព្រះបន្ទូលសួរខ្ញុំថា៖ «កូនមនុស្សអើយ តើឃើញអំពើដែលពួកចាស់ទុំសាសន៍អ៊ីស្រាអែល ធ្វើដោយសម្ងាត់នៅក្នុងគំនិតគេរៀងខ្លួនឬទេ? ដ្បិតគេថា "ព្រះយេហូវ៉ាមិនឃើញយើងទេ ព្រះយេហូវ៉ាបានបោះបង់ចោលស្រុកនេះហើយ"»។
អេសេគាល 8:11-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានព្រឹទ្ធាចារ្យនៃពូជពង្សអ៊ីស្រាអែលចិតសិបនាក់ ឈរនៅមុខរូបទាំងនោះ ម្នាក់ៗកាន់គ្រឿងក្រអូប ដែលធ្វើឲ្យមានផ្សែងខ្មួលខ្មាញ់ហុយឡើង។ លោកយ៉ាសាណា ជាកូនរបស់លោកសាផាន ស្ថិតនៅកណ្ដាលចំណោមពួកគេ។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ តើអ្នកឃើញអំពើដែលព្រឹទ្ធាចារ្យរបស់ពូជពង្សអ៊ីស្រាអែលធ្វើនៅទីងងឹតឬទេ? នៅក្នុងបន្ទប់ ម្នាក់ៗថ្វាយបង្គំរូបព្រះរបស់ខ្លួន។ ពួកគេពោលថា “ព្រះអម្ចាស់មើលយើងពុំឃើញទេ! ព្រះអម្ចាស់បោះបង់ចោលស្រុកនេះហើយ”»។
អេសេគាល 8:11-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក៏មានពួកចាស់ទុំនៃពួកអ៊ីស្រាអែល៧០នាក់ ឈរនៅមុខរូបទាំងនោះ ហើយមានយ្អាសានាជាកូនសាផាន ឈរនៅកណ្តាលគេ គ្រប់គ្នាកាន់ជើងពាន ហើយផ្សែងនៃគ្រឿងក្រអូបក៏ហុយឡើងយ៉ាងក្រាស់ នោះទ្រង់មានបន្ទូលសួរខ្ញុំថា កូនមនុស្សអើយ តើឃើញអំពើ ដែលពួកចាស់ទុំសាសន៍អ៊ីស្រាអែល ធ្វើដោយសំងាត់ នៅក្នុងគំនិតយល់ឃើញនៃគេរៀងខ្លួនឬទេ ដ្បិតគេថា ព្រះយេហូវ៉ាទ្រង់មិនឃើញយើងទេ ព្រះយេហូវ៉ាបានបោះបង់ចោលស្រុកនេះហើយ