អេសេគាល 32:7-8
អេសេគាល 32:7-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលណាយើងពន្លត់អ្នក នោះយើងនឹងបាំងផ្ទៃមេឃ ហើយធ្វើឲ្យផ្កាយងងឹតទៅ យើងនឹងបាំងថ្ងៃដោយពពក ហើយខែនឹងលែងភ្លឺដែរ។ ឯអស់ទាំងតួពន្លឺនៅលើមេឃ យើងនឹងធ្វើឲ្យងងឹតដោយព្រោះអ្នក ព្រមទាំងគ្របស្រុកអ្នកដោយភាពងងឹត នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា។
អេសេគាល 32:7-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលអ្នកផុតដង្ហើម យើងនឹងធ្វើឲ្យផ្ទៃមេឃស្រអាប់ ឲ្យផ្កាយប្រែជាងងឹត យើងនឹងឲ្យពពកបាំងពន្លឺព្រះអាទិត្យ ហើយឲ្យព្រះច័ន្ទលែងមានពន្លឺទៀត។ ព្រោះតែអ្នកស្លាប់ យើងនឹងធ្វើឲ្យពន្លឺទាំងប៉ុន្មាននៅលើមេឃអាប់រស្មី ភាពងងឹតគ្របដណ្ដប់លើស្រុកអ្នកទាំងមូល។
អេសេគាល 32:7-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលណាអញពន្លត់ឯង នោះអញនឹងបាំងផ្ទៃមេឃ ហើយធ្វើឲ្យផ្កាយងងឹតទៅ អញនឹងបាំងថ្ងៃដោយពពក ហើយខែនឹងលែងភ្លឺដែរ ឯអស់ទាំងតួពន្លឺនៅលើមេឃ នោះអញនឹងធ្វើឲ្យងងឹតទៅដោយព្រោះឯង ព្រមទាំងគ្របស្រុកឯងដោយងងឹតផង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា