អេសេគាល 46:1-3

អេសេគាល 46:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ទ្វារ​កំផែង​នៃ​ទី‌លាន​ខាង​ក្នុង ដែល​បើក​ទៅ​ទិសខាង​កើត ត្រូវ​បិទ​ក្នុង​រវាង​ប្រាំមួយ​ថ្ងៃ​ដែល​ធ្វើ​ការ តែ​ដល់​ថ្ងៃ​សប្ប័ទ​ត្រូវ​បើក​វិញ ព្រម​ទាំង​នៅ​ថ្ងៃ​ចូល​ខែ​ដែរ។ ឯ​ចៅ‌ហ្វាយ​នឹង​ចូល​តាម​ផ្លូវ​ថែវ​នៃ​ទ្វារ​កំផែង​ខាង​ក្រៅ ហើយ​ឈរ​នៅ​ជិត​បង្គោល​ទ្វារ ពួក​សង្ឃ​នឹង​រៀប​តង្វាយ​ដុត និង​តង្វាយ​មេត្រី​របស់​លោក ហើយ​លោក​នឹង​ថ្វាយ​បង្គំ​នៅ​ត្រង់​ទ្វារ​នោះ រួច​លោក​នឹង​ចេញ​ទៅ​វិញ តែ​ទ្វារ​នោះ​មិន​ត្រូវ​បិទ​ទេ​រហូត​ដល់​ល្ងាច។ បណ្ដា‌ជន​នៅ​ក្នុង​ស្រុក គេ​នឹង​ថ្វាយ​បង្គំ​ដល់​ព្រះ‌យេហូវ៉ា នៅ​មាត់​ទ្វារ​នោះ​រាល់​ថ្ងៃ​សប្ប័ទ និង​ថ្ងៃ​ចូល​ខែ​ដែរ។

ចែក​រំលែក
អាន អេសេគាល 46

អេសេគាល 46:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «ត្រូវ​បិទ​ខ្លោង​ទ្វារ​ទីធ្លា​ខាង​ក្នុង គឺ​ខ្លោង​ទ្វារ​ខាង​កើត​ចំនួន​ប្រាំ​មួយ​ថ្ងៃ ដែល​ប្រជា‌ជន​ធ្វើ​ការ តែ​ត្រូវ​បើក​ទ្វារ​នោះ​នៅ​ថ្ងៃ​សប្ប័ទ និង​ថ្ងៃ​បុណ្យ​ចូល​ខែ​ថ្មី។ មេ​ដឹក​នាំ​ត្រូវ​ចូល​មក​តាម​ច្រក​បន្ទប់​ល្វែង​នៃ​ខ្លោង​ទ្វារ​ខាង​ក្រៅ ហើយ​ឈប់​នៅ​ចំ​មាត់​ទ្វារ។ គាត់​ប្រគល់​សត្វ​ឲ្យ​ពួក​បូជា‌ចារ្យ ដើម្បី​ថ្វាយ​តង្វាយ​ដុត និង​យញ្ញ‌បូជា​នៃ​មេត្រី‌ភាព។ មេ​ដឹក​នាំ​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ នៅ​ត្រង់​ខ្លោង​ទ្វារ រួច​ចេញ​ទៅ​វិញ។ ត្រូវ​ទុក​ខ្លោង​ទ្វារ​ចំហ​រហូត​ដល់​ល្ងាច។ នៅ​ថ្ងៃ​សប្ប័ទ និង​ថ្ងៃ​បុណ្យ​ចូល​ខែ​ថ្មី​ប្រជា‌ជន​ត្រូវ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ នៅ​មុខ​ខ្លោង​ទ្វារ​នេះ។

ចែក​រំលែក
អាន អេសេគាល 46

អេសេគាល 46:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ទ្វារ​កំផែង​នៃ​ទីលាន​ខាង​ក្នុង ដែល​បើក​ទៅ​ទិស​ខាង​កើត នោះ​ត្រូវ​បិទ​នៅ​ក្នុង​រវាង​៦​ថ្ងៃ​ដែល​ធ្វើ​ការ តែ​ដល់​ថ្ងៃ​ឈប់​សំរាក នោះ​ត្រូវ​បើក​វិញ ព្រម​ទាំង​នៅ​ថ្ងៃ​ចូល​ខែ​ដែរ ឯ​ចៅហ្វាយ លោក​នឹង​ចូល​តាម​ផ្លូវ​បាំង‌សាច​នៃ​ទ្វារ​កំផែង​ខាង​ក្រៅ ហើយ​នឹង​ឈរ​នៅ​ជិត​បង្គោល​ទ្វារ ពួក​សង្ឃ​នឹង​រៀប​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី​របស់​លោក ហើយ​លោក​នឹង​ថ្វាយ‌បង្គំ​នៅ​ត្រង់​ទ្វារ​នោះ រួច​លោក​នឹង​ចេញ​ទៅ​វិញ តែ​ទ្វារ​នោះ​មិន​ត្រូវ​បិទ​ដរាប​ដល់​ល្ងាច ឯ​បណ្តាជន​នៅ​ក្នុង​ស្រុក គេ​នឹង​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា នៅ​មាត់​ទ្វារ​នោះ​រាល់​ថ្ងៃ​ឈប់​សំរាក នឹង​ថ្ងៃ​ចូល​ខែ​ដែរ

ចែក​រំលែក
អាន អេសេគាល 46