អេសេគាល 3:1-4
អេសេគាល 3:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរអ្នកស៊ីរបស់ដែលអ្នកឃើញនេះ គឺស៊ីក្រាំងនេះទៅ រួចចូរទៅនិយាយនឹងពូជពង្សអ៊ីស្រាអែលចុះ»។ ដូច្នេះ ខ្ញុំក៏ហាមាត់ឡើង ហើយព្រះអង្គធ្វើឲ្យខ្ញុំបរិភោគក្រាំងនោះទៅ ព្រះអង្គបង្គាប់ដល់ខ្ញុំថា៖ «កូនមនុស្សអើយ ចូរឲ្យពោះអ្នកទទួលចុះ ហើយឲ្យបានឆ្អែតដោយក្រាំងនេះ ដែលយើងឲ្យដល់អ្នកផង» នោះខ្ញុំក៏បរិភោគទៅ ឯនៅក្នុងមាត់ខ្ញុំ ក្រាំងនោះមានរសផ្អែមដូចជាទឹកឃ្មុំ។ រួចព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរទៅ ចូរទៅឯពូជពង្សអ៊ីស្រាអែល ហើយប្រាប់គេតាមពាក្យរបស់យើងចុះ។
អេសេគាល 3:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរបរិភោគក្រាំងដែលយើងឲ្យនេះ រួចទៅប្រៀនប្រដៅពូជពង្សអ៊ីស្រាអែលចុះ»។ ខ្ញុំក៏ហាមាត់ ហើយព្រះអង្គឲ្យខ្ញុំទទួលទានក្រាំងនោះ។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរបរិភោគក្រាំងដែលយើងប្រគល់ឲ្យយ៉ាងឆ្អែតចុះ!»។ ខ្ញុំក៏ទទួលទានក្រាំងនោះ ដែលមានរសជាតិផ្អែម ដូចទឹកឃ្មុំនៅក្នុងមាត់ខ្ញុំ។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរទៅរកពូជពង្សអ៊ីស្រាអែល ហើយថ្លែងពាក្យរបស់យើងប្រាប់គេចុះ!
អេសេគាល 3:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ក៏មានបន្ទូលមកខ្ញុំថា កូនមនុស្សអើយ ចូរឯងស៊ីរបស់ដែលឯងឃើញនេះ គឺស៊ីក្រាំងនេះទៅ រួចចូរទៅនិយាយនឹងពូជពង្សអ៊ីស្រាអែលចុះ ដូច្នេះ ខ្ញុំក៏ហាមាត់ឡើង ហើយទ្រង់ធ្វើឲ្យខ្ញុំបរិភោគក្រាំងនោះទៅ ទ្រង់បង្គាប់ដល់ខ្ញុំថា កូនមនុស្សអើយ ចូរឲ្យពោះឯងទទួលចុះ ហើយឲ្យបានឆ្អែតដោយក្រាំងនេះ ដែលអញឲ្យដល់ឯងផង នោះខ្ញុំក៏បរិភោគទៅ ឯនៅក្នុងមាត់ខ្ញុំ ក្រាំងនោះមានរសផ្អែមដូចជាទឹកឃ្មុំ។ រួចទ្រង់មានបន្ទូលមកខ្ញុំថា កូនមនុស្សអើយ ចូរទៅ ចូរទៅឯពូជពង្សអ៊ីស្រាអែល ហើយប្រាប់គេតាមពាក្យរបស់អញចុះ