អេសេគាល 29:6-7
អេសេគាល 29:6-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ពួកសាសន៍អេស៊ីព្ទទាំងអស់នឹងដឹងថា យើងនេះជាព្រះយេហូវ៉ា ព្រោះអ្នក ជាឈើច្រត់ធ្វើពីបបុស នៃពួកវង្សអ៊ីស្រាអែល។ កាលពួកអ៊ីស្រាអែលចាប់កាន់នោះក៏បាក់បែកទៅ ហើយចាក់ហែកស្មាគេអស់រលីង កាលគេច្រត់ពឹងមកលើអ្នក នោះអ្នកក៏បាក់ទៅ ធ្វើឲ្យគេថ្លស់ចង្កេះទាំងអស់គ្នា។
អេសេគាល 29:6-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រជាជនទាំងអស់នៅស្រុកអេស៊ីបនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ដ្បិតពួកគេប្រៀបដូចជាដើមត្រែង ដែលកូនចៅអ៊ីស្រាអែលយកធ្វើជាបង្អែក។ នៅពេលពួកគេតោងអ្នក ស្រាប់តែអ្នកបាក់ ហើយធ្វើឲ្យពួកគេមុតដៃ ដាច់រហូតដល់ស្មា។ នៅពេលពួកគេផ្អែកលើអ្នក ស្រាប់តែអ្នករលំ ហើយធ្វើឲ្យពួកគេថ្លោះចង្កេះ»។
អេសេគាល 29:6-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះពួកសាសន៍អេស៊ីព្ទទាំងអស់នឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ពីព្រោះគេជាឈើច្រត់ធ្វើពីបបុស ដល់ពួកវង្សអ៊ីស្រាអែល កាលពួកអ៊ីស្រាអែលបានចាប់យកកាន់ នោះឯងក៏បាក់បែកទៅ ហើយចាក់ហែកស្មាគេអស់រលីង កាលគេច្រត់ពឹងមកលើឯង នោះឯងបានចាក់ទៅធ្វើឲ្យថ្លស់ចង្កេះគេ។