អេសេគាល 28:14-17

អេសេគាល 28:14-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​ជា​ចេរូ‌ប៊ីន​ដែល​បាន​ចាក់​ប្រេង​តាំង​ឡើង ជា​អ្នក​គ្រប​បាំង គឺ​យើង​បាន​តាំង​អ្នក​ឡើង ឲ្យ​អ្នក​បាន​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​ព្រះ អ្នក​ក៏​បាន​ដើរ​ទៅ​មក​នៅ​កណ្ដាល​ថ្ម​ភ្លឺ​ចាំង។ ចាប់​តាំង​ពី​ថ្ងៃ​ដែល​អ្នក​កើត​មក នោះ​អ្នក​បាន​គ្រប់​លក្ខណ៍​ក្នុង​គ្រប់​ផ្លូវ​របស់​អ្នក រហូត​ដល់​ពេល​ដែល​ឃើញ​មាន សេចក្ដី​ទុច្ចរិត​នៅ​ក្នុង​អ្នក។ ដ្បិត​ដោយ‌សារ​ការ​ជួញ​ប្រែ​ដ៏​បរិបូរ​របស់​អ្នក នោះ​គេ​បាន​បំពេញ​អ្នក​ដោយ​សេចក្ដី​ច្រឡោត ហើយ​អ្នក​បាន​ធ្វើ​បាប ហេតុ​នោះ យើង​បាន​បោះ​ចោល​អ្នក​ចេញ​ពី​ភ្នំ​នៃ​ព្រះ ទុក​ដូច​ជា​របស់​អាប់‌ឱន​ទៅ​វិញ ឱ​ចេរូ‌ប៊ីន​ដែល​គ្រប​បាំង​អើយ យើង​បាន​បំផ្លាញ​អ្នក​ចេញ​ពី​កណ្ដាល​ថ្ម​ភ្លឺ​ចាំង​នោះ ចិត្ត​អ្នក​បាន​ស្ទួយ​ឡើង ដោយ​ព្រោះ​សេចក្ដី​លម្អ​របស់​អ្នក អ្នក​បាន​បង្ខូច​ប្រាជ្ញា​អ្នក ដោយ​ពន្លឺ​រស្មី​របស់​អ្នក យើង​បាន​បោះ​អ្នក​ចុះ​ដល់​ដី ព្រម​ទាំង​ដាក់​នៅ​មុខ​ពួក​ស្តេច ឲ្យ​គេ​បាន​ពិចារ‌ណា​អ្នក។

ចែក​រំលែក
អាន អេសេគាល 28

អេសេគាល 28:14-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ជា​ចេរូប៊ីន*​ត្រដាង​ស្លាប ដែល​យើង​បាន​តែង‌តាំង​ឲ្យ​ការពារ យើង​បាន​ដាក់​អ្នក​នៅ​លើ​ភ្នំ​របស់​យើង អ្នក​ដើរ​នៅ​កណ្ដាល​ថ្ម​ដ៏​ភ្លឺ​ផ្លេក។ ចាប់​តាំង​ពី​ថ្ងៃ​ដែល​យើង​បង្កើត​អ្នក រហូត​មក​ដល់​ថ្ងៃ​ដែល​គេ​ឃើញ​ភាព​ទុច្ចរិត​នៅ​ក្នុង​អ្នក អ្នក​ធ្លាប់​តែ​មាន​កិរិយា‌មារយាទ​ល្អ​ឥត​ខ្ចោះ។ ការ​រីក​ចម្រើន​នៃ​ជំនួញ​របស់​អ្នក នាំ​ឲ្យ​អ្នក​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ និង​អំពើ​បាប។ ហេតុ​នេះ យើង​ដេញ​អ្នក​ចុះ​ពី​ភ្នំ​របស់​យើង ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​មនុស្ស​សាមញ្ញ។ ចេរូប៊ីន​ដែល​ជា​អ្នក​ការពារ​អើយ យើង​ដេញ​អ្នក​ចេញ​ពី​ចំណោម​ថ្ម​ដ៏​ភ្លឺ​ផ្លេក។ អ្នក​មាន​ចិត្ត​ព្រហើន ព្រោះ​តែ​រូប​សម្បត្តិ​ដ៏​ល្អ​ស្អាត​របស់​ខ្លួន។ អ្នក​បាន​ធ្វើ​ឲ្យ​ខ្លួន​អាប់​ប្រាជ្ញា ព្រោះ​តែ​ភាព​រុងរឿង​របស់​អ្នក។ យើង​បោះ​អ្នក​ទៅ​ដី យើង​ធ្វើ​ទោស​អ្នក​ឲ្យ​ស្ដេច​នានា​ឃើញ។

ចែក​រំលែក
អាន អេសេគាល 28

អេសេគាល 28:14-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯង​ជា​ចេរូប៊ីន​ដែល​បាន​ចាក់​ប្រេង​តាំង​ឡើង​ជា​អ្នក​គ្រប​បាំង គឺ​អញ​បាន​តាំង​ឯង​ឡើង ឲ្យ​ឯង​បាន​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​ព្រះ ឯង​ក៏​បាន​ដើរ​ទៅ​មក​នៅ​កណ្តាល​ថ្ម​ភ្លឺ​ចាំង ចាប់​តាំង​ពី​ថ្ងៃ​ដែល​ឯង​កើត​មក នោះ​ឯង​បាន​គ្រប់​លក្ខណ៍​ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ឯង ដរាប​ដល់​វេលា​ដែល​ឃើញ​មាន​សេចក្ដី​ទុច្ចរិត​នៅ​ក្នុង​ឯង ដ្បិត​ដោយ‌សារ​ការ​ជួញ​ប្រែ​ដ៏​បរិបូរ​របស់​ឯង នោះ​គេ​បាន​បំពេញ​ឯង​ដោយ​សេចក្ដី​ច្រឡោត ហើយ​ឯង​បាន​ធ្វើ​បាប ហេតុ​នោះអញ​បាន​បោះ​ចោល​ឯង​ចេញ​ពី​ភ្នំ​នៃ​ព្រះ ទុក​ដូច​ជា​របស់​អាប់‌ឱន​ទៅ​វិញ ឱ​ចេរូប៊ីន​ដែល​គ្រប​បាំង​អើយ អញ​បាន​បំផ្លាញ​ឯង​ចេញ​ពី​កណ្តាល​ថ្ម​ភ្លឺ​ចាំង​នោះ​ទៅ ចិត្ត​ឯង​បាន​ស្ទួយ​ឡើង ដោយ​ព្រោះ​សេចក្ដី​លំអ​របស់​ឯង ឯង​បាន​បង្ខូច​ប្រាជ្ញា​ឯង ដោយ​ពន្លឺ​រស្មី​របស់​ឯង អញ​បាន​បោះ​ឯង​ចុះ​ដល់​ដី ព្រម​ទាំង​ដាក់​នៅ​មុខ​ពួក​ស្តេច ឲ្យ​គេ​បាន​ពិចារណា​ឯង

ចែក​រំលែក
អាន អេសេគាល 28