អេសេគាល 44:15-16
អេសេគាល 44:15-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «ឯពួកលេវីដែលជាសង្ឃ ជាកូនសាដុក ដែលបានរក្សាបញ្ញើទីបរិសុទ្ធរបស់យើង នៅវេលាដែលពួកកូនចៅអ៊ីស្រាអែលបានវង្វេងចេញពីយើង ពួកនោះនឹងចូលមកជិតយើង ដើម្បីនឹងធ្វើការងារសម្រាប់យើងវិញ ព្រមទាំងឈរនៅមុខយើង ដើម្បីថ្វាយខ្លាញ់ និងឈាមផង។ គេនឹងចូលមកក្នុងទីបរិសុទ្ធរបស់យើង ក៏ចូលមកជិតតុរបស់យើង ដើម្បីធ្វើការងារសម្រាប់យើង ព្រមទាំងរក្សាបញ្ញើរបស់យើង។
អេសេគាល 44:15-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯក្រុមបូជាចារ្យលេវី ជាកូនចៅរបស់លោកសាដុកវិញ ក្នុងពេលដែលជនជាតិអ៊ីស្រាអែលវង្វេងចេញឆ្ងាយពីយើងនោះ ពួកគេនៅតែបម្រើយើងក្នុងទីសក្ការៈ។ ដូច្នេះ ពួកគេនឹងចូលមកបម្រើយើង ពួកគេនឹងស្ថិតនៅក្បែរយើង ដើម្បីថ្វាយខ្លាញ់ និងឈាម -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ អ្នកទាំងនោះនឹងចូលមកក្នុងទីសក្ការៈរបស់យើង ពួកគេចូលមកក្បែរតុរបស់យើង ដើម្បីបម្រើយើង និងធ្វើតាមសេចក្ដីដែលយើងបង្គាប់។
អេសេគាល 44:15-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា ឯពួកលេវីដែលជាសង្ឃ ជាកូនសាដុក ដែលបានរក្សាបញ្ញើទីបរិសុទ្ធរបស់អញ នៅវេលាដែលពួកកូនចៅអ៊ីស្រាអែលបានវង្វេងចាកចេញពីអញ ពួកនោះនឹងចូលមកជិតអញ ដើម្បីនឹងធ្វើការងារដល់អញវិញ ព្រមទាំងឈរនៅមុខអញ ដើម្បីថ្វាយខ្លាញ់ នឹងឈាមផង គេនឹងចូលមកក្នុងទីបរិសុទ្ធរបស់អញ ក៏ចូលមកជិតតុរបស់អញ ដើម្បីនឹងធ្វើការងារដល់អញ ព្រមទាំងរក្សាបញ្ញើរបស់អញផង