អេសេគាល 40:4
អេសេគាល 40:4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មនុស្សនោះក៏និយាយមកខ្ញុំថា កូនមនុស្សអើយ ចូរពិនិត្យដោយភ្នែក ហើយស្តាប់ដោយត្រចៀកចុះ រួចយកចិត្តទុកដាក់គ្រប់ទាំងអស់ ដែលយើងបង្ហាញដល់អ្នក ដ្បិតបាននាំអ្នកមកនៅទីនេះ ប្រយោជន៍ឲ្យយើងបានបង្ហាញទាំងអស់នេះដល់អ្នក ដូច្នេះ ចូរប្រាប់ទាំងអស់ដែលអ្នកឃើញដល់ពួកវង្សអ៊ីស្រាអែលផង។
អេសេគាល 40:4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បុរសនោះពោលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរខំប្រឹងមើល ចូរប្រុងត្រចៀកស្ដាប់ ចូរយកចិត្តទុកដាក់ចំពោះហេតុការណ៍ដែលខ្ញុំបង្ហាញឲ្យអ្នកឃើញ ដ្បិតព្រះអម្ចាស់នាំអ្នកមកទីនេះ ដើម្បីឲ្យអ្នកឃើញ។ បន្ទាប់មក ចូរយកហេតុការណ៍ទាំងអស់ដែលអ្នកឃើញ ទៅពន្យល់ប្រាប់កូនចៅអ៊ីស្រាអែល»។
អេសេគាល 40:4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មនុស្សនោះក៏និយាយមកខ្ញុំថា កូនមនុស្សអើយ ចូរពិនិត្យដោយភ្នែក ហើយស្តាប់ដោយត្រចៀកចុះ រួចយកចិត្តទុកដាក់នឹងគ្រប់ទាំងអស់ ដែលអញបង្ហាញដល់ឯង ដ្បិតបាននាំឯងមកនៅទីនេះ ប្រយោជន៍ឲ្យអញបានបង្ហាញទាំងអស់នេះដល់ឯងហើយ ដូច្នេះ ចូរប្រាប់ទាំងអស់ដែលឯងឃើញ ដល់ពួកវង្សអ៊ីស្រាអែលផង។