អេសេគាល 37:5-6
អេសេគាល 37:5-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដល់ឆ្អឹងទាំងនេះដូច្នេះថា: មើល៍! យើងនឹងឲ្យមានខ្យល់ដង្ហើមចូលក្នុងអ្នករាល់គ្នា ហើយអ្នកនឹងមានជីវិតរស់។ យើងនឹងដាក់ឲ្យមានសរសៃ ធ្វើឲ្យមានសាច់ដុះលើអ្នករាល់គ្នា ហើយគ្របរុំដោយស្បែក ព្រមទាំងបញ្ចូលខ្យល់ដង្ហើមទៅក្នុងអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងមានជីវិតរស់ ដូច្នេះ អ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
អេសេគាល 37:5-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាអម្ចាស់មានព្រះបន្ទូលថា “យើងនឹងបញ្ចូលខ្យល់ដង្ហើមក្នុងអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងរស់ឡើង។ យើងនឹងឲ្យអ្នករាល់គ្នាមានសរសៃតភ្ជាប់គ្នា ហើយមានសាច់ដុះពីលើ ព្រមទាំងមានស្បែករុំពីក្រៅផង។ យើងនឹងដាក់ខ្យល់ដង្ហើមក្នុងអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត ហើយពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់”»។
អេសេគាល 37:5-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដល់ឆ្អឹងទាំងនេះដូច្នេះថា មើល អញនឹងឲ្យមានខ្យល់ដង្ហើមចូលក្នុងឯងរាល់គ្នា ហើយឯងនឹងមានជីវិតឡើង អញនឹងដាក់ឲ្យមានសរសៃ ហើយធ្វើឲ្យមានសាច់ដុះលើឯងរាល់គ្នា រួចនឹងគ្របរុំដោយស្បែក ព្រមទាំងបញ្ចូលខ្យល់ដង្ហើមទៅក្នុងឯងរាល់គ្នាផង នោះឯងរាល់គ្នានឹងមានជីវិតឡើង ដូច្នេះ ឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។