អេសេគាល 37:12-14

អេសេគាល 37:12-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ចូរ​ថ្លែងទំនាយ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ម្នាល​ប្រជា‌រាស្ត្រ​របស់​យើង​អើយ យើង​នឹង​បើក​ផ្នូរ​ខ្មោច​របស់​អ្នក​រាល់​គ្នា ហើយ​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ឡើង​ចេញ​ពី​ផ្នូរ​មក រួច​នឹង​នាំ​អ្នក​ឲ្យ​ចូល​ទៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​វិញ។ ឱ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​យើង​បើក​ផ្នូរ​របស់​អ្នក ឲ្យ​អ្នក​បាន​ឡើង​ចេញ​ពី​នោះ​មក។ គ្រា​នោះ យើង​នឹង​ដាក់​វិញ្ញាណ​យើង​នៅ​ក្នុង​អ្នក​រាល់​គ្នា អ្នក​នឹង​មាន​ជីវិត​រស់ ហើយ​យើង​នឹង​តាំង​អ្នក ឲ្យ​រស់​នៅ​ក្នុង​ស្រុក​ដែល​ជា​របស់​អ្នក នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា គឺ​យើង ជា​ព្រះ‌យេហូវ៉ា​នេះ បាន​ចេញ​វាចា​ហើយ ក៏​បាន​សម្រេច​តាម​ផង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា»។

ចែក​រំលែក
អាន អេសេគាល 37

អេសេគាល 37:12-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហេតុ​នេះ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រាប់​គេ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ប្រជា‌រាស្ត្រ​របស់​យើង​អើយ! យើង​នឹង​បើក​ផ្នូរ​របស់​អ្នក​រាល់​គ្នា ហើយ​នាំ​អ្នក​រាល់​គ្នា​ឡើង​ពី​ផ្នូរ​នោះ បន្ទាប់​មក យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​កាន់​ទឹក​ដី​អ៊ីស្រា‌អែល​វិញ។ ប្រជា‌រាស្ត្រ​របស់​យើង​អើយ! ពេល​យើង​បើក​ផ្នូរ ហើយ​នាំ​អ្នក​រាល់​គ្នា​ឡើង​មក នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។ យើង​នឹង​ដាក់​វិញ្ញាណ​របស់​យើង​ក្នុង​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជីវិត។ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​របស់​ខ្លួន​វិញ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។ យើង​និយាយ​យ៉ាង​ណា​យើង​នឹង​ធ្វើ​យ៉ាង​នោះ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន អេសេគាល 37

អេសេគាល 37:12-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ចូរ​ទាយ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ម្នាល​រាស្ត្រ​អញ​អើយ អញ​នឹង​បើក​ផ្នូរ​ខ្មោច​របស់​ឯង​រាល់​គ្នា ហើយ​នឹង​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​ឡើង​ចេញ​ពី​ផ្នូរ​មក រួច​នឹង​នាំ​ឯង​ឲ្យ​ចូល​ទៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​វិញ ឱ​រាស្ត្រ​អញ​អើយ ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​អញ​បើក​ផ្នូរ​របស់​ឯង ឲ្យ​ឯង​បាន​ឡើង​ចេញ​ពី​នោះ​មក គ្រា​នោះ អញ​នឹង​ដាក់​វិញ្ញាណ​អញ​នៅ​ក្នុង​ឯង​រាល់​គ្នា ឯង​នឹង​មាន​ជីវិត​រស់​ឡើង ហើយ​អញ​នឹង​តាំង​ឯង ឲ្យ​អាស្រ័យ​នៅ ក្នុង​ស្រុក​ដែល​ជា​របស់​ផង​ឯង នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា គឺ​អញ ជា​ព្រះ‌យេហូវ៉ា​នេះ បាន​ចេញ​វាចា​ហើយ ក៏​បាន​សំរេច​តាម​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន អេសេគាល 37