អេសេគាល 24:19-27

អេសេគាល 24:19-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បណ្ដា‌ជន​ទាំង​ប៉ុន្មាន​ក៏​សួរ​ខ្ញុំ​ថា សូម​ប្រាប់​យើង​ពី​ការ​ដែល​អ្នក​ធ្វើ​ទាំង​នេះ តើ​មាន​ន័យ​ដូច​ម្តេច​ដល់​យើង ខ្ញុំ​ប្រាប់​គេ​ពី​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​បាន​មក​ដល់​ខ្ញុំ​ថា៖ «ចូរ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល៍ យើង​នឹង​បង្អាប់​ទី​បរិសុទ្ធ​របស់​យើង និង​សេចក្ដី​អំនួត​របស់​អំណាច​អ្នក​រាល់​គ្នា ហើយ​របស់​ដែល​ត្រូវ​ចំណុច​ភ្នែក​នៃ​អ្នក ព្រម​ទាំង​សំណព្វ​ចិត្ត​អ្នក​រាល់​គ្នា​ផង ឯ​ពួក​កូន​ប្រុស​កូន​ស្រី​ដែល​អ្នក​បាន​ទុក​ចោល​ឯ​ណោះ នោះ​នឹង​ត្រូវ​ដួល​ស្លាប់​ដោយ​ដាវ គ្រា​នោះ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដូច​ជា​ខ្ញុំ​បាន​ធ្វើ​នេះ​ដែរ គឺ​អ្នក​រាល់​គ្នា​នឹង​មិន​បិទ​បាំង​បបូរ​មាត់ ឬ​បរិភោគ​អាហាររបស់អ្នក​កាន់​ទុក្ខទេ។ ឯ​សំពត់​ឈ្នួត​នឹង​នៅ​ជាប់​លើ​ក្បាល ហើយ​ស្បែក​ជើង​នៅ​ជាប់​នឹង​ជើង​ដែរ អ្នក​រាល់​គ្នា​នឹង​មិន​សោយ‌សោក ឬ​យំ‌យែក​ឡើយ គឺ​នឹង​រោយ‌រៀវ​ទៅ​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន ហើយ​នឹង​ថ្ងូរ​ប្រទល់​មុខ​គ្នា​នឹង​គ្នា​វិញ អេសេ‌គាល​នឹង​ធ្វើ​ជា​ទី​សម្គាល់ ដល់​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ឯង អ្នក​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​ទាំង​ការ​ដែល​គាត់​បាន​ធ្វើ​នោះ​ដែរ កាល​ណា​ការ​នេះ​កើត​មក នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់‌យេហូវ៉ា​ពិត។ ឯ​អ្នក កូន​មនុស្ស​អើយ នៅ​ថ្ងៃ​ដែល​យើង​ដក​យក​ទី​មាំ​មួន​ពី​គេ​ចេញ ព្រម​ទាំង​អំណរ​ចំពោះ​សិរី‌ល្អ​របស់​គេ និង​អ្វីៗ​ដែល​គាប់​ភ្នែក ហើយ​សំណព្វ​ចិត្ត​របស់​គេ គឺ​ទាំង​កូន​ប្រុស​កូន​ស្រី​របស់​គេ​ដែរ នៅ​ថ្ងៃ​នោះ អ្នក​ណា​ដែល​រត់​រួច​បាន គេ​នឹង​មក​ឯ​អ្នក ដើម្បី​នឹង​ប្រាប់​ពី​ការ​នោះ​ឲ្យ​អ្នក​ឮ​ដោយ​ត្រចៀក នៅ​ថ្ងៃ​នោះ មាត់​អ្នក​នឹង​បើក​ឡើង​ដល់​អ្នក​ដែល​រត់​រួច អ្នក​នឹង​អាច​និយាយ​បាន មិន​នៅ​គ​ទៀត​ឡើយ គឺ​យ៉ាង​នោះ ដែល​អ្នក​នឹង​ធ្វើ​ជា​ទី​សម្គាល់​ដល់​គេ ហើយ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។

ចែក​រំលែក
អាន អេសេគាល 24

អេសេគាល 24:19-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រជា‌ជន​សួរ​ខ្ញុំ​ថា៖ «សូម​ពន្យល់​ប្រាប់​យើង​ខ្ញុំ​ផង លោក​ធ្វើ​ដូច្នេះ​មាន​ន័យ​ដូច​ម្ដេច​សម្រាប់​យើង​ខ្ញុំ?»។ ខ្ញុំ​ឆ្លើយ​ទៅ​គេ​វិញ​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ: “ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ បន្តិច​ទៀត យើង​នឹង​បន្ទាប‌បន្ថោក​ទីសក្ការៈ​របស់​យើង ដែល​ជា​ទី​អួត‌អាង ជា​កម្លាំង ជា​ទី​គាប់​ចិត្ត និង​ជា​ទី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា។ កូន​ប្រុស​កូន​ស្រី​ដែល​អ្នក​រាល់​គ្នា​ទុក​នៅ​ក្រុង​យេរូ‌សាឡឹម នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដូច​ខ្ញុំ​ធ្វើ​នេះ​ដែរ គឺ​អ្នក​រាល់​គ្នា​មិន​បាំង​មុខ មិន​បរិភោគ​អាហារ​សម្រាប់​អ្នក​កាន់​ទុក្ខ​ទេ។ អ្នក​រាល់​គ្នា​នឹង​ជួត​ក្បាល​ពាក់​ស្បែក​ជើង​ធ្វើ​ដូច​ធម្មតា គឺ​អ្នក​រាល់​គ្នា​មិន​កាន់​ទុក្ខ ឬ​សោក​សង្រេង​ឡើយ។ ប៉ុន្តែ អ្នក​រាល់​គ្នា​កាន់​តែ​រីង‌រៃ​ទៅៗ ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន ហើយ​ម្នាក់ៗ​ស្រណោះ‌ស្រណោក​គ្នា​ទៅ​វិញ​ទៅ​មក។ អេសេ‌គាល​ធ្វើ​ដូច្នេះ ជា​ប្រផ្នូល​សម្រាប់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​ដូច​គាត់​បាន​ធ្វើ​ដែរ។ ពេល​ហេតុ‌ការណ៍​នោះ​កើត​ឡើង អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌ជា‌អម្ចាស់​មែន”។ កូន​មនុស្ស​អើយ យើង​នឹង​ដក​ទីសក្ការៈ​ដែល​ជា​កម្លាំង អំណរ ភាព​រុងរឿង និង​ជា​ទី​គាប់​ចិត្ត ជា​ទី​ស្រឡាញ់​របស់​ពួក​គេ យើង​ក៏​នឹង​ដក​កូន​ប្រុស​កូន​ស្រី​ចេញ​ពី​ពួក​គេ​ដែរ នៅ​ថ្ងៃ​នោះ មាន​មនុស្ស​រត់​នាំ​ដំណឹង​មក​ប្រាប់​អ្នក នៅ​ថ្ងៃ​នោះ​អ្នក​នឹង​លែង​នៅ​ស្ងៀម​ទៀត​ហើយ គឺ​អ្នក​នឹង​ហា​មាត់​និយាយ​ជា​មួយ​មនុស្ស​ដែល​រត់​មក។ អ្នក​នឹង​ធ្វើ​ជា​ប្រផ្នូល​សម្រាប់​ពួក​គេ ហើយ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។

ចែក​រំលែក
អាន អេសេគាល 24

អេសេគាល 24:19-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បណ្តាជន​ទាំង​ប៉ុន្មាន​ក៏​សួរ​ខ្ញុំ​ថា សូម​ប្រាប់​យើង​ពី​ការ​ដែល​អ្នក​ធ្វើ​ទាំង​នេះ តើ​មាន​ន័យ​ដូច​ម្តេច​ដល់​យើង នោះ​ខ្ញុំ​ប្រាប់​គេ​ពី​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​បាន​មក​ដល់​ខ្ញុំ​ថា ចូរ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រាអែល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ មើល អញ​នឹង​បង្អាប់​ទី​បរិសុទ្ធ​របស់​អញ នឹង​សេចក្ដី​អំនួត​របស់​អំណាច​ឯង​រាល់​គ្នា ហើយ​របស់​ដែល​ត្រូវ​ចំណុច​ភ្នែក​នៃ​ឯង ព្រម​ទាំង​សំណប់​ចិត្ត​ឯង​រាល់​គ្នា​ផង ឯ​ពួក​កូន​ប្រុស​កូន​ស្រី​ដែល​ឯង​បាន​ទុក​ចោល​ឯ​ណោះ នោះ​នឹង​ត្រូវ​ដួល​ស្លាប់​ដោយ​ដាវ គ្រា​នោះ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដូច​ជា​ខ្ញុំ​បាន​ធ្វើ​នេះ​ដែរ គឺ​អ្នក​រាល់​គ្នា​នឹង​មិន​បិទ​បាំង​បបូរ​មាត់ ឬ​ស៊ី​អាហារ​ធម្មតា​ទេ ឯ​សំពត់​ឈ្នួត​នឹង​នៅ​ជាប់​លើ​ក្បាល ហើយ​ស្បែក​ជើង​នៅ​ជាប់​នឹង​ជើង​ដែរ អ្នក​រាល់​គ្នា​នឹង​មិន​សោយ‌សោក ឬ​យំ‌យែក​ឡើយ គឺ​នឹង​រោយ‌រៀវ​ទៅ​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន ហើយ​នឹង​ថ្ងូរ​ប្រទល់​មុខ​គ្នា​នឹង​គ្នា​វិញ អេសេ‌គាល​នឹង​ធ្វើ​ជា​ទី​សំគាល់ ដល់​ឯង​រាល់​គ្នា​យ៉ាង​នោះ​ឯង ឯង​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​ទាំង​ការ​ដែល​គាត់​បាន​ធ្វើ​នោះ​ដែរ កាល​ណា​ការ​នេះ​កើត​មក នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា​ពិត។ ឯ​ឯង កូន​មនុស្ស​អើយ នៅ​ថ្ងៃ​ដែល​អញ​នឹង​ដក​យក​ទី​ពឹង​ពី​គេ​ចេញ ព្រម​ទាំង​សេចក្ដី​អំណរ​ចំពោះ​សិរី‌ល្អ​របស់​គេ នឹង​អ្វីៗ​ដែល​ត្រូវ​ចំណុច​ភ្នែក ហើយ​សំណប់​ចិត្ត​គេ​ផង គឺ​កូន​ប្រុស​កូន​ស្រី​គេ នៅ​ថ្ងៃ​នោះ​ឯង អ្នក​ណា​ដែល​រត់​រួច​បាន គេ​នឹង​មក​ឯ​ឯង ដើម្បី​នឹង​ប្រាប់​ពី​ការ​នោះ​ឲ្យ​ឯង​ឮ​ដោយ​ត្រចៀក នៅ​ថ្ងៃ​នោះ មាត់​ឯង​នឹង​បើក​ឡើង​ដល់​អ្នក​ដែល​រត់​រួច ឯង​នឹង​អាច​និយាយ​បាន មិន​នៅ​គ​ទៀត​ឡើយ គឺ​យ៉ាង​នោះ ដែល​ឯង​នឹង​ធ្វើ​ជា​ទី​សំគាល់​ដល់​គេ ហើយ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

ចែក​រំលែក
អាន អេសេគាល 24