អេសេគាល 33:14-16

អេសេគាល 33:14-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មួយ​ទៀត បើ​កាល​ណា​យើង​ប្រាប់​ដល់​មនុស្ស​អាក្រក់​ថា អ្នក​នឹង​ត្រូវ​ស្លាប់ បើ​គេ​បែរ​ចេញ​ពី​អំពើ​បាប​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​សេចក្ដី​ដែល​ទៀង​ត្រង់ ហើយ​ត្រឹម‌ត្រូវ​វិញ គឺ​បើ​មនុស្ស​អាក្រក់​នោះ នឹង​ប្រគល់​របស់​បញ្ចាំ​ដល់​ម្ចាស់​វិញ ហើយ​ប្រគល់​របស់​ដែល​ខ្លួន​បាន​លួច​ទៅ​វិញ​ដែរ ព្រម​ទាំង​ដើរ​តាម​អស់​ទាំង​ច្បាប់​នៃ​ជីវិត​នេះ ឥត​ប្រព្រឹត្ត​ទុច្ចរិត​ឡើយ នោះ​គេ​នឹង​បាន​រស់ ឥត​ត្រូវ​ស្លាប់​ទេ។ ដូច្នេះ នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ឲ្យ​ទាស់​នឹង​ខ្លួន​ទៀត​ឡើយ ដ្បិត​គេ​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​ទៀង​ត្រង់​ត្រឹម‌ត្រូវ​ហើយ គេ​នឹង​មាន​ជីវិត​រស់​នៅ។

ចែក​រំលែក
អាន អេសេគាល 33

អេសេគាល 33:14-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រសិន​បើ​យើង​ពោល​ទៅ​កាន់​មនុស្ស​អាក្រក់​ថា “អ្នក​ពិត​ជា​ស្លាប់!” តែ​បើ​អ្នក​នោះ​លះ‌បង់​ចោល​អំពើ​បាប បែរ​ទៅ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌ បើ​មនុស្ស​អាក្រក់​សង​របស់​បញ្ចាំ សង​អ្វីៗ​ដែល​ខ្លួន​រឹប​អូស​ទៅ​ម្ចាស់​ដើម​វិញ ប្រសិន​បើ​គេ​ប្រតិបត្តិ​តាម​ច្បាប់​ដែល​ផ្ដល់​ជីវិត ដោយ​ឥត​ប្រព្រឹត្ត​អំពើ​អាក្រក់​ទេ​នោះ គេ​មុខ​ជា​រស់ គឺ​មិន​ស្លាប់​ឡើយ។ យើង​នឹង​មិន​គិត‌គូរ​ដល់​អំពើ​អាក្រក់​ដែល​អ្នក​នោះ​ធ្លាប់​ប្រព្រឹត្ត​ទេ។ គេ​ពិត​ជា​រស់​មិន​ខាន ព្រោះ​គេ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌។

ចែក​រំលែក
អាន អេសេគាល 33

អេសេគាល 33:14-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មួយ​ទៀត​បើ​កាល​ណា​អញ​ប្រាប់​ដល់​មនុស្ស​អាក្រក់​ថា ឯង​នឹង​ត្រូវ​ស្លាប់​ជា​ពិត នោះ​បើ​គេ​បែរ​ចេញ​ពី​អំពើ​បាប​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​សេចក្ដី​ដែល​ទៀង​ត្រង់ ហើយ​ត្រឹម‌ត្រូវ​វិញ គឺ​បើ​មនុស្ស​អាក្រក់​នោះ នឹង​ប្រគល់​របស់​បញ្ចាំ​ដល់​ម្ចាស់​វិញ ហើយ​ប្រគល់​របស់​ដែល​ខ្លួន​បាន​លួច ទៅ​វិញ​ដែរ ព្រម​ទាំង​ដើរ​តាម​អស់​ទាំង​ច្បាប់​នៃ​ជីវិត​នេះ ឥត​ប្រព្រឹត្ត​ទុច្ចរិត​ឡើយ នោះ​គេ​នឹង​បាន​រស់​នៅ​ជា​ពិត ឥត​ត្រូវ​ស្លាប់​ទេ ដូច្នេះ នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ ពី​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ឲ្យ​ទាស់​នឹង​ខ្លួន​ទៀត​ឡើយ ដ្បិត​គេ​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​ទៀង​ត្រង់​ត្រឹម‌ត្រូវ​ហើយ គេ​នឹង​រស់​នៅ​ជា​ពិត។

ចែក​រំលែក
អាន អេសេគាល 33