អេសេគាល 44:1-2
អេសេគាល 44:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកនាំខ្ញុំវិលទៅតាមផ្លូវនៃទ្វារខាងក្រៅរបស់ទីបរិសុទ្ធ ដែលបើកទៅទិសខាងកើត ទ្វារនោះនៅបិទ។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «ទ្វារនេះត្រូវបិទជានិច្ច ឥតបើកឡើយ ក៏មិនត្រូវឲ្យមនុស្សណាចូលតាមទ្វារនេះដែរ ដ្បិតព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គបានយាងចូលតាមទ្វារនេះហើយ ហេតុនោះនឹងត្រូវបិទរហូត។
អេសេគាល 44:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក លោកនាំខ្ញុំត្រឡប់ទៅខ្លោងទ្វារខាងក្រៅទីសក្ការៈវិញ គឺទ្វារដែលបែរមុខទៅទិសខាងកើត។ ទ្វារនោះនៅបិទ។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ទ្វារនេះនឹងនៅបិទជិត គឺមិនត្រូវបើកឡើយ ហើយក៏គ្មាននរណាចេញចូលតាមនេះដែរ ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល យើងបានចូលមកតាមទ្វារនេះ ដូច្នេះ ទ្វារនេះត្រូវបិទរហូត!
អេសេគាល 44:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចលោកនាំខ្ញុំវិលទៅតាមផ្លូវនៃទ្វារខាងក្រៅរបស់ទីបរិសុទ្ធ ដែលបើកទៅទិសខាងកើត ទ្វារនោះបិទនៅ ព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថា ទ្វារនេះត្រូវនៅជាបិទ ឥតបើកឡើយ ក៏មិនត្រូវឲ្យមនុស្សណាចូលតាមទ្វារនេះដែរ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានយាងចូលតាមទ្វារនេះហើយ ហេតុនោះនឹងត្រូវបិទនៅ