អេសេគាល 26:4-5
អេសេគាល 26:4-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គេនឹងបំផ្លាញកំផែងនៃក្រុងទីរ៉ុស ហើយនឹងរំលំប៉មទាំងប៉ុន្មានផង យើងនឹងគាស់យកទាំងធូលីដីចេញទៅ ឲ្យទីក្រុងនោះនៅជាថ្មដារលីង នោះនឹងបានជាកន្លែងសម្រាប់ហាលអួន នៅកណ្ដាលសមុទ្រ ដ្បិតយើងបានចេញវាចាហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា ដូច្នេះ ទីក្រុងនោះនឹងត្រឡប់ជារបឹប ដល់អស់ទាំងសាសន៍
អេសេគាល 26:4-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកគេនឹងកម្ទេចកំពែងក្រុងទីរ៉ុស ព្រមទាំងរំលំប៉ម យើងនឹងបោសធូលីដីឲ្យរលីង ទុកតែផ្ទាំងថ្មមួយឲ្យនៅសល់ប៉ុណ្ណោះ។ ក្រុងទីរ៉ុសនឹងក្លាយទៅជាកូនកោះមួយ ដែលគេប្រើសម្រាប់ហាលសំណាញ់ ហើយប្រជាជាតិនានានឹងត្របាក់លេបក្រុងនេះ ដ្បិតយើងជាព្រះជាអម្ចាស់បានប្រកាសសេចក្ដីទាំងនេះ។
អេសេគាល 26:4-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គេនឹងបំផ្លាញកំផែងនៃក្រុងទីរ៉ុស ហើយនឹងរំលំប៉មទាំងប៉ុន្មានផង អញនឹងគាស់យកទាំងធូលីដីចេញទៅ ឲ្យទីក្រុងនោះនៅជាថ្មដារលីង នោះនឹងបានជាកន្លែងសំរាប់ហាលអួន នៅកណ្តាលសមុទ្រ ដ្បិតអញបានចេញវាចាហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា ដូច្នេះ ទីក្រុងនោះនឹងត្រឡប់ជារបឹបដល់អស់ទាំងសាសន៍