អេសេគាល 47:3-5

អេសេគាល 47:3-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​បាន​ចេញ​ទៅ​ខាង​កើត មនុស្ស​នោះ​ក៏​វាស់​មួយ​ពាន់​ហត្ថ ដោយ​ខ្សែ​ដែល​កាន់​នៅ​ដៃ លោក​ឲ្យ​ខ្ញុំ​លុយ​កាត់​ទឹក ឯ​ទឹក​នោះ​បាន​ត្រឹម​ភ្នែក​គោ។ លោក​ក៏​វាស់​មួយ​ពាន់​ហត្ថ​ទៀត រួច​ឲ្យ​ខ្ញុំ​លុយ​កាត់​ទៅ ទឹក​ត្រង់​នោះ​បាន​ត្រឹម​ក្បាល​ជង្គង់ រួច​លោក​វាស់​មួយ​ពាន់​ហត្ថ​ទៀត ក៏​ឲ្យ​ខ្ញុំ​លុយ​កាត់​ទៅ ត្រង់​នោះ​ទឹក​ដល់​ត្រឹម​ចង្កេះ។ ក្រោយ​មក លោក​វាស់​មួយ​ពាន់​ហត្ថ​ទៀត មាន​ទន្លេ​ដែល​ខ្ញុំ​លុយ​កាត់​មិន​បាន ដ្បិត​ទឹក​បាន​ខ្ពស់​ឡើង ជា​ទឹក​ដែល​ល្មម​ហែល​បាន គឺ​ជា​ទន្លេ​ដែល​លុយ​ពុំ​បាន​ទេ។

ចែក​រំលែក
អាន អេសេគាល 47

អេសេគាល 47:3-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​បុរស​នោះ​ចេញ​ទៅ​ខាង​កើត ទាំង​កាន់​ខ្សែ​រង្វាស់​លោក​វាស់​មួយ​ពាន់​ហត្ថ រួច​ឲ្យ​ខ្ញុំ​ដើរ​លុយ​ទឹក ទឹក​ឡើង​ដល់​ត្រឹម​ភ្នែក​គោល។ លោក​វាស់​មួយ​ពាន់​ហត្ថ​ទៀត ហើយ​ឲ្យ​ខ្ញុំ​ដើរ​លុយ​ទឹក​ទឹក​ឡើង​ដល់​ត្រឹម​ក្បាល​ជង្គង់។ លោក​វាស់​មួយ​ពាន់​ហត្ថ​សា​ជា​ថ្មី​ទៀត រួច​ឲ្យ​ខ្ញុំ​លុយ​ទឹក លើក​នេះ​ទឹក​ឡើង​ដល់​ត្រឹម​ចង្កេះ។ លោក​វាស់​ថែម​មួយ​ពាន់​ហត្ថ​ទៀត ពេល​នោះ ទឹក​ហូរ​ខ្លាំង​ដូច​ទឹក​ស្ទឹង ខ្ញុំ​លុយ​លែង​កើត​ត្រូវ​តែ​ហែល ព្រោះ​ទឹក​ឡើង​ខ្លាំង​ពេក​ហើយ​ជ្រៅ​ផង។

ចែក​រំលែក
អាន អេសេគាល 47

អេសេគាល 47:3-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​បាន​ចេញ​ទៅ​ខាង​កើត មនុស្ស​នោះ​ក៏​វាស់​១​ពាន់​ហត្ថ ដោយ​ខ្សែ​ដែល​កាន់​នៅ​ដៃ នោះ​លោក​ឲ្យ​ខ្ញុំ​លុយ​កាត់​ទឹក ឯ​ទឹក​នោះ​បាន​ត្រឹម​ភ្នែក​គោ លោក​ក៏​វាស់​១​ពាន់​ហត្ថ​ទៀត រួច​ឲ្យ​ខ្ញុំ​លុយ​កាត់​ទៅ ទឹក​ត្រង់​នោះ​បាន​ត្រឹម​ក្បាល​ជង្គង់ រួច​លោក​វាស់​១​ពាន់​ហត្ថ​ទៀត ក៏​ឲ្យ​ខ្ញុំ​លុយ​កាត់​ទៅ ត្រង់​នោះ​ទឹក​បាន​ដល់​ត្រឹម​ចង្កេះ ក្រោយ​នោះលោក​វាស់​១​ពាន់​ហត្ថ​ទៀត នោះ​មាន​ទន្លេ​ដែល​ខ្ញុំ​លុយ​កាត់​មិន​បាន ដ្បិត​ទឹក​បាន​ខ្ពស់​ឡើង ជា​ទឹក​ដែល​ល្មម​ហែល​បាន គឺ​ជា​ទន្លេ​ដែល​លុយ​ពុំ​បាន​ទេ។

ចែក​រំលែក
អាន អេសេគាល 47