អេសេគាល 34:16 - Compare All Versions

អេសេគាល 34:16 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

យើង​នឹង​ស្វែង​រក​សត្វ​ណា​ដែល​វង្វេង​បាត់ ហើយ​នាំ​សត្វ​ណា​ដែល​ត្រូវ​ប្រដេញ​ឲ្យ​មក​វិញ សត្វ​ណា​ដែល​បាក់​ជើង យើង​នឹង​រុំ​អប​ឲ្យ ហើយ​យើង​នឹង​ចម្រើន​កម្លាំង​ដល់​សត្វ​ណា​ដែល​ឈឺ តែ​សត្វ​ណា​ដែល​ធាត់ ហើយ​មាន​កម្លាំង យើង​នឹង​បំផ្លាញ​វា​ចោល គឺ​យើង​នឹង​ឃ្វាល​វា​ដោយ​យុត្តិធម៌»។

ចែក​រំលែក
អេសេគាល 34 គកស១៦

អេសេគាល 34:16 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

យើង​នឹង​ស្វែង​រក​ចៀម​ដែល​បាត់ យើង​នឹង​នាំ​ចៀម​វង្វេង​ឲ្យ​ត្រឡប់​មក​វិញ យើង​នឹង​រុំ​របួស​ឲ្យ​ចៀម​របួស ហើយ​ព្យាបាល​ចៀម​ឈឺ​ឲ្យ​ជា​មាន​កម្លាំង​ឡើង​វិញ។ រីឯ​ចៀម​ធាត់ៗ មាន​កម្លាំង​មាំ‌មួន យើង​នឹង​ដក​វា​ចេញ។ យើង​នឹង​ឃ្វាល​ហ្វូង​ចៀម​របស់​យើង​ដោយ​យុត្តិធម៌»។

ចែក​រំលែក
អេសេគាល 34 គខប

អេសេគាល 34:16 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

អញ​នឹង​ស្វែង​រក​សត្វ​ណា​ដែល​វង្វេង​បាត់ ហើយ​នាំ​ណា​ដែល​ត្រូវ​ប្រដេញ ឲ្យ​មក​វិញ សត្វ​ណា​ដែល​បាក់​ជើង នោះ​អញ​នឹង​រុំ​អប​ឲ្យ ហើយ​អញ​នឹង​ចំរើន​កំឡាំង​ដល់​ណា​ដែល​ឈឺ តែ​សត្វ​ណា​ដែល​ធាត់ ហើយ​មាន​កំឡាំង នោះ​អញ​នឹង​បំផ្លាញ​វា​បង់ គឺ​អញ​នឹង​ឃ្វាល​វា ដោយ​សេចក្ដី​វិនិច្ឆ័យ​វិញ។

ចែក​រំលែក
អេសេគាល 34 ពគប