អេសេគាល 47:22
អេសេគាល 47:22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ត្រូវចែកគ្នាដោយចាប់ឆ្នោត ទុកជាមត៌កសម្រាប់អ្នករាល់គ្នា ហើយសម្រាប់ពួកសាសន៍ដទៃ ដែលអាស្រ័យនៅកណ្ដាលអ្នករាល់គ្នា ជាពួកអ្នកដែលនឹងបង្កើតកូន នៅកណ្ដាលអ្នកដែរ អ្នកទាំងនោះនឹងបានដូចអ្នកដែលកើតនៅក្នុងស្រុកអ៊ីស្រាអែល ដល់អ្នករាល់គ្នា គេនឹងបានមត៌កនៅក្នុងកុលសម្ព័ន្ធទាំងប៉ុន្មាននៃអ៊ីស្រាអែល ជាមួយអ្នករាល់គ្នាដែរ
អេសេគាល 47:22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ត្រូវបែងចែកដីនេះជាចំណែកមត៌ក ដោយចាប់ឆ្នោតក្នុងចំណោមអ្នករាល់គ្នា។ រីឯជនបរទេសដែលរស់នៅជាមួយ ហើយបង្កើតកូនចៅក្នុងចំណោមអ្នករាល់គ្នា ត្រូវរាប់ជាម្ចាស់ស្រុកដូចជនជាតិអ៊ីស្រាអែលដែរ គឺឲ្យគេចាប់ឆ្នោតទទួលដីជាចំណែកមត៌ក ជាមួយកុលសម្ព័ន្ធទាំងឡាយនៃជនជាតិអ៊ីស្រាអែលដែរ។
អេសេគាល 47:22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ត្រូវឲ្យចែកគ្នាដោយចាប់ឆ្នោត ទុកជាមរដកសំរាប់ឯងរាល់គ្នា ហើយសំរាប់ពួកសាសន៍ដទៃ ដែលអាស្រ័យនៅកណ្តាលឯងរាល់គ្នា ជាពួកអ្នកដែលនឹងបង្កើតកូន នៅកណ្តាលឯងដែរ អ្នកទាំងនោះនឹងបានដូចអ្នកដែលកើតនៅក្នុងស្រុកអ៊ីស្រាអែល ដល់ឯងរាល់គ្នា គេនឹងបានមរដកនៅក្នុងពូជអំបូរទាំងប៉ុន្មាននៃអ៊ីស្រាអែល ជាមួយនឹងឯងរាល់គ្នាដែរ