អេសេគាល 33:13
អេសេគាល 33:13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលណាយើងប្រាប់ដល់មនុស្សសុចរិតថា គេនឹងមានជីវិតរស់នៅ នោះបើគេពឹងដល់សេចក្ដីសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តអំពើទុច្ចរិតវិញ នោះនឹងគ្មានអ្នកណានឹកចាំពីអំពើសុចរិតទាំងប៉ុន្មានរបស់អ្នកនោះទេ គឺគេនឹងស្លាប់ទៅក្នុងអំពើទុច្ចរិត ដែលខ្លួនបានប្រព្រឹត្តនោះវិញ។
អេសេគាល 33:13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើយើងពោលទៅកាន់មនុស្សសុចរិតថា “អ្នកពិតជារស់!” បើអ្នកនោះពឹងផ្អែកលើសេចក្ដីសុចរិតរបស់ខ្លួន រួចបែរជាប្រព្រឹត្តអំពើអាក្រក់ណាមួយ នោះគេមុខជាស្លាប់ ព្រោះតែអំពើអាក្រក់ដែលខ្លួនបានប្រព្រឹត្ត យើងនឹងមិនគិតគូរដល់អំពើសុចរិតណាមួយរបស់អ្នកនោះឡើយ។
អេសេគាល 33:13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលណាអញប្រាប់ដល់មនុស្សសុចរិតថា គេនឹងរស់នៅជាពិត នោះបើគេពឹងដល់សេចក្ដីសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តអំពើទុច្ចរិតវិញ នោះនឹងគ្មានអ្នកណានឹកចាំពីអំពើសុចរិតទាំងប៉ុន្មានរបស់អ្នកនោះទេ គឺគេនឹងស្លាប់ទៅក្នុងអំពើទុច្ចរិត ដែលខ្លួនបានប្រព្រឹត្តនោះវិញ